-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

អភិបាលខេត្ត អ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាខេត្តប៉ៃលិន ដឹកនាំក្រុមការងារ អញ្ជើញសែនបួងសួងសុំសេចក្តីសុខ និងទទួលទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី បុត្រីកបិលមហាព្រហ្ម

ចំនួនអ្នកទស្សនា: Views

 


ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងប្រធាន អនុប្រធានមន្ទីរនានាក្នុងខេត្ត មន្ត្រីរាជការ អ្នកមុខអ្នកការសាលាខេត្តប៉ៃលិន ក្នុងសំលៀកបំពាក់បែបប្រពៃណីជាតិ ទាំងទឹកមុខញញឹមស្រស់ប្រិមប្រិយ រីករាយយ៉ាងក្រៃលែង បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ដោយមានរៀបចំគ្រឿងរណ្តាប់ផ្សេងៗ មានផ្លែឈើគ្រប់មុខ ការបូជាធូប ទៀន ផ្កាភ្ញីនិងគ្រឿងដង្វាយជាច្រើនទៀត ថ្វាយចំពោះទេវតាឆ្នាំថ្មី ឆ្នាំខាល ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥ របស់កបិលមហាព្រហ្ម ដែលបានយាងចុះមកគ្រប់គ្រងចក្រវាឡ នាវេលាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ។

លោកជំទាវ បាន ស្រីមុំ បានធ្វើការសម្បូងសង្រូងបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី សូមតាមបីបាច់ ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ ដើម្បីបន្តរួមចំណែកកសាង និងអភិវឌ្ឍខេត្តប៉ៃលិនឲ្យរីកចម្រើនស្ថិតស្ថេរជានិច្ចនិរន្តរ៍ និងជួយអភិបាលរក្សាប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសមានចិត្តជាកុសល យោគយល់ សន្តោសប្រណី សាមគ្គី រួមសុខរួមទុក្ខ ជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយក្តីសុខក្សេមក្សាន្តប្រកបដោយកិត្តិយសនិងសេចក្ដីថ្លៃថ្នូរតរៀងទៅ។

លោកជំទាវអភិបាលខេត្ត បានសម្ដែងការកោតសរសើរចំពោះការចូលរួមក្នុងការស្តារ និងការអភិវឌ្ឍខេត្តប៉ៃលិន របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់បំពេញ ការងារអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ មិនខ្លាចនឿយហត់ ក្នុងបុព្វហេតុនៃការកសាង និងអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនឥតឈប់ឈរ ព្រមទាំងលើកកម្ពស់កិត្យានុភាពខេត្តមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ។

ក្នុងឱកាសនេះ លោកជំទាវ អភិបាលខេត្តប៉ៃលិន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន សូមចូលរួមសហការអនុវត្តនូវវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និងអនុវត្ត៣ការពារ ៣កុំ តាមការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការធ្វើដំណើរតាមដងផ្លូវ ជៀសវាងការលេងគប់ទឹកបាតម្សៅ ដែលនាំបណ្ដាលឲ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ និងចូលរួមពង្រឹងការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យបានខ្លាំងក្លានៅក្នុងសហគមន៍ និងចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមដងផ្លូវ ទីធ្លាសាធារណៈ ដើម្បីនាំមកនូវបរិស្ថានល្អ សុខភាពល្អ ដោយចាប់ផ្ដើមពីយើងម្នាក់ៗ ៕នាក់ ង៉យ













0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593