(រាជធានីភ្នំពេញ)កាលពីវេលាម៉ោង 9 និង 30 នាទីថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2021 លោកវរសេនីយ៍ត្រីឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី 3 និងនាយរងប៉ុស្តិ៍ហើយមន្ត្រីប៉ុស្តិ៍ បានចុះទៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ ជួបជាមួយប្រជាការពារសង្កាត់ និងប្រជាពលរដ្ឋសរុបចំនួន១៧គ្រួសារ ដេីម្បីផ្សព្វផ្សាយសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំ ១,ភូមិឃុំមានសុវត្ថិភាព ២,ទៅចាក់វ៉ាក់សាំងអោយបានគ្រប់គ្នាចំនួ៣ដុស ៣,វិធានការការពារបីកុំបីការពារកូវីត19 ៤,អំពីបញ្ហាគ្រឿងញៀនមូលដ្ឋាន ៥,ផ្សព្វផ្សាយក្មេងអាយុ 15 ឆ្នាំឡើងយកលិខិតអញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណ ៦,អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឆ្នោតបានគ្រប់ៗគ្នា ៧,យកលេខទូរសព្ទរបស់លោកនាយប៉ុស្តិ៍បិទតាមផ្ទះជាពលរដ្ឋដើម្បីស្រួលផ្តល់ព័ត៌មាន ៨,ចែកជូនគ្រឿងបរិភោគមានមានអង្ករ 10 គីឡូក្រាមមីទឹកត្រីត្រីខទឹកស៊ីអ៊ីវអំបិលនិងស្ករសនិងថវិកាចំនួន 4 ម៉ឺនរៀលក្នុងមួយនាក់។ ក្នុងឱកាសនៃការចែកជូនអំណោយនោះ លោក វរសេនីយ៍ត្រី ឯម ភារី មានការកោត សរសើរជាខ្លាំងដល់កម្លាំងប្រជាការពារ ដែលតែងតែសហការគ្នាយ៉ាងស្អិតរមួតជាធ្លុងមួយ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ព្រមទាំងកិច្ចខិតខំបំពេញការងារ យ៉ាង សកម្ម ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងតាមភូមិ.សង្កាត់ យ៉ាងល្អប្រសើរ ទោះគ្មាន ប្រាក់ខែ តែដោយមានស្មារតីអង់អាច ក្លាហាន មានឆន្ទៈខ្ពស់ រួមទាំងការស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ទើបធ្វើឱ្យប្រជាការពារយើង បំពេញកិច្ចការនុកិច្ចបានយ៉ាងល្អនាពេលកន្លងមកនេះ លោកវរសេនីយ៍ត្រី ឯម ភារី បន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយសម្រួលដល់ជីវភាពបងប្អូនបានមួយចំណែកផងដែរ។ឆ្លៀតក្នុងឱកាសនោះ លោកឯម ភារី បានផ្តាំផ្ញើសាកសួរសុខទុក្ខតាម ប្រសាសន៍របស់លោកវេសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ។ ក្នុងពិធីចែកអំណោយនោះដែរ ប្រជាការពារនិងប្រជាពលរដ្ឋ សម្តែងការសប្បាយចិត្ត និងថ្លែងអំណរគុណដល់លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការនគរបាលខណ្ឌមានជ័យ តែងតែ យកចិត្តទុកដាក់ គិតគូដល់សុខទុក្ខកម្លាំងប្រជាការពារជានិងប្រជាពលរដ្ឋហូរហែរកន្លងមក។