ភ្នំពេញ៖÷បុរសម្នាក់បើកបររថយន្តម៉ាកកាមរីហាយព្រីតមួយគ្រឿងបើកបរក្នុងស្ថានភាពលឿនក៏បានរេចង្កូតទៅបុកជាមួយនឹងរបងន័រប្រីដពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុងដាច់កង់ចេញពីរថយន្តចំណែកម៉ាស៊ីនធ្លាក់មកក្រៅធ្វើដំណើរលែងរួចបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។ ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង១នឹង៣៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ដែលស្ថិតតាមបណ្ដោយផ្លូវណត់ព្រីតស្ថិតនៅក្នុង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីរទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយព្រីត ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ2AC-3168ធ្វើដំណើរតាមបណ្ដោយផ្លូវណត់ព្រីតក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានរេចង្កូតទៅបុកក៏បុកជាមួយនឹងលោកបងណត់ព្រីតបណ្ដាលឱ្យ រថយន្តរងការខូចខាតមួយកំណាច់មុខដាច់កង់ចេញពីរថយន្តនិងបែកពោងការពារសុវត្ថិភាពចំណែកម៉ាស៊ីនធ្លាក់ចេញមកក្រៅបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែងនិងបានយករថយន្តយកទៅរក្សាទុកនៅស្នងការនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។