ពិតជាខ្លាំងមែនទីតាំងមួយកន្លែង នៅតែបន្តបើកលេងល្បែងផ្សងសំណាងឆ្នោតឡូតូ ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិតជាខ្លាំងមែនទីតាំងមួយកន្លែង នៅតែបន្តបើកលេងល្បែងផ្សងសំណាងឆ្នោតឡូតូ ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។


ស្វាយរៀង :យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពសារព័ត៌មានយើងមកថា÷មានទីតាំងមួយកន្លែងលួចបង្កប់ល្បែងផ្សងសំណាងឆ្នោតឡូតូ បើកលេងយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរក្នុងមូលដ្ឋាន  ទីតាំងគឺស្ថិតនៅផ្ទះមួយកន្លែង ក្នុងភូមិកណ្ដាល ឃុំប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត !! ។


សូមរំលឹកថា÷កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ ២០២៤ សម្ដេចបវរធិបតី ហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បិទមិនឱ្យមានល្បែងស៊ីសងទូទាំងប្រទេស បញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទទូទាំងព្រះរាជាណាចក្រកម្ពុជា ។ 


សូមបញ្ជាក់ថាក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ជូនអង្គភាពយើង ភ្លាមនោះអង្គភាពក៏បានចាត់ក្រុមការងារចុះទៅធ្វើព័ត៌មានស៊ើបអង្កេតឃើញថាពិតជាមានទីតាំងលួចបង្កប់ល្បែងស៊ីសងឆ្នោតឡូតូនោះពិតប្រាកដមែន។ 

ក្រោយពីបានពិនិត្យឃើញទីតាំងជាក់ស្ដែងរួចហើយ ក្រុមការងារអង្គភាពរបស់យើងក៏បានទាក់ទងទៅលោកអធិការក្រុងបាវិត ដើម្បីឲ្យលោកចាត់កម្លាំងជំនាញចុះទៅត្រួតពិនិត្យមើលនិងបង្ក្រាបឲ្យទាន់ពេលវេលា។


ពាក់ព័ន្ធនឹងទីតាំងខាងលើប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិតបានសំណូមពរទៅដល់លោក អែម វណ្ណារិទ្ធ អធិការក្រុងបាវិត និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង  មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋាននិងគណៈបញ្ជាការឯកភាពខេត្តចុះពិនិត្យទីតាំងជាក់ស្ដែងខាងលើដើម្បីធ្វើការបង្ក្រាបផង។


ដើម្បីការរស់នៅសុខដុមរមនាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងមូលនិងរក្សាឲ្យបាន ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង 7 ចំណុច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដាក់ចេញដោយក្រសួងមហាផ្ទៃ គឺត្រូវលុបបំបាត់រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានទូទាំងប្រទេស។


អង្គភាពយើងរង់ចាំការស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធជុំវិញករណីខាងលើ រៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន 


លេខទូរសព្ទទំនាក់ទំនង 012 743661/088 4789663 សូមអរគុណ!!

Post a Comment

Previous Post Next Post

Technology