រថយន្តចំនួន ៥ គ្រឿងបុកបន្តគ្នានៅលើផ្លូវជាតិលេខ៤ក្នុងស្រុកកំពង់សិលា!
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

រថយន្តចំនួន ៥ គ្រឿងបុកបន្តគ្នានៅលើផ្លូវជាតិលេខ៤ក្នុងស្រុកកំពង់សិលា!

ព្រះសីហនុ ៖មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត៥គ្រឿងបុកបន្តគ្នាបណ្ដាលឱ្យរងការខូចខាតរៀងខ្លួន កាលពីម៉ោង​ជាង២រសៀល ថ្ងៃ​ទី​១៥ខែ​តុលា​ឆ្នាំ​២០២១​ នៅចន្លោះ​គីឡូម៉ែត្រ​លេខ​១២០-១២១​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ត​លុចសុីស​ បើកបរទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ចំណែក៤គ្រឿងទៀត ទិសដៅផ្ទុយគ្នា ដោយ​រថយន្ត​ចំនួន៥គ្រឿង រួមមាន៖ ១-រថយន្ត​ម៉ាក​ (ស្ដារិច)​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​-2BB​ 0406 អ្នកបើកបរ​រថយន្ត​ឈ្មោះ​ លី​ ចាន់​ដារ៉ា​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ ទី​លំនៅភូមិជ្រោយដង​ ឃុំសំរោងធំ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​។ ២-រថយន្ត​ម៉ាក​ (ស្តារិច)​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​-2BB​ 8028 អ្នកបើកបរ​រថយន្ត​ ឈ្មោះ​ គឹម​ សំណាង​ ភេទ​ប្រុស​ អាយុ​៤៤ឆ្នាំ​ ទី​លំនៅ​ភូមិ​ដុល​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​។ ៣-រថយន្ត​ម៉ាក​ (ហុីយ៉ាន់ដាយ)​ ប្រភេទឡានស្ទូច ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​-2AD​ 7546 អ្នកបើកបរ​រថយន្ត​ ឈ្មោះ​ ឈួយ​ សុង​ ភេទ​ប្រុស​ អាយុ​៤៧ឆ្នាំ​ ទី​លំនៅ​ភូមិ​ចុងកោះធំ​ ឃុំកោះធំ​ ស្រុក​កោះ​ធំ​ ខេត្ត​កណ្តាល​។ ៤-រថយន្ត​ (កុងតឺន័រ​)​ ពណ៌​លឿងលាយខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 4A-0723 អ្នកបើកបរ​រថយន្ត​ រត់​គេច​ខ្លួន​បាត់​ (មិន​ស្គាល់​អត្តសញ្ញាណ​)។ ៥-​ រថយន្ត​ (លុច្សសុីស)​ ពណ៌​ប្រផេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BE 3163 អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ញ៉ែម​ សាមុីត​ ភេទ​ប្រុស​ អាយុ​៤២ឆ្នាំ​ ទី​លំនៅ​ភូមិ​ទី២​ សង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ ខេត្ត​កំពង់​ចាម (រងរបួស​ស្រាល)។ ក្នុងហេតុការណ៍​នេះ​ មិនមានមនុស្សរងគ្រោះដល់អាយុជីវិតនោះទេ​ ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្ត​ទាំង​០៥គ្រឿង​យកទៅ​រក្សាទុក​នៅអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​ ររង់ចាំធ្វេីការដោះស្រា៕

Post a Comment

Previous Post Next Post

Technology