សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃពុធបានផ្ញើសារជាសំឡេងទាក់ទងទៅនឹងក្បាលម៉ាស៊ីនរដ្ឋសភា នីតិកាលទី៧ ដោយក្នុងនោះ លោកជំទាវគតិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអនុប្រធានទី២ នៃរដ្ឋសភា នីតិកាលទី៧ ។✍️.ការបញ្ជាក់នេះ ជាការឆ្លើយតបទៅនឹងវិទ្យុបរទេសផ្សាយជាខេមរភាសា ដែលបាននិយាយអំពីការបែកបាក់ផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា ។
✍️.សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គេគិតថាគណបក្សប្រជាជនកម្ពុជាកំពុងតែដណ្ដើមអំណាចទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា ដោយសម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមជម្រាបទៅអស់លោកអោយបានជ្រាប បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នឹងក្លាយទៅជាប្រធានរដ្ឋសភានៅពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីស្រ្តី» ។
✍️.សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ឯកឧត្តមកិត្តិកោសលបណ្ឌិត ជាម យៀប នៅជាអនុប្រធានទី១ ដដែល ហើយឯកឧត្តម វង សូត្រ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានឲ្យដឹងផងដែរថា ឯកឧត្តម ឌិត មន្ទីរ ប្រធានតុលាកំពូលនឹងសុំចូលនិវត្តន៍ពីប្រធានតុលាការកំពូល ដោយសារឯកឧត្តមមានអាយុកាន់តែច្រើន និងមានបញ្ហាសុខភាពមិនធានា ៕
Tags:
ព័ត៌មានជាតិ