-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តម រ័ត្ន ស្រ៊ាង អបអរសាទរលទ្ធផលបោះឆ្នោត ក្នុងសង្កាត់ព្រែកកំពឹស!

ចំនួនអ្នកទស្សនា: Views



នៅព្រឹកថ្ងៃសៅរ៍ទី ០២-០៧-២០២២ ឯកឧត្តម  រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជនក្នុងសង្កាត់ព្រែកកំពឹស ដែលមានវត្តមានចូលរួម ចំនួន៩៧នាក់។ ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ ឯកឧត្តម រ័ត្ន ស៊្រាង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់នាពេលកន្លងមកទទួលបានអសនៈ១០០% ។ ជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានប្រគល់ថវិកា រួមជាមួយ ស្រាបៀរនិងភេសជ្ជៈចម្រុះ ឧត្ថម្ភជូនដល់សាខាបក្សភូមិទាំងអស់ដើម្បីរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមភូមិនីមួយៗ ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ៕





0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593