លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជេីញជាអធិបតីភាពក្នុង ពិធីជួបសំណេះសំណាល ជាមួយលោក-លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង នាយក-នាយករងរដ្ឋបាលក្រុង,ប្រធាន-អនុប្រធាន មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា នៃរដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ នាពេលខាងមុខនេះ ។
លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងការពារ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក និងសូមផ្តាំផ្ញេីរដល់មន្រ្តីរាជការ ត្រូវចេះសហការសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកអភិបាលក្រុង បាននាំយកសម្ភារៈឧប្តត្ថម្ភ និងថវិកាមួយចំនួន ចែកជូនដល់មន្រ្តីរាជការ ដើមី្បចូលរួមរីករាយ អបអរក្នុងពិធីទាំងនោះផងដែរ ។
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល
#Akreiy-Ksatr #Kandal_Province
ខ្មែរម្ចាស់ស្រុក