ពិធីបុណ្យបូជាសពមហាឧបាសិកា កុសលចិន្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត មាតាក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាមាតាបង្កើត លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិធីបុណ្យបូជាសពមហាឧបាសិកា កុសលចិន្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត មាតាក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាមាតាបង្កើត លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ

បន្ទាប់ពីបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាអស់រយៈពេល៦ ថ្ងៃរួចមក សពមហាឧបាសិកា កុសលចិន្តាពុទ្ធសាសនូបត្ថ ម្ភក៍ ពេន យុត មាតាក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាមាតាបង្កើត លោកជំទាវ ទេព រង្ស៊ី ដែលបានធ្វើមរណកាលកាលពីថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោង ០៩:១៥នាទីព្រឹក ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ ត្រូវបានក្រុមគ្រួសារ បងប្អូន សាច់ញាតិរៀបធំពិធីដង្ហែចេញពី ភូមិគ្រឹះលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួល គោក រាជធានីភ្នំពេញ ទៅធ្វើពិធីបុណ្យបូជានៅទីអារាមវត្តលង្កា ព្រះកុសុមារាម ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។


សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស និមន្តប្រទានភ្លើងបូជាសពឧបាសិកា កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ប្រធានសិលវត្តីវត្តស្វាយដង្គំ៕








Post a Comment

Previous Post Next Post

Technology