ភ្នំពេញ៖ ឯកឧត្តម ថាំង ប៊ុនសុង លោក សួន គឹមសាន លោក ផេង រីណា និង លោក ទិត្យ សេងហាក់ ជាតំណាង លោកជំទាវមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសប្បុរសជនរស់នៅសហរដ្ឋអាមេរិក តាមរយះ លោក ហាក់ បូវិសាល ជូនគ្រួសារជនពិការ១គ្រួសារតាមការអំពាវនាវ នៅចំណុចផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា គ្រួសារក្រីក្រនេះមានឈ្មោះ ទូច កុសល ជាស្វាមីពិការដៃនិងជើងម្ខាង មានភរិយាធ្វើការជាអ្នកអនាម័យនៅរោងចក្រ និងមានកូនតូចៗ២នាក់ មានទីលំនៅ ស្រុកទ្រាំង ខេត្តតាកែវ។
ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពី លោកជំទាវមេធាវីប្រធាន ព្រមទាំងជូនពរគ្រួសារពិការផងដែរ និងបញ្ចាក់ថា អំណោយដែលបានចែកជូនពេលនេះ គឺជារបស់សប្បុរសជនរស់នៅ សហរដ្ឋអាមេរិក តាមរយៈ លោក ហាក់ បូវិសាល នៃសមាគមខ្មែរអភិវឌ្ឍន៍ ដែលរួមមាន៖
-ថវិកា ២០ម៉ឺន
-អង្ករ ៥០គីឡូ
-ទឹកដោះគោក្មេង ១កេះ
-មីជាតិ ១កេះ
-ត្រីខ ១២កំប៉ុង
-ទឹកត្រី និង ស៊ីអីវ ១២ដប
-ស្ករស និង ប៊ីចេង ២គីឡូ
-ភួយ ២ ខោអាវ
លោក ទូច កុសល សម្តែងក្តីសប្បាយរីករាយ និងសូមជូនពរក្រុមការងារព្រមទាំង ម្ចាស់ជំនួយ ឱ្យជួបតែសេចក្តីសុខចម្រើនជានិច្ចនិរន្តរ៕
ដោយ'ខ្មែរម្ចាស់ស្រុក