(រាជធានីភ្នំពេញ)នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន។ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន បានបែងចែកជា២ក្រុម ដើម្បីបោសលាងសម្អាតរបាំងចែកទ្រូងផ្លូវ ដែលប្រលាក់ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដូចខាងក្រោម ៖ -ក្រុមទី១ ៖ លាងសម្អាតរបាំងចែកផ្លូវតាមបណ្ដោយផ្លូវព្រះមុនីវង្ស (ចាប់ពីស្តុបបូកគោ ដល់ច្រមុះជ្រូកក្បាលថ្នល់) -ក្រុមទី២៖ លាងសម្អាតទ្រូងផ្លូវនៅវិថីរដ្ឋសភា ជុំវិញសួនមុខវិមានរដ្ឋសភា និងបានចុះកាប់លះមែកដើមឈើ ដែលរលំ នៅជាប់នឹងស្ថានទូតវៀតណាម រួចមកបានបន្តចុះពិនិត្យសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌចំការមន។