ផ្អើល​ទៀត​ហើយ​! តារា TikTok ថន សុខា ហើយ​អ្នកលេង​បណ្តាញ​សង្គម TikTok ច្បាស់​ជា​ស្គាល់​ហើយ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ផ្អើល​ទៀត​ហើយ​! តារា TikTok ថន សុខា ហើយ​អ្នកលេង​បណ្តាញ​សង្គម TikTok ច្បាស់​ជា​ស្គាល់​ហើយ

ខេត្តត្បូងឃ្មុំ ៖ អ្នកលេងបណ្តាញសង្គម TikTok ភាគច្រើន ស្គាល់ហើយតារាមួយដួងដែលមានឈ្មោះថា ថន សុខាពេល នេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសួងខេត្តត្បូងឃ្មុំ ចាប់ខ្លួនពាក់ព័ន្ធពីបទលួច ( លួច ទូរស័ព្ទ ដៃ ១ គ្រឿង ) ។ហើយកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះនៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ គឺមានករណីចោរលួចទូរស័ព្ទដៃមួយ គ្រឿងបង្កឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ថន សុខា ភេទ ស្រី អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិ ជ្រួយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះក្នុងអំពើលួចនេះមានឈ្មោះ រ៉ុម ស្រី ពៅ ភេទស្រីអាយុ ៣៨ ឆ្នាំមុខរបរលក់ដូរ ពាក់ព័ន្ធ នឹង ករណី ខាងលើនេះសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាបន្ទាប់ពីទទួល បាន ព័ត៌មាននិងពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម នគរបាល ជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួងបាន សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួងចុះទៅដល់ កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវទើបឈានដល់ការ ឃាត់ខ្លួនជនសង្ស័យរួចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុង សួងដើម្បីធ្វើការសាកសួរ ។ ទីបំផុតតារា Tik Tok ថន សុខា បានសារភាពនៅចំពោះមុខ សមត្ថកិច្ចនិងទទួលស្គាល់ការពិតថាដោយសារមូលហេតុ អត់ លុយដើរលេងពិធីបុណ្យអុំទូក ។ ដោយយោងទៅលើពាក្យបណ្តឹង របស់ជនរងគ្រោះនិង ចម្លើយសារភាពរបស់ជនសង្ស័យស៊ីសង្វាក់ពាក់ព័ន្ធនឹង បទល្មើសសមត្ថកិច្ចក៏បានកសាងសំណុំរឿងរួចបញ្ជូន ជនសង្ស័យទៅសាលាដំបូងចាត់ការតាមនីតិវិធី ។ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០កន្លងទៅនេះតារា Tik Tokកំពុងល្បីសុខាក៏បានធ្វើកិច្ចសន្យាគួររម្លឹកផងដែរថាតារា Tik Tok រូបនេះធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមក អប់រំហើយនាងក៏បានសុំទោជាសាធារណៈនៅអធិការដ្ឋាន នគរបាលក្រុងសួងដែលថា « ខ្លួន ជាកូនផ្កាយ៣មានកាំ . ភ្លើងនិងការប្រើពាក្យសម្ដីព្រមទាំងកាយវិការមិនសមរម្យនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកឬ Tik Tok ជាដើមដែលធ្វើ ឱ្យប៉ះពាល់ដល់សង្គមជាតិនិងអ្នកដទៃផងដែរ >> ។

Post a Comment

Previous Post Next Post

Technology