សាហាវមែន.! រឹត.ក.សម្លាប់ស្រីស្នេហ៍ ដើម្បីប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារគេឃើញ ក៏រត់គេចខ្លួនបាត់.!
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សាហាវមែន.! រឹត.ក.សម្លាប់ស្រីស្នេហ៍ ដើម្បីប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារគេឃើញ ក៏រត់គេចខ្លួនបាត់.!

 







(ខេត្តពោធិ៍សាត់)៖ សពនារីម្នាក់ ត្រូវបានគេប្រទះឃើញ រុំក្នុងបង្វិចមួយ ទុកនៅមុខបន្តប់ផ្ទះសំណាក់ យីហោ (យ៉ិនស៊ិនថ្មី) ដោយសមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះត្រូវប្រុសស្នេហ៍រឹត ក សម្លាប់ បម្រុងប្លន់យកម៉ូតូ។


ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ មុខបន្ទប់លេខ៦ ផ្ទះសំណាក់យីហោ(យ៉ិនស៊ិនថ្មី) ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។


សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ជន ស្រីណូ អាយុ៣៩ឆ្នាំ មានកូនប្រុសអាយុ៥ឆ្នាំម្នាក់ រស់នៅជាមួយជីដូន មានទីលំនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ជាករណីឃាតកម្មរឹត ក សម្លាប់យកម៉ូតូ។


ស្រ្តីឈ្មោះ ម៉ុល រ៉េត អាយុ៦២ឆ្នាំ ត្រូវជាម្ដាយង្កើតជនរងគ្រោះ មានទីលំនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់សមត្ថកិច្ចនគរបាលថា ជនរងគ្រោះពិតជាកូនស្រីរបស់គាត់មែន មួយរយៈនេះ គាត់ពុំសូវចូលផ្ទះទេ កន្លះខែទៅ១ខែ ឃើញមកមួយភ្លែតសុំលុយ៥ទៅ៦ម៉ឺនរៀលទៅបាត់ សពបានប្រគល់ជូនស្រ្តីជាម្ដាយ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។


ស្រាវជ្រាវជាក់ស្ដែងជុំវិញកន្លែងកើតហេតុដោយ តាងលេខ-១ ក្បែរសពពិនិត្យឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ កាំបន្ទះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 8098 តាងលេខ-២ ក្នុងបន្ទប់កើតហេតុពិនិត្យឃើញ នៅលើតុមានកែវជ័រដាក់ទឹកស៊ីរ៉ូទឹកដោះគោ និងសំណល់នំបុ័ងសាច់ និងសំណល់មីក្នុងចាន់ជ័រ តាងលេខ-៣ នៅលើឥដ្ឋការ៉ូមានកំទេចសក់ ខាងកើតគ្រែដេកមានខ្សែនីឡុងពណ៌សមួយកំណាត់ និងម៉ាស់១ តាងលេខ-៤ សោរទ្វារបន្ទប់បានបោសយកក្រយ៉ៅម្រាមដៃ តាងលេខ-៥ ខាងជើងរបងផ្ទះសំណាក់ (យ៉ិនស៊ិនថ្មី) មានស្បែកជើងផ្ទាត់១គូរម៉ាកក្រពើ និងតាងលេខ-៦ និងតាងលេខ-៧ បានពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ នៅវេលាម៉ោង៩ និង២០នាទី រហូតដល់វេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី៩ ខែតុលា (ថ្ងៃកើតហេតុ) ទើបស្គាល់អត្តសញ្ញាណដូចបានបញ្ជាក់ខាងលើ សពមានកម្ពស់១,៤៨ម៉ែត្រ សម្បុរ ខ្មៅស្រអែម ពាក់អាវដៃវែង ពណ៌ក្រហមមានផ្កាកូលាប ស្លៀកខោជើងវែង ពណ៌ក្រហមមានផ្កាកូលាប សពមានសភាពនៅទន់សន្លាក់ ផ្នែក.កមានស្នាមរឹតនឹងកន្សែងពោះគោ ពណ៌ផ្កាឈូក១ជុំ ពេលស្រាយកន្សែងមានខ្សែនីឡុង ពណ៌ស រុំ ក ២ជុំ ពេលកាត់ខ្សែនីឡុង មានស្នាមជាំទ្រុឌជារង្វង់ជុំទំហំ០,៥ស.ម ចំហៀង.កខាងស្ដាំមានស្នាមជាំទ្រុឌចំនួន៣កន្លែង ប្រដាប់ភេទសពមានទឹកកាមបុរសជាច្រើន ការពិនិត្យផ្នែកខាងក្រៅនៃសព លទ្ធផលៈ ដូចបានរៀបរប់ ក្រៅពីនោះកម្លាំងសមត្ថកិច្ចពុំបានពិនិត្យឃើញអ្វីនោះទេ សពអាចស្លាប់លើសពី៤ម៉ោង។


បំភ្លឺជុំវិញទីកន្លែងកើតហេតុ និងយោងតាមការពិនិត្យស្រាវជ្រាវជាក់ស្ដែង សម្រេចសន្ថិដ្ឋានបានថា ជនរងគ្រោះអាចស្លាប់ដោយឃាតកម្មរឹត ក សម្លាប់យកម៉ូតូរបស់ស្រ្តីរងគ្រោះ (ជន ស្រីណូ) ខណៈមានលិខិតទិញលក់ម៉ូតូពីឈ្មោះ សាន់ សុភា ភេទប្រុស មានទីលំនៅភូមិពាលញែកទី-២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។


ករណីឃាតកម្មរឹត ក សម្លាប់នេះ សមត្ថកិច្ចជំនាញកំពុងដំណើរស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញា។

Post a Comment

Previous Post Next Post

Technology