ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលកាន់តំណែងប្រធានគ.ជ.ប ជាផ្លូវការ

 


គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានប្រកាសឯកឧត្តម ប្រាជ្ញ ចន្ទ ឡើងកាន់តំណែងប្រធាន គ.ជ.ប ជាផ្លូវការ បន្ទាប់ពីព្រះមហាក្សត្របញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក និងចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប ក្រោយពីសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងក្រោមវត្តមានសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្តេជ្ញា នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំចាត់ចែង និងគ្រប់គ្រងស្ថាប័នគ.ជ.ប រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ក៏បានសំណូមពរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលជាប្រតិបត្តិករយ៉ាងសំខាន់ រួបរួមគ្នា ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងការងារបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក៏ដូចជាអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ បន្តកិច្ចសហការជាមួយ គ.ជ.ប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានា ដែលបានដាក់ចេញជាធរមាន សំដៅរួមចំណែកលើកកម្ពស់ការអនុវត្តន៍គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

សូមបញ្ជាក់ថា ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបុគ្គលទី៤ហើយដែលឡើងកាន់តំណែងជាប្រធានគ.ជ.ប ។ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយមានការចូលរួម និងកិច្ចសហការគាំទ្រពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ៕


គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីសំណេះសំណាល និងផ្សព្វផ្សាយប្រវត្តិគណបក្ស​ប្រជាជនកម្ពុជាខួបលើកទី៧០ ២៨ ខែមិថុនា ឆ្នាំ១៩៥១-២៨ ខែមិថុនា ឆ្នាំ២០២១


កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីសំណេះសំណាល និងផ្សព្វផ្សាយប្រវត្តិគណបក្សប្រជាជនកម្ពុជាខួបលើកទី៧០ (២៨ ខែមិថុនា ឆ្នាំ១៩៥១-២៨ ខែមិថុនា ឆ្នាំ២០២១) ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តមលោកជំទាវសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ប្រធាន អនុប្រធានសាខាគណបក្សប្រជាជនកម្ពុជា មន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​ សម្រួលផ្សាយដោយ៖ ធូ កុសល


លោក ស្រ៊ុន បូរិន នាំយកសម្ភារល្បាតជូនដល់សហគមន៍ការពារព្រៃឈើទាំង១១ក្នុងស្រុកឆែប

 


ខេត្ត ព្រះវិហារ  ៖  លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ តំណាងលោក

ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត  កាលពី ព្រឹកថ្ងៃទី២៨  ខែមិថុនា ឆ្នាំ២០២១

បានអញ្ជើញជាអធិបតីនៅក្នុងពិធីចែកសម្ភារៈល្បាត ជូនដល់សហគមន៍ការពារព្រៃឈើទាំង១១ ស្ថិតក្នុងដែន

សមត្ថកិច្ចរដ្ឋបាលព្រៃឈើឆែប សម្ភារះរួមមានវិទ្យុទាក់ទងចំនួន៤គ្រឿង ជីភីអេសចំនួន២គ្រឿង  ប្រេងសាំងចំនួន៤១៤លីត្រ ប្រេងម៉ាស៊ូតចំនួន៣២៦លីត្រនឹងសម្ភារះមួយចំនួនធំទៀត ។



លោក សេង លាង នាយផ្នែករដ្ឋបាល ព្រៃឈើឆែប បានអោយដឹងថា ការចែក សម្ភារះល្បាតជូនដល់សហគមន៍ការពារព្រៃឈើទាំង១១  ស្ថិតក្នុងដែន

សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើឆែប គឺចែកបានចំនួន៥លើករួចមកហើយ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយះក្រសួងកសិកម្ម តាមរយៈមន្ទីរកម្មសិកម្ម យកមកចែកជូនដល់បងប្អូនប្រជាសហគមន៍ ដើម្បីជួយសម្រួលដល់ការងារចុះល្បាតការពារព្រៃឈើតាមគោលដៅនិមួយៗ ។


លោក នួន សុខុម បានអោយដឹងថា ការការពារធនធានធម្មជាតិអោយគង់វង់ទៅបាន អាស្រយ័ដោយមានការចូលរួមពីគ្រប់ពីគ្រប់ភាគ្គីពាក់ពន្ឋ័ទាំងអស់ក្នុងនោះមានសហគមន៍ការពារព្រៃឈើ 

ជាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សហការជាមួយសមត្ថកិច្ចជំនាញ សហគមន៍មានតួនាទីភារៈកិច្ច

យ៉ាងសំខាន់ក្នុងជួយផ្សព្វផ្សាយពីសារះសំខាន់របស់ព្រៃឈើ ព្រោះថាព្រៃឈើបានផ្តល់ផលប្រ

យោជយ៉ាងច្រើនដល់មនុស្សនឹងសត្វ ។


លោក ស្រ៊ុន បូរិន ថ្លែងកោតសរសើរដល់ខណ្ឌ័រដ្ឋ ផ្នែក សង្កាត់រដ្ឋបាល ព្រៃឈើ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ពិសេសសហគមន៍ការពារព្រៃឈើទាំងអស់ ដែលបានសហការគ្នា ការពារធនធានធម្មជាតិរបស់យើងបានល្អប្រសើរ បើទោះបីផ្នែកខ្លះមានការខ្វះចន្លោះ យើងរួមគ្នាបំពេញកែលំអរលើងវិញ ដើម្បីការពារព្រៃឈើរបស់យើងអោយបានគង់វង់ទុកអោយមនុស្សជំនាន់ក្រោយបានដឹងនឹងស្គាល់ពីសារៈសំខាន់នឹងតម្លៃព្រៃឈើរបស់យើង ។ 


លោក ស្រ៊ុន បូរិន បានរំលឹកដល់សហគមន៍ទាំងអស់ អោយខិតខំបន្តអនុវត្តការងារដកស្ទូង បង្ករបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗដើម្បីជួយបង្កើនដល់សេដ្ឋកិច្ចគ្រួសារអោយបានធូធាមួយកម្រិតបន្ថែមទៀត នឹងសូមអោយបងប្អូនយលងយកចិត្តទុកដាក់ការពារជម្ងឺកូវីត១៩  ដែលកំពង់រាតត្បាតនៅទូទាំងប្រទេស ពិសេសអនុវត្តអោយបានគោលការណ៍របស់រាជរដ្ឋាភិបាលបីកុំបីការពារនឹងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ៕,វណ្ណៈ











អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែរអ្វីខ្លះ?

 (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនានេះ គឺ

ជាទិវាគម្រប់ខួប៧០ឆ្នំារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញអំពីសកម្មភាពនយោបាយ និងសមិទ្ធិផលធំៗជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋទូទំាងព្រះនគរ ក្នុងការដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ដ្រខ្មែរ។

តើថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែរអ្វីខ្លះ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ថាចំពោះថ្ងៃទី២៨ ខែមិថុនានៃទិវាគម្រប់ខួប៧០ឆ្នំា របស់គណបក្សប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានាពេលនេះ បើនិយាយពីសាវតារគឺជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមគណបក្សនយោបាយនានាក្នុងព្រះនគរយើង ក៏ដូចជាក្នុងតំបន់ផងដែរ។

តាមរយ:សាវតារនេះ គណបក្សបានឆ្លងកាត់ពុះពារឧបសគ្គច្រើនរាប់មិនអស់ ក្នុងដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែររហូតឈានដល់ប្រទេសមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយមោទនភាពដូចយើងឃើញបច្ចុប្បន្ននេះ។

បើហេតុនេះបើឈរលើសាវតារនេះ គណបក្សដែលបានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដនោះគឺ៖
១៖ ចំពោះគណប្រជាជនកម្ពុជាដែលបានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នំា១៩៥១ កាលពី៧០ឆ្នំាមុនមកនេះ គឺមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខែ្មរ -khmer People's Revolutionnary Party» ជាចលនាតស៊ូបណ្ដេញពួកអាណានិគមនិយមបារំាងចេញពីកម្ពុជា ដោយស្របទៅតាមរាជតម្រិះសម្ដេចឪ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរជាទីគោរពសក្ការ:ដ៌ខ្ពង់ខ្ពស់បំផុតនៃយើង ដែលបានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នំា១៩៥៣ នាសម័យនោះផងដែរ។

បានសេចក្ដីថាចំពោះចលនាតស៊ូនេះយើងអាចហៅថា «ពហុចលនា» ពីព្រោះមាននិន្នាការមនោគមន៍វិជ្ជាផ្សេងៗគ្នា ប៉ុន្ដែមានទិសដៅតែមួយគឺការរំដោះប្រទេសចេញ ពីពួកអាណានិគមនិយមបារំាង។ ដោយហេតុថាចលនាតស៊ូនេះបានសហការណ៍ជាមួយបណ្ដាលចលនាតស៊ូនៃប្រទេសវៀតណាម និងលាវ ដែលមានគោលនយោបាយ បណ្ដេញពួកអាណានិគមនិយមបារំាងចេញពីប្រទេសរៀងៗខ្លួនដូចគ្នាផងដែរ។

បានន័យថានៅគ្រានោះចលនាតស៊ូនេះគឺស្របទៅតាមស្ថានភាពភូមិសាស្រ្ដនយោបាយ និងកាល:ទេសស្រុកទេស។ ម្យ៉ាងទៀតជាអ្នកភូមិផង របងជាមួយគ្នាហើយមានសត្រូវរួមនោះកិច្ចសហប្រតិបត្ដិការគឺជាការចំាបាច់ផងដែរ។

ដោយឈរលើជំហរចលនាតស៊ូនេះ បក្សប្រជាជនបដិវត្ដន៍ខ្មែរបានបង្កើតចលនាតស៊ូកងទ័ពមានឈ្មោះថា"កងកម្លំាងប្រដាប់អាវុធបដិវត្ដន៍ឯកភាពរបស់កម្ពុជា" ដែលបង្កើតទ្បើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នំា១៩៥១ នៅស្រុកស្រែអំបិល ខេត្ដកំពត ដែលមានលោក ទូ សាមុតជាមេបញ្ជាការ ។ រហូតមានកិច្ចព្រមព្រៀងទីក្រុងហ្ស៊ីណែវនាខែមិថុនា ឆ្នំា១៩៥៤ ពោល៨ខែបន្ទាប់ពីឯករាជ្យគឺចលនាតស៊ូត្រូវបានរំសាយដើម្បីឲ្យស្របតាមប្រទេសឯករាជ្យ ហើយបានប្រែទិសដៅពីការតស៊ូប្រដាប់អាវុធមកជានយោបាយវិញ។

២៖ ក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមដោយការទម្លាក់គ្រប់បែកពីបរទេសឈ្លានពានពីឆ្នាំ ១៩៧០-១៩៧៥ ពិសេសប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ របបប្រល័យពូជសាសន៍ពីឆ្នំា១៩៧៥-១៩៧៩ គណបក្សបានដឹកនាំការតស៊ូ ដើម្បីវាយផ្តួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយបានរំដោះប្រទេសជាតិនិងសង្រ្គោះអាយុជីវិតប្រជាជនបានទាន់ពេលវេលា ដោយនាំមកនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសេចក្តីថ្លៃថ្នូរជូនប្រជាជនវិញ។

៣៖ អ្វីដែលសាធារណ:មតិជាតិនិងអន្ដរជាតិ ចងចំាមិនអាចបំភ្លេចបាននោះ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នំា១៩៩១ ដើម្បីដោះស្រាយបញ្ចាប់ជម្លោះរវាងខ្មែរនិងខ្មែរ ដែលជាសមិទ្ធផលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរដ៏កំពូលពីររូបគឺ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាព្រះប្រមុខតំណាងឲ្យក្រុមខ្មែរត្រីភាគីជាយដែន និងសម្ដេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលក្នុងប្រទេស។ ហើយជាពិសេសនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ បាននំាកម្ពុជាស្គាល់នូវសន្តិភាពពេញលេញទូទំាងព្រះនគរ បន្ទាប់ពីការធ្លាក់ចុះនូវអារ្យធម៌អង្គរប្រមាណ៥០០ឆ្នំាមកនេះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះចំពោះថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានេះយើងជាប្រជាពលរដ្ឋ គួរតែចងចាំទុកជាសាវតារជាតិ ពីព្រោះបាននំាសន្ដិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងជូនព្រះនគរ។

ដោយឈរលើគុណតម្លៃទំាងនេះគណបក្សប្រជាជនកម្ពុជា គឺជាខ្នងបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ របបរាជានិយម និង ស្ថិរភាពនយោបាយ ដោយទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌គ្រប់បែបយ៉ាងដែលរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។

បើដូច្នេះខេមរជនខ្មែរត្រូវសិក្សាស្វែងយល់ប្រវត្ដិសាស្រ្ដរបស់ខ្លូនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងកុំឲ្យធ្លាក់ក្នុងសេចក្ដីវិនាសដូចអតីតកាលមុនៗទៀត ពិសេសត្រូវជៀសវាងដាច់ខាតនូវការផ្លាស់ប្ដូររបបនយោបាយ៕







ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាក់ស្លាកផែនទីបង្ហាញផ្លូវ និងកំណត់តំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ !



(សៀមរាប)៖  លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ម្សិលមុិញ បានដឹកនាំមន្ដ្រីចំនួន ៩នាក់ សហការជាមួយសមាជិកគណ:កម្មការសហគមន៍ព្រៃឈើចង្ក្រានរយ ចុះធ្វើការលើកស្លាកប៉ាណូផែនទីបង្ហាញផ្លូវនៅតំបន់អេអូទេសចរណ៍ក្នុងសហគមន៍ព្រៃឈើចង្ក្រានរយចំនួន ៣ផ្ទាំង ដោយ ១ផ្ទាំងនៅទីស្នាក់ការសហគមន៍ព្រៃឈើចង្ក្រានរយ, ១ផ្ទាំងត្រង់ផ្លូវបំបែកភូមិបាយដុតចូលទៅព្រៃសហគមន៍ និង១ផ្ទាំងទៀតស្ថិតត្រង់ផ្លូវបំបែកភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។

លោក ម៉ុង ប៊ុនលីម បានឱ្យដឹងថា សហគមន៍ព្រៃឈើចង្ក្រានរយ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ៩,១០៤ហិកតា ដែលធ្វើសកម្មភាព ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ និងមានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង២០១៦។ ដោយមានភ្ញៀវទេសចរទៅទស្សនាតំបន់នេះជាបន្តបន្ទាប់មិនដែលដាច់។ ដូច្នេះដើម្បីបង្កភាពងាយស្រួលភ្ញៀវទេសចរណ៍ក្នុងការទៅកម្សាន្តនៅតំបន់នីមួយៗនៅក្នុងសហគមន៍នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ហើយយកទៅដាក់នៅចំណុចផ្លូវចូលទៅសហគមន៍តែម្តង។

លោកម៉ុង ប៊ុនលីម បានបន្តថា ដើម្បីឱ្យសហគមន៍កាន់តែរីកចម្រើនហើយប្រជាពលរដ្ឋនៅតំបន់នេះមានជីវភាពល្អប្រសើរសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នា ស្តីពីការធ្វើឱ្យប្រសើរឡើង នូវជីវភាពសហគមន៍តាមរយ: នៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធានធម្មជាតិ រវាង សាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ។ នៅអនុស្សរណ: នៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ចង្ក្រានរយ នឹងត្រូវរៀបចំឱ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឱ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំនិងស្រាវជ្រាវទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុម ជាគ្រួសារជាដើម។

លោក ម៉ុង ប៊ុនលីម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានបំណងកាប់ទន្ទ្រានព្រៃគួរបឈ្ឍប់ជាបន្ទាន់ ហើយងាកមកទទួលផលពីព្រៃឈើតាមរយ:វិស័យទេសចរណ៍វិញ ដោយយើងបានទាំងចំណូលពីភ្ញៀវទេសចរណ៍ និងថែរក្សាព្រៃឈើយើងក៏នៅគង់វង់៕

អត្ថបទ និងរូបភាព: លោកខេង ឧត្តម កែសម្រួលដោយ: ខ្មែរម្ចាស់ស្រុក

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់កម្លាំងចម្រុះនៅតាមព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី


🇰🇭មណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា  ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ  ឡោ សុខា ស្នងការនគរបាលខេត្ត  អញ្ជេីញអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី  ចុះត្រួតពិនិត្យ  និងជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចម្រុះដែលឈរជើងនៅគោលដៅព្រំប្រទល់ចំណុចរវាក់ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនគិរី។


ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ចឈរជើងនៅគោលដៅ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត និងត្រូវថែរទាំសុខភាពឲ្យបានល្អ  ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។


នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ  ថវិកា  និងសម្ភារៈការពារកូវីដ-១៩មួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅ រួមមាន៖  ថវិកា ចំនួន  ០១លាន២០ម៉ឺនរៀល  ផ្តល់ជូនដល់កងកម្លាំង  ថវិកាចំនួន ០១លានរៀល  ផ្តល់ជូនដល់ក្រុមគ្រូពេទ្យ ព្រមទាំង  អង្ករ ២០០គីឡូក្រាម ទឹកផ្លែឈើ ១កេស  ទឹកសុទ្ធ  ៤កេស ប្រេងឆា ២ដបធំ ត្រីខ ៤យួរ មី  ១០កេស  ទឹកស៊ីអ៉ីវ  ២យួរ កាហ្វេ ១កេស ជែល ១៨ដប  និងម៉ាស់មួយចំនួនទៀត។ 


ដោយឡែក ឯកឧត្តម  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត  នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន  ១លានរៀល ដល់សមត្ថកិច្ចឈរជើងតាមគោលដៅ  កងកម្លាំងនគរបាល  ថវិកា  ៥០ម៉ឺនរៀល  និងកម្លាំងកងរាជអាវុធហត្ថថវិកា  ៥០ម៉ឺនរៀល  តាមរយៈលោកឧត្តមសេនីយ៍ស្នងការ ផងដែរ ៕

កិច្ចប្រជុំតាមប្រព័ន្ធZoomស្ដីអំពីការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុង ភូមិ សាស្ត្រ ខេត្តត្បូងឃ្មុំ




ខេត្តត្បូងឃ្មុំ ៖  លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ២ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១  បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ខេត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឈានទៅរកបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។ 


កិច្ច ប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពស់ ឯក ឧត្តមបណ្ឌិត ជាម  មច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តាមរយៈប្រព័ន្ធ Zoom នៅតាមបណ្ដាអង្គភាពរៀងៗខ្លួន ។ 



លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចូលរួម ផ្តល់ជាមតិណែនាំថា  សូមបងប្អូនជនរួមជាតិអនុវត្តន៍ឪ្យបានខ្ជាប់ខ្ជួននូវគោការណ៍របស់ប្រមុខរាជរដ្ឋាភិបាលបាន ដាក់ចេញគឺ៣ការពារនិង៣កុំ ៖

៣ការពារ   ពាក់ម៉ាស់ លាងដៃ. គម្លាតសុវត្ថិភាពសង្គម  និងគម្លាតសុវត្ថិភាពបុគ្គល គឺចាប់ពី១ម៉ែត្រកន្លះឡេីងទៅឲ្យបានគ្រប់គ្នា  នៅគ្រប់ទីកន្លែង  និងអនុវត្តន៍ឲ្យបានគ្រប់គ្នា)  ។ ឯ៣កុំ  កុំចូលកន្លែងបិទជិត  គ្មានខ្យល់ចេញចូល  និងប្រេីម៉ាស៉ីនត្រជាក់ច្រេីនពេក  រកកន្លែងមានខ្យល់ចេញចូល កន្លែងមនុស្សច្រេីនកុះករ កុំប៉ះពាល់គ្នា  កុំចាប់ដៃគ្នា  កុំកៀស្មាគ្នា  កុំចាប់ដៃគ្នាជាដេីម៕វណ្ណៈ



ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើបញ្ចូលគម្រោងធំ៤ ចូលក្នុងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងភស្តុភារកម្.

 


(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជួយពិនិត្យបញ្ចូលគម្រោងសាងសង់តភ្ជាប់ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ, គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប, គម្រោងសាងសង់ផ្លូវជាតិលេខ៥៧ និងគម្រោងសាងសង់ផ្លូវលេខ៥០សេ ចូលទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងភស្តុភារកម្ម និងបានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដូចនេះ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) ដើម្បីពិនិត្យសេចក្តីព្រាងផែនការមេស្តី ពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម។

កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ពី លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម, លោក ឈិត សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមតាមប្រព័ន្ធវីដេអូ ពីចម្ងាយ ពីលោក សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសរុបទាំងអស់ប្រមាណ៧២រូប។

សេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងភស្តុភារកម្មនេះ រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ និងទទួលបានការអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយក្រុមប្រឹក្សាជាតិភស្តុភារកម្ម។

បន្ថែមពីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីស្នើសុំកម្មវិធីជួបពិភាក្សាជាមួយ លោកបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្តីព្រាងនេះចុងក្រោយ។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងការកោតសរសើរ និងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់អនុសាសន៍ក៏ដូចជាធាតុចូលសំខាន់ៗ សម្រាប់ការរៀបចំសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនេះផងដែរ៕


 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593