-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ផ្លូវ៤ខ្សែមានប្រវែងជិត២០០គីឡូម៉ែត្រ ត្រូវបានជួសជុល និងថែទាំដោយមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views


ខេត្តព្រះវិហារ៖ ផ្លូវជាតិ និងផ្លូវខេត្ត ៤ខ្សែ មានប្រវែងជិត ២០០គីឡូម៉ែត្រ ដែលរងការខូចខាតជាអន្លើៗ ដោយសារចម្រោះ ទឹកភ្លៀងក្នុងរដូវវស្សានេះ ត្រូវបានធ្វើការជួសជុល ថែទាំ និងកាត់សម្អាតរុក្ខជាតិនៅតាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដោយមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីថ្ងៃទី១២មិថុនាឆ្នាំ២០២២ នៅក្នុងស្រុក ៣ នៃខេត្តព្រះវិហារ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅថ្ងៃទី១២មិថុនាឆ្នាំ២០២២ បានចុះទៅកាន់ស្រុក៣ ក្នុងខេត្ត ដើម្បីបន្តធ្វើការថែទាំផ្លូវ ដែលរងការខូចខាតជាអន្លើៗ ដោយសារទឹកភ្លៀងនារដូវវស្សានេះ ឱ្យបានល្អប្រសើរឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ក៏ដូចសាធារណជនទូទៅផងដែរ។

លោក សំ លាងទ្រី បានបញ្ជាក់ថា ក្រុមការងារត្រូវបានបែងចែកជា ៤ក្រុម គឺ ក្រុម១ ត្រូវបានចុះជួសជុលផ្លូវខេត្ត មានប្រវែង ១៧គីឡូម៉ែត្រ ដែលនឹងត្រូវក្រាលដីល្បាយថ្ម ចាប់ពីជើងភ្នំទ្រព្យ រហូតមកទល់ ភូមិអង្គ្រង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ,ក្រុម២ ចុះថែទាំផ្លូវខេត្តលេខ ២៦៤៩ និង ២PVH៩ ដោយធ្វើការក្រាលកៅស៊ូ DBST និងបានស្រោចកៅស៊ូបិទស្នាមប្រេះ នៅក្នុងស្រុកគូលែន ,ក្រុម៣ បានចុះថែទាំផ្លូវជាតិលេខ ៦២ មានប្រវែង ១៨៩.៣៦ គីឡូម៉ែត្រ ដោយក្រាល DBST ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ស្ថិតក្នុងស្រុករវៀង រហូតមកដល់ភូមិគ១ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត និងក្រុម៤ បានចុះកាត់ស្មៅនៅតាមដងផ្លូវជាតិលេខ ៦៤ បានរួចរាល់ ហើយក៏បានបន្តចុះកាត់សម្អាតរុក្ខជាតិ នៅតាមដងផ្លូវ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ថែមទៀតផង។

លោក សំ លាងទ្រី បានបញ្ជាក់ថា ក្រុមការងារមន្ទីរ នឹងបន្តចុះពិនិត្យ ជួសជុល និងថែទាំផ្លូវនានាទៀតក្នុងខេត្ត ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឱ្យបានងាយស្រួល បើទោះបីរដូវនេះភ្លៀងធ្លាក់ជោគជាំយ៉ាងណាក៏ដោយ ក៏ក្រុមការងារមន្ទីរ នៅតែបន្តអនុវត្តតាមគោលការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី និងរដ្ឋបាលខេត្តព្រះវិហារ ដែលដឹកនាំដោយ ឯកឧត្តមប្រាក់ សុវណ្ណ ដែលតែងបានអនុវត្តជាប្រចាំ៕មន្ទីរព័ត៌មានខេត្តព្រះវិហារ:សម្រយលដោយ៖ដារ៉ា

0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593