-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ច្រកទ្វារ​អន្តរជាតិ​ដូង​បើក​ដំណើរការ​ក្រោយ​មានការ​សម្របសម្រួល និង​យោគយល់​គ្នា​

ចំនួនអ្នកទស្សនា: Views


បាត់ដំបង​: ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្តបាត់ដំបង​ចាប់ផ្តើម​បើកដាក់​ដំណើរការ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងសងខាង​កម្ពុជា​-​ថៃ​ចេញចូល​ដោះដូរ​ទំនិញ ក្រោយ​មាន​កិច្ចពិភាក្សា និង​យោគយល់​គ្នា​។​​
អាជ្ញាធរ​ស្រុក​កំរៀង​បាន​បញ្ជាក់ថា ក្រោយពី​មាន​ជំនួប​ពិភាក្សា​មួយ​កាលពី​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ រវាង​ក្រុមការងារ​លោក​អភិបាល​ស្តីទី​ស្រុក​កំរៀង ខេត្តបាត់ដំបង ជាមួយនឹង​អភិបាលស្រុក​ប៉ង​ណាំ​រ៉ង ខេត្ត​ចាន់​បូ​រ៉ី ប្រទេស​ថៃ កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២​កន្លងមកនេះ បានសម្រេច​បើកដាក់​ឲ្យ​ដំណើរការ​នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ជាមួយនិង​ច្រកទ្វារព្រំដែន​បាន​ឡែ​ម ស្រុក​ប៉ង​ណាំ​រ៉ង​។

​​ការដាក់​ឲ្យ​ដំណើរការ​សាកល្បង​នេះដែរ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២២​នេះ​តទៅ ដោយបាន​អនុញ្ញាត​អ្នកដំណើរ បាន​ឆ្លងកាត់ ពិសេស​កសិករ​ដែលរ​ស់​នៅតាម​បណ្តោយ​បន្ទាត់​ព្រំដែន​រវាង​តំបន់​ព្រំដែន​ស្រុក​ទាំងពីរ​បានចេញ​ចូល​ត្រឹម​ផ្សារ​ដើម្បី​ដោះដូរ​ទំនិញ ឬ​កសិផល​នានា​ទៅវិញ ទៅមក និង​អាច​យក​រថយន្ត​ចូលទៅក្នុង​ផ្សារ​ថៃ​បាន ប៉ុន្តែ​ត្រូវគោរព​វិធានការ ការការពារ​ជំងឺ​កូ​វីដ​-១៩​ឲ្យ​បាន​ត្រឹមត្រូវ​ម៉ត់ចត់​៕​

0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593