អភិបាលខេត្តកំពង់ធំ អបអរសាទរជាមួយប្រជាពលរដ្ឋដែលទទួល បានផ្លូវកៅស៊ូ DBST ១ខ្សែ ប្រវែង ២.០២០ម៉ែត្រ នៅក្រុងស្ទឹងសែន
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តកំពង់ធំ អបអរសាទរជាមួយប្រជាពលរដ្ឋដែលទទួល បានផ្លូវកៅស៊ូ DBST ១ខ្សែ ប្រវែង ២.០២០ម៉ែត្រ នៅក្រុងស្ទឹងសែន


 ​រដ្ឋបាល​ខេត្ត​កំពង់ធំ​)​៖​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​ចូលរួម​អប​អរសាទរ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ផ្លូវ​កៅស៊ូ​ ​D​BS​T​ ​១​ខ្សែ​ ​ប្រវែង​ ​២​.​០​២​០​ម៉ែត្រ​ ​ស្ថិតនៅ​ភូមិ​បល្ល័ង្ក​លិច​ ​សង្កាត់​ដំរី​ជាន់​ខ្លា​ ​ក្រុង​ស្ទឹង​សែន​ ​ខេត្ត​កំពង់ធំ​ ​។

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ​ ​D​BS​T​ ​ដែល​ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​កែ​លម្អ​បន្ថែម​ពី​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ​ទៅជា​ផ្លូវ​កៅស៊ូ​ ​ដើម្បី​ប្រែក្លាយ​ក្រុង​ស្ទឹង​សែន​កាត់​តែ​ស្អាត​ ​មានផ្លូវ​ល្អ​ប្រសើរ​ ​សម្រួល​ការធ្វើដំណើរ​ប្រ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​ ​និង​ផ្តល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​។​

​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែង​ថា​ ​កត្តា​សន្តិភាព​នេះ​បាន​ផ្ដល់​ការ​អភិវឌ្ឍន៍​បាន​ច្រើន​ណាស់​សម្រាប់​ប្រទេសជាតិ​ ​ហើយ​នេះ​គឺជា​សមិទ្ធផល​មួយទៀត​ ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ ​ដែល​យើង​បាន​រួមគ្នា​អភិវឌ្ឍន៍​ ​នៅ​តាម​បណ្តា​ ​ឃុំ​ ​សង្កាត់​ ​និង​ក្រុង​ ​ស្រុក​ ​ផ្សេងៗ​ទៀត​ ​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​អភិវឌ្ឍន៍​គ្រប់​វិ​ស​័​យ​ជាបន្តបន្ទាប់​។​

ក្នុង​ឱកាស​នេះ​ឯកឧត្តម​បញ្ជាក់​បន្ថែម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​យល់​ ​អំពី​ថវិកា​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ ​បាន​ប្រគល់​ថវិកា​ប្រចាំ​ឆ្នាំ​មក​រដ្ឋបាល​ថ្នាក់​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ ​ប៉ុន្តែ​ថវិកា​ទាំងនោះ​ ​គឺ​មាន​ចំនួន​កំណត់​ក្នុង​ការ​អភិវឌ្ឍ​ ​។










រក្សាសិទ្ធដោយ:CHN HOTNEWS 

Post a Comment

Previous Post Next Post

Technology