ខេត្តកណ្ដាល ៖ នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ប្រចាំ ឆមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំនាព្រឹកនេះ ផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
- ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល។
- របាយការណ៍ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងារ របស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល តាមរយៈឧបករណ៍វិភាគ SWOT
- ផ្សព្វផ្សាយ៖ សេចក្តីជូនដំណឹង លេខ ១០៥៦ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ស្តីពីការដាក់ឱ្យដំណើរការក្នុងការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត
- បញ្ហាផ្សេងៗ
#_ថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣
ដោយ CHN