-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តម ម៉ម ប៊ុនហេង សម្ពោធឱ្យប្រើប្រាស់អគារមន្ទីរពេទ្យ១ខ្នង នៅស្រុកជាំក្សាន្ត

ចំនួនអ្នកទស្សនា: Views

   


ព្រះវិហារ: ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យ១ខ្នង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ឯកឧត្តមម៉ម ប៊ុនហេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សទាំងអស់ទូទាំងខេត្តព្រះវិហារ ពិសេសនៅស្រុកជាំក្សាន្ត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្រេចផ្តល់នូវអគារដ៏ល្អ និងស្រស់ស្អាតនេះ ។ បច្ចុប្បន្ននេះហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាច្រើន ជាពិសេសតាមតំបន់ព្រំដែនដាច់ស្រយ៉ាល ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អនុសាសន៍ និងថវិកា ដើម្បីសាងសង់មណ្ឌុលសុខភាពតាមទល់ដែន។ នេះជាការយកចិត្តទុកដាក់ខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរដល់សុខភាព ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ គោលនយោបាយរបស់រាជរដ្ឋាភិបាល អនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុ២ឆ្នាំ នៃគ្រួសារដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាពដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សុខភាពមាតានិងទារក ព្រមទាំងដោះស្រាយកង្វះខាតអាហាររូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រចាប់ពីកូនក្នុងផ្ទៃរហូត២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា ប្រាជ្ញាស្មារតី ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បានថ្លែងដោយក្តីមោទនភាពក្រៃលែង ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្បើយ បើប្រៀបធៀបជាមួយប្រទេសជិតខាង យើងមានការធូរស្រាយច្រើន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន ដូសជំរុញ ពិសេសកុមារចាប់ពីអាយុ៣ឆ្នាំ។

សូមបញ្ជាក់ថា អគារព្យាបាលថ្មី១ខ្នង នៅក្នុងមន្ទីរពេទ្យបង្អែកជាំក្សាន្តនេះ មានទំហំ៣៧.៦ម៉ែត្រគុណ១៨ម៉ែត្រមានកម្ពស់២ជាន់ មាន១៧បន្ទប់ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដោយចំណាយថវិកាសាងសង់និងបំពាក់សម្ភារ សរុបចំនួន ៣ ៤៤៨ ៨៩១ ០០០រៀល ៕ ដោយ ទិត ស្រ៊ សម្រួលផ្សាយដោយ៖ dara

0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593