នាព្រឹកថ្ងៃពុធ ១៣រោជ ខែបុស្ស ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
លោកប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ/សង្កាត់ចុះរៀបចំសណ្ដាប់ធ្នាប់លើបណ្ដោយផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍លើដងផ្លូវ ហើយពិបាកដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌ នៅក្នុងសកម្មភាពដឹកនាំផ្ទាល់ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
ចាប់តាំងពីលោក ប៉ាង លីដាឡើងកាន់តំណែងជាអភិបាលរងខណ្ឌពោធិ៍សែនជ័យរហូតមកដល់ពេលនេះ អង្គភាពសារព័ត៌មានយើងសង្កេតឃើញថា បញ្ហាជាច្រើនត្រូវបានដោះស្រាយយ៉ាងរលូន និងការរៀបចំផែនការមួយចំនួនកាន់តែល្អប្រសើរជាងមុន ក្រោមការដឹកនាំរបស់លោក៕
រក្សាសិទ្ធិដោយ:ខ្មែរម្ចាស់ស្រុក