កម្លាំងការិយាល័យ សហការជាមួយនគរបាលខណ្ឌមានជ័យ ចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ពន្ធ័បទល្មើស កាន់កាប់.ប្រើប្រាស់ និងទិញអាវុធ ដោយគ្មានការអនុញ្ញាត”
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កម្លាំងការិយាល័យ សហការជាមួយនគរបាលខណ្ឌមានជ័យ ចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ពន្ធ័បទល្មើស កាន់កាប់.ប្រើប្រាស់ និងទិញអាវុធ ដោយគ្មានការអនុញ្ញាត”


 ភ្នំពេញ÷ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងការិយាល័យ សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចុះទៅធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ GUAN JIANNAN នៅចំណុចខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័បទល្មើស ការកាន់កាប់ ,ប្រើប្រាស់ និងទិញអាវុធ ដោយគ្មានការអនុញ្ញាត (ប្រើអាវុធខ្លីម៉ាកBlow Mini លេខ B០៩Y៣-២១០៦០៥០០ និងអាវុធខ្លីម៉ាក Sig Sauer P៣២០SP លេខ ៥៨C២២៨១៣៣ បាញ់ឡើងលើចំនួន ១៧គ្រាប់ ) ប្រព្រឹត្តនៅចំណុចខុនដូរ R &F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង០០ នាទីទៀបភ្លឺ ។


សមត្តកិច្ចចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
ឈ្មោះ GUAN JIANNAN ភេទ ប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EJ០៧៣៧៩៤៦ មុខរបរ ពាណិជ្ជករ ស្នាក់នៅខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក អាវុធខ្លីម៉ាកអាវុធខ្លីម៉ាក Sig Sauer P៣២០SP លេខ ៥៨C២២៨១៣៣ បង់ចំនួន ០២ ,អាវុធខ្លីម៉ាក Blow Mini លេខ B០៩Y៣-២១០៦០៥០០ បង់ចំនួន០១ , គ្រាប់ប្រភេទ ៩mm ចំនួន ៧៨ គ្រាប់ ,គ្រាប់ប្រភេទ ៣៨០ ចំនួន ៤៦ គ្រាប់ ,សំបកគ្រាប់ប្រភេទ៩mm ចំនួន ១២ គ្រាប់ ,សំបកគ្រាប់ប្រភេទ ៣៨០ ចំនួន០៥គ្រាប់ ,កុំព្យូទ័រម៉ាកBolunshuai និងក្តារចុច ចំនួន ០១ គ្រឿង ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ មីនី ពណ៌ ក្រហម ចំនួន ០១ គ្រឿង និងទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ ប្រូ ពណ៌ ទឹកប៊ិច ចំនួន ០១ គ្រឿង ,លិខិតឆ្លងដែនលេខ EJ០៧៣៧៩៤៦ ចំនួន ០១ក្បាល ,សៀវភៅការងារជនបរទេស ចំនួន ០២ ក្បាល (ឈ្មោះ GUAN JIANNANនិង CONG XIN) ,បណ្ណបើកបរជនជាតិចិន ចំនួន ០១ ,MACBOOK AIR ចំនួន០១គ្រឿង និងប្រាក់រៀលចំនួន ១០០,០០០រៀលនិងប្រាក់ដុល្លារចំនួន០៥ដុល្លារអាមេរិក ។
សូមរំលឹកផងដែរថា ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង ០០នាទី ទៀបភ្លឺ មានករណី ផ្ទុះអាវុធដោយគ្មានការអនុញ្ញាត ចំនួន ១៧ គ្រាប់ ប្រព្រឹត្តនៅចំណុចខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើយដោយឈ្មោះ GUAN JIANNAN ភេទ ប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ចិន នៅពេលជនសង្ស័យផឹកស្រា ស្រវឹងនៅកន្លែងស្នាក់នៅ រួចហើយយកអាវុធខ្លីមកបាញ់ឡើងលើចំនួន ១៧ គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕





Post a Comment

Previous Post Next Post

Technology