សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល អ្នកកាសែត ជំនាញ «សរសេរព័ត៌មានអំពី បរិស្ថាននិងសុខភាព» លើទូកទេសចរណ៍ តាមដងទន្លេមេគង្គ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល អ្នកកាសែត ជំនាញ «សរសេរព័ត៌មានអំពី បរិស្ថាននិងសុខភាព» លើទូកទេសចរណ៍ តាមដងទន្លេមេគង្គ


ខេត្តកណ្តាល៖ សិក្ខាកាមដែលជាអ្នកសារព័ត៌មាន ចំនួន៣៩រូប បានទទួលចំណេះដឹង បទពិសោធន៍ និងការរឹតចំណងសាមគ្គីភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញ «សរសេរព័ត៌មានអំពី បរិស្ថាននិងសុខភាព» នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លើទូកទេសចរណ៍ តាមដងទន្លេមេគង្គ ពីភ្នំពេញមកទីស្នា់កការសមាគម ស្ថិតក្នុងភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។


លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានឡើងមានមតិស្វាគមន៍គ្រូបង្គោល និង សិក្ខាកាមទាំងអស់។ លោកប្រធាន សូមថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ និង ឯកឧត្តមសាស្ត្រាចារ្យ ស៊ី បរិញ្ញា ដែលផ្តល់កិត្តិយសចូលធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ចំណេះដឹង ក្នុងវគ្គនេះ។ លោកប្រធានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សហការជាមួយ វិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។ លោកប្រធានបានណែនាំអោយសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពី ឯកឧត្តមសាស្ត្រាចារ្យទាំងពីររូប។


ក្នុងវគ្គនេះ សិក្ខាកាមបានសិក្សាពីគុណតម្លៃនៃដំណឹង របៀបជ្រើសរើសប្រធានបទនិងមុម បច្ចេកទេសសម្ភាសន៍ និងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចាប់ពីសេចក្តីផ្តើមដែលទាក់ទាញ ព្រមទាំង តួសេចក្តី និងរចនាសម្ព័ន្ធព័ត៌មាន រហូតដល់ចុងបញ្ចប់ ទាក់ទងនឹងបញ្ហា បរិស្ថាននិងសុខភាព។ ទន្ទឹមនោះ សិក្ខាកាមក៏បានយល់ដឹងអំពី ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការអនុវត្តអាជីពផ្នែកសារព័ត៌មាន។


ក្រោយបញ្ចប់វគ្គ សិក្ខាកាមទាំងអស់ទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា និង បានពិសារអាហារសាមគ្គី ចែលរំលែក សុខ ទុក្ខ បទពិសោធន៍ និង ពង្រឹងមិត្តភាព កិច្ចសហការ ដើម្បីចូលរួមរាយការណ៍ព័ត៌មាន អភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕




















Post a Comment

Previous Post Next Post

Technology