-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ចៅសង្កាត់​ប្អេ​រ កំពុង​កសាង​ផ្លូវ​បេតុង ចំនួន ៦​ខ្សែ នៅក្នុង​ភូមិ​៤ ដើម្បី​ជួយ​សម្រួល ការធ្វើ​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ ទៅតាម​សំណូមពរ​

ចំនួនអ្នកទស្សនា: Views


 កំពង់ឆ្នាំងៈ ផ្លូវ​បេតុង​ចំនួន ៦ ខ្សែ នៅក្នុង​ភូមិ ៤ នៃ​សង្កាត់​ប្អេ​រ កំពុងដំណើរការ​កសាង​ហើយ ដើម្បី​ជួយ​សម្រួល​ដល់ ការធ្វើ​ចរាចរណ៍​ទៅមក ជូន​ប្រជាពលរដ្ឋ ដែល​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​ក្រុង​កំពង់ឆ្នាំង ក្រោម​ការដឹកនាំ របស់លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង​។​

​លោកស្រី ឌុ​ច ម៉ូ​លី ចៅសង្កាត់​ប្អេ​រ បានឱ្យដឹង​នៅ​រសៀល ថ្ងៃទី​៣ ខែឧសភា ឆ្នាំ ២០២២ នេះ​ថាៈ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បាននិងកំពុង​អភិវឌ្ឍន៍ នៅ​គ្រប់​មូលដ្ឋាន ។ និយាយ​ដោយឡែក នៅក្នុង​សង្កាត់ ប្អេ​រ ក្រុង​កំពង់ឆ្នាំង ក្រោម​ការដឹកនាំ​របស់​លោក យិន សា​វេ​៉​ន អភិបាលក្រុង​កំពង់ឆ្នាំង និង​លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង នៅក្នុង​ឆ្នាំ​២០២២ នេះ រដ្ឋបាល​សង្កាត់​ប្អេ​រ បាន​ចំណាយ​ថវិកាបដិភាគ របស់​សង្កាត់ សរុប​ចំនួន​ជាង ៣០០ លាន​រៀល និង​ទុន​ចូលរួម​របស់​ប្រជាពលរដ្ឋ ៤ ភូមិ សរុប​មាន​ចំនួន ១ លាន​រៀល បាន​កសាង​ផ្លូវ​បេតុង ចំនួន ៦ ខ្សែ មាន​ប្រវែង​សរុប ចំនួន​ជាង ៩៤៧ ម៉ែត្រ នៅក្នុង​ភូមិ ៤ នៃ​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

​លោកស្រី ចៅសង្កាត់ បាន​បន្ត​ឱ្យដឹងទៀតថាៈ ផ្លូវ​បេតុង មាន​ទទឹង ៥ ម៉ែត្រ កម្រាស់ ១​តឹក​កន្លះ បាន​កសាង ២ ខ្សែ គឺ​១​ខ្សែ នៅក្នុង​ភូមិ​ម៉ុង​បារាំង មាន​ប្រវែង ៣៤២ ម៉ែត្រ និង ១​ខ្សែ​ទៀត នៅក្នុង​ភូមិ​ប្អេ មាន​ប្រវែង ១៩១ ម៉ែត្រ សរុប​ទាំង ២​ខ្សែ មាន​ប្រវែង ៥៣៣ ម៉ែត្រ ចំណាយ​ថវិកា​សរុប ចំនួន ១២៨.១៣៧.៦៣៩ រៀល កំពុងដំណើរការ​កសាង បាន ៥០ ភាគរយ​ហើយ​។

​ដោយឡែក ផ្លូវ​បេតុង​ទទឹង ៤ ម៉ែត្រ កម្រាស់ ១​តឹក​កន្លះ កសាង​ចំនួន ៤ ខ្សែ​ទៀត មាន​ប្រវែង​សរុប ៤១៤ ម៉ែត្រ គឺ ២ ខ្សែ នៅ​ក្នុងភូមិ​ឃ្លាំងប្រាក់ និង ២ ខ្សែ​ទៀត នៅ ក្នុងភូមិ​ធម្មយុត្តិ ដែល​កំពុងដំណើរការ​ត្រាស់​សេ​ផ្លូវ ដោយ​ត្រូវ​ចំណាយ​ថវិកា​សរុប ចំនួន ១៨៨.២៥០.១២០ រៀល ។

​លោកស្រី ចៅសង្កាត់​ប្អេ​រ ក៏បាន​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ ប្រជា​ការពារ និង​លោក​មេភូមិ ទាំង ៤ ស្នើសុំ​ជួយ​ថែរក្សា ការពារ​ផ្លូវ​បេតុង​ទាំង ៦ ខ្សែ​នេះ ទាំងអស់គ្នា ដូចជា​កុំ​ឲ្យ​រថយន្ត​ធុន​ធ្ងន់ បើកបរ​លើផ្លូវ​បេតុង​នេះ ដើម្បី​ឲ្យ​ផ្លូវ​បេតុង​នេះ បាន​គង់វង្ស និង​ប្រើប្រាស់ បានយូរ​អង្វែង ។​

​ជាមួយគ្នានេះ​ផងដែរ លោកស្រី ចៅសង្កាត់ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​សង្កាត់ ត្រូវបំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ​ល្អ ដោយ​សូម​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលជា​ថ្នាក់ដឹកនាំ​ល្អ បំរើ​ប្រជាពលរដ្ឋ ឲ្យ​បាន​គ្រប់គ្នាៗ នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ៕

0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593