ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ស្នើសុំគេចអន្តរាគមន៍ ពីរ លោកឈួន ផាន់ នី អភិបាលស្រុកទ្រាំង ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ទៅលើឈ្មោះស៊ុយ កំពុងចាក់ដីធ្វើធ្វើរបង បិទផ្លូវចំណីប្រឡាយ ខណៈលោកមេភូមិ មេឃុំ ចាត់មន្ត្រីចុះត្រួតនិត្យដែរ តែមិនមានវិធានការ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ស្នើសុំគេចអន្តរាគមន៍ ពីរ លោកឈួន ផាន់ នី អភិបាលស្រុកទ្រាំង ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ទៅលើឈ្មោះស៊ុយ កំពុងចាក់ដីធ្វើធ្វើរបង បិទផ្លូវចំណីប្រឡាយ ខណៈលោកមេភូមិ មេឃុំ ចាត់មន្ត្រីចុះត្រួតនិត្យដែរ តែមិនមានវិធានការ


ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ស្នើសុំគេចអន្តរាគមន៍ ពីរ លោកឈួន ផាន់ នី អភិបាលស្រុកទ្រាំង ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ទៅលើឈ្មោះស៊ុយ កំពុងចាក់ដីធ្វើធ្វើរបង បិទផ្លូវចំណីប្រឡាយ ខណៈលោកមេភូមិ មេឃុំ មិនហ៊ានក្អក។


ខេត្តតាកែវ: ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា ដីប្រឡាយមានទំទន្ទឹង 8 ម៉ែត្រ។


ត្រូវបានឈ្មោះស៊ុយ កំពុងចាក់ដីធ្វើរបងបិទផ្លូវចំណីប្រឡាយ ខណ:ចំណីប្រឡាយគឺជាចំណីផ្លូវរូមសម្រាប់ពួកគាត់ធ្វើដំណើរទៅធ្វើស្រែធ្វើចំការនឹងជិះឡានជិះម៉ូតូចេញចូលក្នុងផ្ទះ។


ហើយពួកគាត់បានលើកឡើងទៀតថាដីចំណីប្រឡាយមាន សងខាង ៤ ម៉ែត្រ ៤ម៉ែត្រ សរុបទាំងអស់ ៨ម៉ែត្រ ត្រូវបានលោកស៊ុយ ចាក់ដីព័ទ្ធធ្វើរបង១មួយខាងចំណីប្រឡាយអស់ ៣ម៉ែត្រហើយសល់ តែ១ម៉ែត្រទេ អោយពួកគាត់ដើរ។


ពួកគាត់បានលើកឡើងបន្តប្រាប់អង្គភាពយើងខ្ញុំទៀតថា នៅសល់តែពីរបីថ្ងៃទៀតទេ ផ្ទះប្រជាពលរដ្ឋដែលនៅខាងក្នុងនោះគាត់ត្រូវការកូន ហើយពួកគាត់បានសុំសំណូមពរទៅឲ្យលោកស៊ុយជួយសម្រួលដកររបងចេញដើម្បីឲ្យឡាននិងម៉ូតូជិះចូលទៅខាងក្នុង ត្រូវបានលោកស៊ុយជេរប្រមាថមាក់ងាយខ្លាំងៗទៅលើពួកគាត់។


ហើយពួកគាត់បានលើកឡើងទៀតថាពួកគាត់បានទៅសាលាឃុំដាក់ពាក្យបណ្ដឹងហើយតែខាងឃុំបានឲ្យជំនាញឃុំមកដែរតែមកដល់បានត្រឹមតែអង្គុយមើលគ្មានសម្រួលអ្វីឲ្យដករបងចេញទេ។


ទាក់ទងរឿងដីចំណីប្រឡាយនៅត្រង់ចំណុចភូមិក្រោម ឃុំសន្លុង ស្រុកទាំងខេត្តតាកែវ អង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការទាក់ទងនិងសម្ភាសន៍ផ្ទាល់ជាមួយលោកមេឃុំសន្លុង តាមទូរស័ព្ទលោកឆ្លើយមកប្រាប់អង្គភាពយើងខ្ញុំថាលោកបានឲ្យជំនាញខាងឃុំចុះមកសម្រួលដែរតែសម្រួលបានតែ១ម៉ែត្រទេ។


ជាចុងក្រោយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានលើកម្រាមដៃដប់សូមសំណូមពរនឹងសុំគេតអន្តរាគមន៍ទៅលោកឈួន ផាន់ នី អភិបាលស្រុកទ្រាំងនឹងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលអាចឱ្យលោកស៊ុយនេះដកប្រគោល របងចេញសម្រាប់ឲ្យគាត់ធ្វើដំណើរដឹកគោ ដឹកក្របី ជិះម៉ូតូជិះឡានបាន ខណៈដីចំណីផ្លូវប្រលាយនេះជាដីរបស់រដ្ឋ។







Post a Comment

Previous Post Next Post

Technology