ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ឱ្យក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ឱ្យក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត

 

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន🥰

ពេលកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំបងកាលពីថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំបានក្រឡេកមើលឃើញក្មួយប្រុសម្នាក់ ដែលកំពុងឈរមើលមកខ្ញុំពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់គាត់។

ខ្ញុំបានបក់ដៃហៅគាត់អោយចូលមកក្បែរដើម្បីសួរនាំអំពីគាត់ ហើយក៏ទិញផ្ការបស់គាត់ទាំងអស់ដើម្បីចែកជូនប្អូនៗដែលនៅក្នុងកម្មវិធីនោះជាអនុស្សាវរីយ៍... ភ្លាមនោះគាត់បានសំពះអរគុណ ព្រមទាំងស្ទុះមកអោបខ្ញុំដោយទឹកមុខសប្បាយរីករាយ មុននឹងគាត់លាខ្ញុំចេញទៅ។ កាយវិការរបស់ក្មួយម្នាក់នេះនិងដំណើររឿងរបស់គាត់ បានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន😀🥰


ដោយសារគាត់ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកពត៌មានបន្ថែមពីគាត់ដែរ។ ខ្ញុំបានអោយក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។

(អរគុណបងប្អូនដែលផ្ញើររូបថតប៉ុន្មានសន្លឹកនេះមកអោយខ្ញុំកាលពីល្ងាចមិញ ដើម្បីក្រុមការងារងាយស្រួលស្វែងរកក្មួយប្រុស)


ទំនាក់ទំនងការផ្សាយ:012743661/0884789663

Post a Comment

Previous Post Next Post

Technology