អភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែងទៅប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ ព្រៃវែង:រសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែងទៅប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ ព្រៃវែង:រសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែងទៅប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ ដឹកនាំដោយឯកឧត្តម ផាម ធាន ងា ប្រធានគណៈកម្មាការប្រជាជនខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីស្នាក់ការច្រកទ្វារអន្តរជាតិធឿងភឿក-កោះរកា ដើម្បីពិភាក្សាលើខ្លឹមសារកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ព្រៃវែង-ដុងថាប់ និងពិភាក្សាលើការនាំចេញ-នាំចូលទំនិញកសិផលឆ្លងកាត់ព្រំដែន។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សានេះ ផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជាៈ ១- លើកកម្ពស់ស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងសាមគ្គីភាពយូរអង្វែង ជាមួយសកម្មភាពជួយគាំទ្រគ្នាទៅវិញ ទៅមក ដោយផ្អែកលើគោលការណ៍ស្មើភាព ផលប្រយោជន៍រវាងគ្នាទៅវិញទៅមក គោរពអត្តសញ្ញាណវប្បធម៌ និងទំនៀមទម្លាប់នៃជាតិរៀងៗខ្លួន។ ២- ភាគីទាំងពីរ បានបន្តជំរុញកិច្ចសហប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនជាប់ខេត្តព្រៃវែង (កម្ពុជា) និងខេត្តដុងថាប់ (វៀតណាម) និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទរវាងខេត្តទាំងពីរ។ បន្ទាប់ពីការពិភក្សាការងារលើខ្លឹមសារខាងលើរួច ថ្នាក់ដឹកនាំខេត្តព្រៃវែង និងខេត្តដុងថាប់ បានប្រគល់វត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងថតរូបអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។

Post a Comment

Previous Post Next Post

Technology