(រាជធានីភ្នំពេញ)នៅព្រឹថ្ងៃ អង្គារ ១៣កើត ខែ អស្សុជ ឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែ តូលា ឆ្នាំ ២០២១ ដោយមានការដឹកនាំផ្ទាល់ ពីសំណាក់ពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ៨ៈ៣០ នាទីព្រឹក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំងសណ្តាប់ធ្នាប់ខណ្ឌ ការិយាល័យសាធារណះការ ខណ្ឌមានជ័យ បាញ់លាង សំអាតផ្លូវ ចំនួន ២ខ្សែ គឺ ៖ ១. តាមបណ្តោយមហាវិថី សម្តេច តេជោ (ផ្លូវ ៦០ម៉ែត្រ)ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ ២. មហាវិថី លោកឧកញ៉ា មហាភក្តី ហ៊ុននាង (ផ្លូវ ៣០ម៉ែត្រ) ក្នុងការចុះបាញ់ និងលាងសម្អាតផ្លូវនេះដែរបានប្រើប្រាស់ រថយន្ត បាញ់ទឹក របស់សាលាខណ្ឌ ចំនួន ០២គ្រឿង , សាស៊ើ ចំនួន ០១គ្រឿង , រថយន្ត បោសសំអាតផ្លូវ ចំនួន ០១ គ្រឿង ព្រមទាំងមានការចូលរួមសហការពី រថយន្តបាញ់ទឹករបស់ មន្ទីរសាធារណៈការ រាជធានីភ្នំពេញ ចំនួន ០៤គ្រឿង ផងដែរ ។