ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារពហុបំណង និងសមិទ្ធិផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។
នាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម ដែលសម្រេចបានសមិទ្ធផលជាច្រើនក្នុងថ្ងៃនេះក្រោមការដឹកនាំរបស់ ឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម។ ឯកឧត្តម បានបន្តថា សកម្មភាពទាំងអស់នេះមិនត្រឹមតែធ្វើឡើង ដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃអោយមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជនឱ្យតស៊ូលះបង់ ដើម្បីកម្ពុជានាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា សមិទ្ធិផលដែលសម្រេចបានក្នុងថ្ងៃនេះមិនត្រឹមតែបង្ហាញឱ្យឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមនោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់ ស.ស.យ.ក អោយកាន់តែល្អប្រសើរថែមទៀត។
#សសយក #យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ
គេហទំព័រ CHN HOT NEWS