លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្នុងការពារព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១។
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្នុងការពារព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១។

(រាជធានីភ្នំពេញ)នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងនគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក្នុងការពាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ។

Post a Comment

Previous Post Next Post

Technology