-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តម ហ៊ុន ម៉ាណែត កោតសរសើរចំពោះស្មារតីសាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកកសាងលើកស្ទួយព្រះពុទ្ធសាសនា

ចំនួនអ្នកទស្សនា: Views

     


តាកែវ :ថ្ងៃទី២៩ខែមេសា ឆ្នាំ២០២២ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តចែង ស្ថិតក្នុងភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទចំពោះសមិទ្ធផលជាច្រើនដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងសូមកោតសរសើរចំពោះស្មារតីសាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកកសាងលើកស្ទួយព្រះពុទ្ធសាសនា។
 សមិទ្ធផលជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីសាសនា។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មានទេពកោសល្យខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់ការណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ កត្តាទាំង

នេះបង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញហើយកាចសាហាវមួយនេះ ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមការងាររាជដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ក្នុងស្រុកទ្រាំង ក៏ដូចជាទូទាំងខេត្តតាកែវ ដែលជានិច្ចកាលតែងរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋ

ជាប់ជាប្រចំាតាមគ្រប់រូបភាព សំដៅធានាបាននូវការស្វែងយល់ផ្ទាល់អំពីកម្រិតជីវភាព ភាពស្និទ្ធស្នាល និងស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ និងសូមលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះឱ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀត ជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕ ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សម្រួលផ្សាយដោយ៖ dara


លោកបណ្ឌិត សឹង សំណាង ចុះជួបគ្រួសារសមាជិក គណបក្សប្រជាជនកម្ពុជា ជិត ៤០០នាក់ បង្ហាញវឌ្ឍនភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ

ចំនួនអ្នកទស្សនា: Views

     

លោកបណ្ឌិត សឹង សំណាង ចុះជួបគ្រួសារសមាជិក គណបក្សប្រជាជនកម្ពុជា ជិត ៤០០នាក់ បង្ហាញវឌ្ឍនភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង អមដំណើរដោយសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងសំណេះសំណាលតំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន ៣៨០នាក់ ដែលរស់នៅក្នុងភូមិសំរោងសែន និងភូមិប៉ប្រក់ កាលពីវេលារឹកថ្ងៃទី ២៧ មេសា ២០២២។

ក្នុងជំនួបសំណេះសំណាលនោះ លោកបណ្ឌិត សឹង សំណាង បានថ្លែងជំរាបជូនពីសមិទ្ធិផល និងការរីកចម្រើនក្រោមបរិយាកាសសុខសន្តិភាពនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំប្រទេសកម្ពុជា ទទួលបានជោគជ័យលើគ្រប់វិស័យ។ ជាពិសេសការការគ្រប់គ្រងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រឹងប្រែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រហូតបានរួចផុតពីការឆ្លងរាលដាលពីជំងឺដ៏កាចសាហាវមួយនេះ ហើយឈានដល់ការបើកប្រទេសឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចជាតិ បានដំណើរការឡើងវិញដូចពេលបច្ចុប្បន្ន។

លោកបណ្ឌិត សឹង សំណាង បានរំលឹកទៅកាន់ដំណាងគ្រួសារគណបក្សប្រជាជនកម្ពុជា ឱ្យទៅចួលរួមការបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ឱ្យបានផុលផុស។

លោកបណ្ឌិត សឹង សំណាង និងក្រុមក្រុមការងារ បានចែកជូនវត្ត្ថុអនុស្សាវរីយ៍ចំពោះដំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាក្រោមបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕

ឯកឧត្តមឃួងស្រេងណែនាំដល់មន្រ្តីពន្ធដារនិងអាជ្ញាធរខណ្ឌត្រូវពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អ ដើម្បីប្រសិទ្ធភាពនៃការ ប្រមូលពន្ធ

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តមឃួងស្រេងអភិបាលរាធានីភ្នំពេញ បានណែនាំដល់មន្រ្តីពន្ធដារនិងអាជ្ញាធរខណ្ឌទំាង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញត្រូវពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អ ដើម្បីប្រសិទ្ធភាពនៃការប្រមូលពន្ធចូលថវិកាជាតិ សម្រាប់ជំរុញដល់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។

ថ្លែងក្នុងពិធីប្រកាសភារកិច្ច និងតែងតំាងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌ នៅរាជធានីភ្នំពេញ នា រសៀលថ្ងៃទី២៦ ខែមេសា នេះ ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមាន ប្រសាសន៍ថា ការប្រមូលពន្ធបានល្អត្រឹមត្រូវប្រកបដោយតម្លាភាព នឹងជំរុញដល់ប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ជាតិ។ តាម រយៈនេះ ឯកឧត្តម បានណែនាំដល់មន្រ្តីខណ្ឌទំាង១៤ ត្រូវពង្រឹងកិច្ចសហការគ្នាឱ្យបានល្អក្នុងការដោះ ស្រាយរាល់បញ្ហាឆ្គាំឆ្គងដោយប្រការណាមួយនៅក្នុងពេលប្រមូលពន្ធឱ្យមានប្រសិទ្ធភាព ដើម្បីធានាដល់ ការប្រមូលពន្ធបានត្រឹមត្រូវ បង្កើនចំណូលចូលថវិកាជាតិ។

សំឡេង«លោក លោកស្រីអភិបាលខណ្ឌទំាង១៤ត្រូវយល់ឱ្យច្បាស់ថា ការប្រមូលពន្ធ អង្គភាពពន្ធដារប្រមូលពន្ធ គឺយកមកសម្រាប់ការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ។ អ៊ីចឹងទេប្រសិនបើការ ប្រមូលពន្ធមានបញ្ហាឆ្គាំ ឆ្គងដោយប្រការណាមួយដោយមានការលើកឡើងពីប្រជាពលរដ្ឋនៅមូលដ្ឋានក្តីត្រូវរួមគ្នាដោះស្រាយ។ ពុំមែនការប្រមូលពន្ធជាកត្តាដោយឡែករបស់ពន្ធដារទេ។ អស់លោកលោកស្រីជាគណបញ្ជាការឯក ភាព ខណ្ឌទំាង១៤ យល់ឱ្យបានច្បាស់ថា ការប្រមូលពន្ធគឺដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍ជាតិរបស់យើង ជាពិសេសគឺចំណូល ពន្ធសម្រាប់រាជធានីភ្នំពេញ គឺសម្រាប់ប្រមូលយកមកអភិវឌ្ឍ នៅរាជធានីភ្នំពេញ ពុំមែនគាត់យកទៅចាយខ្លួនគាត់ទេ អ៊ីចឹងកិច្ចការទំាងឡាយទំាងពួងត្រូវតែមានវិធីសាស្រ្តក្នុងការធ្វើការ»។

នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាល ក៏បានណែនាំដល់ប្រធានពន្ធដារខណ្ឌថ្មីដែលទើបតែងតំាងថ្មីត្រូវបំពេញស្នាដៃការងារក្នុងភារកិច្ចទទួលខុសត្រូវក្នុងតួនាទីរបស់ខ្លួនឱ្យបានល្អ សំដៅការប្រមូលចំណូលពន្ធកាន់តែមានប្រសិទ្ធភាព។ បន្ថែមពីនេះទៀតត្រូវតែគោរពឱ្យបាន ម៉ឺងម៉ាត់តាមស្តង់ដារសេវាសាធារណៈ នីតិវិធីពេលវេលា និងកម្រៃសេវាដែលច្បាប់បានកំណត់ ស្របតាមគោលការណ៍ធ្វើឱ្យបានធ្វើឱ្យលឿនប្រកបដោយតម្លាភាព។

ឯកឧត្តមគង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគាំទ្រចំពោះការពង្រឹងកិច្ចសហការរវាងមន្រ្តីខណ្ឌនិងមន្រ្តីពន្ធដារដែលជាកិច្ចការដ៏សំខាន់ក្នុងដំណើរការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព ប្រមូលពន្ធបានច្រើន ដើម្បីឱ្យរាជធានីភ្នំពេញកាន់តែមានថវិកាច្រើនសម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហការគ្នានេះ នឹងបង្កើតឱ្យមានជាប្រព័ន្ធធ្វើការផ្លូវការមួយ ដើម្បីធានា ប្រសិទ្ធភាពក្នុងការដោះស្រាយរាល់បញ្ហាផ្សេងៗ លើការប្រមូលពន្ធគ្រប់ប្រភេទនៅមូលដ្ឋាន ពិសេសគឺការប្រមូលពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណេញ ឬពន្ធលើមធ្យោបាយយានយន្តជាដើម ដែលសកម្មភាព នេះនឹងឈានទៅដល់ការលុបបំបាត់ការប្រមូលពន្ធមិនត្រឹមត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលជាតិ។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសភារកិច្ច និងតែងតំាងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមេសានេះ មានចំនួន៦សាខារួមមាន សាខាពន្ធដារខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌពោធិសែនជ័យ និងសាខាពន្ធដារខណ្ឌដង្កោ៕


ស្ពានទន្លេតូច ប្រវែង៧៥ម៉ែត្រ នៅស្រុកខ្សាច់កណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ចំនួនអ្នកទស្សនា: Views

     


 កណ្តាល: ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២  ស្ពានបេតុងឆ្លងទន្លេតូច ប្រវែង៧៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ និង ផ្លូវបេតុងអាមេ ប្រវែង ៣ ៧៨០ម៉ែត្រ ទទឹង ០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត បានបញ្ជាក់ថា ស្ពានបេតុង និងផ្លូវបេតុង ដែលសម្ពោធដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ស្រុកខ្សាច់ កណ្ដាល។ វាគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ប្រកបអាជីវកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗឆ្លងកាត់ទីនេះបានងាយស្រួល និងឆាប់រហ័សជាងមុន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ប្រទេសជាតិយើងមានសុខសន្តិភាព មានការរីកចម្រើនអភិវឌ្ឍន៍ដូចសព្វថ្ងៃ គឺក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែងតែយកអាទិភាពផ្លូវថ្លល់ និងស្ពានចាត់ទុកជាសរសៃឈាមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនេះ ។ ពី ព្រោះស្ពាន ថ្នល់វាជាសរសៃឈាមដ៏មានសារៈសំខាន់បំផុត ដែលបម្រើឱ្យវិស័យសេដ្ឋកិច្ចជាចម្បង ពោលគឺមានផ្លូវ មានស្ពាន មានក្តីសង្ឃឹម ឈានទៅកាត់បន្ថយបាននូវភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ នៅតាមជនបទ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ជាពិសេសប្រជាពលរដ្ឋទាំងអស់ សូមជួយថែទាំសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលថ្នាក់មូលដ្ឋានទទួលបានរួមមានផ្លូវថ្នល់ ស្ពាន សួនច្បារជាដើម ដើម្បីទុកប្រើប្រាស់ឱ្យបានយូរអង្វែង និងត្រូវបន្តប្រុងប្រយ័ត្ន និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។

នៅក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។៕ ដោយ ណយ នឿន( ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង ១លានដូសជាជំនួយរបស់អ៉ីតាលី

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ ធ្វើឡើងនៅវិមានសន្តិភាព។

ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងប្រជាជនអ៉ីតាលី ផ្តល់ជំនួយវ៉ាក់សាំងអាស្ត្រាហ្សេនីកា ចំនួន ១,០៥៦,០០០ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលី បានដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២នេះ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩។ ឈរលើយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជំរុញការចាក់វ៉ាក់សាំង និងរកវ៉ាក់សាំងប្រកបដោយភាពរហ័សរហួនបំផុត។

កម្ពុជា ទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ផ្តើមបើកការចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលបច្ចុប្បន្នកម្ពុជា កំពុងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ហើយកំពុងចាក់ដូសជំរុញជូនពលរដ្ឋអាយុចាប់ពី ៥ឆ្នាំឡើងផងដែរ។

ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ជាមួយការប្រតិបត្តិដ៏រហ័សរហួនរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នោះ មកដល់ពេលនេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជាង ៩៣ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី២៣ ខែមេសា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជាង ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។

ការសម្រេចបានផែនការចាក់វ៉ាក់សាំង បានចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជារកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿនផងដែរ។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៥០លានដូស ហើយនៅសល់ក្នុងស្តុកជិត ១០លានទៀត។

តាមរយៈការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងដ៏លឿនជូនប្រជាពលរដ្ឋនេះ បានធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងការពារបានខ្ពស់នូវអត្រាស្លាប់របស់ប្រជាពលរដ្ឋដោយសារជំងឺកូវីដ១៩ ហើយបានឈានដល់ការបើកដំណើរការសកម្មភាពសង្គមពេញលេញឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១។

លទ្ធផលនៃការយកឈ្នះលើជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តចំនួន៤រួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ និងកំពុងពិចារណាលើកាតព្វកិច្ចពាក់ម៉ាស់នៅតាមខេត្តមួយចំនួនទៀត ក្រោយពេលពិនិត្យឃើញថា ភាពសុាំសហគមន៍មានភាពរឹងមាំ។ ជាពិសេសការលេងកម្សាន្តសប្បាយពេលចូលឆ្នាំថ្មីយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺមិនមានលេចចេញសញ្ញានៃការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។

បើទោះបីភាពសុាំនៅក្នុងសហគមន៍មានភាពរឹងមាំយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នៅតែបន្តជំរុញប្រជាពលរដ្ឋឱ្យទទួលវ៉ាក់សាំងដូសជំរុញ។ សម្តេចតេជោ បានដាក់ចេញផែនការថ្មីថា ប្រជាពលរដ្ឋខ្មែរដែលមានស្ថិតក្នុងអាយុអនុញ្ញាតឱ្យចាក់វ៉ាក់សាំង យ៉ាងហោចណាស់ទទួលបានវ៉ាក់សាំងចំនួន៣ដូស។

លទ្ធផលដ៏ត្រជះត្រចង់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បាននាំឱ្យមានការកោតសរសើរយ៉ាងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកិច្ចសហការទាំងឡាយរបស់អាជ្ញាធរ និងការចូលរួមរបស់ប្រជាពលរដ្ឋ៕


តំបន់ទេសចរអូរឈើក្រំ ជាប់ព្រំដែនកម្ពុជាថៃ មានទេសភាពស្រស់ស្អាត

ចំនួនអ្នកទស្សនា: Views

 


  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ គេសង្កេតឃើញ តំបន់ទេសចរមួយកន្លែង ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងអូរព្រំដែនកម្ពុជាថៃ មានទេសភាពស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ មានផ្ទាំងថ្មតូចធំ អាចឱ្យភ្ញៀវមកពីទីជិតឆ្ងាយ អង្គុយលេងបាន ខណ:ភ្ញៀវទេសចរភាគច្រើន ហាក់ដូចជាមើលរំលង មិនសូវបានដឹង និងស្គាល់កន្លែងមួយនេះទេ។ លើសពីនេះ តំបន់ទេសចរមួយនេះ នៅក្បែរនឹងច្រកទ្វារអន្តរជាតិព្រំ ក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

  បើតាមស្រ្តីម្នាក់ ឈ្មោះ លីន ជាអ្នកជួលដីគេរៀបចំធ្វើខ្យុសទទួលភ្ញៀវ បានរៀបរាប់ឱ្យដឹងថា ៖ កន្លែងទេសចរមួយនេះ គឺគាត់បានរៀបចំតុបតែង ជាកន្លែងអង្គុយលេងកម្សាន្ត និងមានខ្យុសតូចធំ សម្រាប់ឱ្យភ្ញៀវចូលហូបអាហារជួបជុំគ្រួសារ ជាង១០ខ្នង នៅក្បែរមាត់អូរ ព្រំដែនកម្ពុជាថៃ ដែលមានទឹកអូរហូរគ្រឿនៗ ធ្លាក់មកពីប្រទេសថៃតែម្តង។ ប្រភពបន្តថា កាលពីមិនទាន់បិទច្រកទ្វារព្រំដែន ដោយសារបញ្ហាជំងឺកូវីដ ១៩ គឺមានភ្ញៀវ ចូលមកហូបអាហារជាច្រើន ដោយមានអ្នកចេញចូលរកស៊ីដឹកទំនិញ យកទៅលក់ដូរនៅប្រទេសថៃ ។ ក៏មានភ្ញៀវខ្លះចូលមកលេងកាស៊ីណូនៅក្បែរព្រំដែន ចូលទៅនាំគ្នាអង្គុយលេងក្នុងកន្លែងរបស់ខ្លួន តែពេលនេះហាក់ដូចជាស្ងប់ស្ងាត់ភ្ញៀវបន្តិច។ ដូច្នេះ បើសិន ជាភ្ញៀវទេសចរនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញចាប់អារម្មណ៍ អាចចូលលេងកន្លែងគាត់ផងដែរ។

គាត់បញ្ជាក់ថា ម្ហូបអាហារលក់ក្នុងតម្លៃសមរម្យ មានដូចជាត្រីរ៉ស់ស្ងោជ្រក់ ស្លកង្កែប អន្ទង់ ឆាក្តៅមាន់ ព្រមទាំងមានម្ហូប ពិសេសគឺសត្វកន្ធាយចិញ្ចឹមលើកយមកពីខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលលក់ក្នុងតម្លៃ ១ក្បាល៧ម៉ឺនទៅ៨ម៉ឺនរៀល៕ ដោយ ៖ នាក់ ង៉យ





ក្រុមសមាជិកាព្រឹទ្ធសភា ចុះសំណេះសំណាលសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពត និងខេត្តកែប

ចំនួនអ្នកទស្សនា: Views



កំពត ៖ថ្ងៃទី២៣ខែមេសា ឆ្នាំ២០២២ក្រុមសមាជិកាព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីជួបសំណេះ សំណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពត និងខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាស្ត្រី នៃខេត្តទាំងពីរ តំណាងរាស្រ្តខេត្តកំពត មន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសរុបចំនួន២១០នាក់ នៅសាលប្រជុំសាលាខេត្តកំពត។

សូមជម្រាបថា ពិធីសំណេះសំណាលនាពេលនេះរៀបចំឡើងក្នុងគោលបំណង៖ ទី១-ដើម្បីលើកទឹកចិត្ត និងបង្កើនទំនាក់ទំនងភាពជិតស្និទ្ធរវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់។ ទី២-រួមគ្នាក្នុងការចូលរួមពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ ទី៣-ការផ្តល់ឱកាសដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងបេក្ខជន ស្រ្តីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បញ្ចេញមតិយោបល់ សំណួរ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារ។ ទី៤-ការពង្រឹង និងលើកកម្ពស់សមត្ថភាពភាពក្លាហាន ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់បេក្ខភាពស្ត្រីឱ្យកាន់តែប្រសើរឡើង និងចូលរួមជ្រើសរើសអ្នកដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងទី៥-លើកកម្ពស់សមភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅ និងការធ្វើការងារតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។ ក្នុងនាមក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ មាន សំអាន បានធ្វើការកត់សម្គាល់ថា ស្ត្រីកម្ពុជាតែងទទួលបានកាលានុវត្តភាព ដោយមានការចូលរួមគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឱ្យចាប់យកតួនាទីសំខាន់ៗដោយស្មើភាព និងគ្មានការរើសអើង។ ដោយបច្ចុប្បន្នស្ត្រីក្នុងភាពជាអ្នកដឹកនាំកាន់តែមានចំនួនកើនឡើងជាលំដាប់ ស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ហើយទោះបីចំនួនស្ត្រីក្នុងជួរថ្នាក់ដឹកនាំកើនឡើងក៏ដោយ ក៏នៅពុំទាន់សមស្របទៅតាមតម្រូវការចាំបាច់។

លោកជំទាវ មាន សំអាន បានលើកទឹកចិត្ត និងក្រើនរំលឹកដ៏សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ សូមយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងយកចិត្តទុកដាក់បន្ថែមលើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់។ ជាមួយគ្នានេះ លោកជំទាវ បានក្រើនរំលឹកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់មិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ និងសូមអំពាវនាវឱ្យបងប្អូនមេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួលបានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបជីវភាពប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយ នឹងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ។

ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានកម្មវិធីដូចជា៖ ទស្សនាខ្សែវីដេអូ ស្តីពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងវឌ្ឍនភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភា ឆ្នាំ២០២១។ មតិស្វាគមន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងការចូលរួមមតិយោបល់ សំណួរ បញ្ហាប្រឈម និងសំណូមពររបស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងមតិយោបល់ និងការចូលរួមផ្តល់អនុសាសន៍ល្អៗពីក្រុមសមាជិកាព្រឹទ្ធសភា ពាកព័ន្ធនឹងវឌ្ឍនភាព និងការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយឡែកនេះផងដែរ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយនឹង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បងប្អូនដែលមានមុខរបរមិនទៀងទាត់ និងបងប្អូនគ្រួសារម៉ូតូឌុប សរុបចំនួន៣៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូ ព្រមទាំងសម្ភារមួយចំនួន៕ ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ព្រឹទ្ធសភា សម្រួលផ្សាយដោយ៖ ដារ៉ា


អ្នកកាសែត០៤នាក់ មានសេរីភាពវិញហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ជាមួយសមត្ថកិច្ចពាក់ព័ន្

ចំនួនអ្នកទស្សនា: Views


កំពង់ឆ្នាំង៖ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង សហការី រួមជាមួយចាងហ្វាង២រូប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ដើម្បីសម្របសម្រួល ព្រមទាំង ដាក់លិខិតស្នើសុំទៅស្ថាប័នតុលា ឱ្យជួយដោះលែង បងប្អូនអ្នកការសែត ០៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ម្សិលមិញ ចំនួន០៣បទល្មើស គឺបទ ចូលលំនៅឋានឆែកឆេរសួរនាំពុំមានការអនុញ្ញាត, បទលួចថត និង បទជ្រៀតជ្រែកកិច្ចការមុខងារសាធារណៈ ពាក់ព័ន្ធហាងលក់ម៉ូតូ១កន្លែង។

ជាលទ្ធផល នៅរសៀលថ្ងៃដដែលនេះ អ្នកទាំង៤ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយ ដើមបណ្តឹង និងចុងចោទទាំង៤នាក់ បានចាប់ដៃយោគយល់អធ្យាស្រ័យគ្នាក្នុងនាមជាខ្មែរ ក្រោមការសម្របសម្រួលរបស់លោកប្រធានសមាគម។ ជាមួយគ្នានេះ លោកប្រធានសមាគម បានរៀបចំអាហារសាមគ្គី ផ្តល់មតិអប់រំល្អ ជូនក្រុមអ្នកកាសែតដែលបានចូលរួម ឱ្យយល់ដឹង និង ជៀសវៀងការប្រព្រឹត្តអំពើខុសច្បាប់បន្តទៀត។

ក្នុងនាម សមាគមអ្នកកាសែត លោក ទេស វិបុល សម្តែងក្តីសប្បាយរីករាយ ឃើញបងប្អូនមានសេរីភាពវិញ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖

១.លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង សហការជាមួយសមាគម សម្រួល អភ័យទោស

២.ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និង

៣.ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត ដែលមានចិត្តមេត្តា ករុណា ជួយសម្រួលឱ្យអ្នកកាសែតទាំង៤ មានសេរីភាពវិញ។

សមាគម សូមអំពាវនាវបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អ ជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង សូមចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»៕







ដំណឹងបាត់ប័ណ្ណកម្មសិទ្ធិដីឡូតិ៍ច្បាប់ដើម នៅខណ្ឌពោធិ៍សែនជ័យ

ចំនួនអ្នកទស្សនា: Views


នាងខ្ញុំឈ្មោះ សុក គា អាយុ៣៩ឆ្នាំ  ទីលំនៅភូមិ/ឃុំ ពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងភូមិចំការឳឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបាត់ឯកសារបញ្ជាក់កម្មសិទ្ធិដីឡូតិ៍ច្បាប់ដើម១ឡូតិ៍ លេខJ.28 ទំហំ៦៥,៥២ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ  មិនដឹងទៅណា ឬមានជនណាមួយលួចយកទៅប្រើ។ 


នាងខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បើឃើញបុគ្គលណាមួយយក ឯកសារបញ្ជាក់កម្មសិទ្ធិដីឡូតិ៍ របស់នាងខ្ញុំទៅប្រើប្រាស់ សូមមេត្តាជួយចាត់វិធានការតាមច្បាប់ ឬ បើបងប្អូនណាបានឃើញ សូមមេត្តាជួយផ្តល់ដំណឹងមកនាងខ្ញុំតាមរយ៖ 097 63  83 945





សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី បញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ: ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី

បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ នៅប្រទេសជប៉ុន ដែលជាការតបតាមការអញ្ជើញរបស់ឯកឧត្ដម ហ្វឹមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីប្រទេសជប៉ុន។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា «នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង

 Kumamoto ប្រទេសជប៉ុន»។ សម្ដេចតេជោបន្តថា កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។ 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឱ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

 ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ ជំនួបជាមួយថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល

 ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជំនួបទ្វេភាគីជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រីជប៉ុន និងមានជំនួបជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនមួយចំនួន ដែលមានបំណងឈ្វេងយល់ និងឱកាសសម្រាប់វិនិយោគនៅកម្ពុជាផងដែរ។

តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara




សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអង្គការមូលនិធិនគរទេព ចុះអនុស្សរណៈយោគយល់គ្នា

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ :ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមូយអង្គការមូលនិធិនគរទេព តំណាងដោយលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហស្ថាបនិកអង្គការមូលនិធិនគរទេព និងលោកស្រី Janne Ritskes សហស្ថាបនិកអង្គការមូលនិធិនគរទេព ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

រូបថត៖ ស៊ិន សារ៉េត

អាមេរិក អង់គ្លេស កាណាដា សន្យាបញ្ជូនកាំភ្លើងធំបន្ថែមឱ្យអ៊ុយក្រែន

ចំនួនអ្នកទស្សនា: Views



(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដាបានសន្យាថានឹងបញ្ជូនកាំភ្លើងធំបន្ថែមទៅឱ្យអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងការវាយលុកសាជាថី្មពីសំណាក់កងទ័ពរុស្ស៉ី នៅឯតំបន់ភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ការសន្យាខាងលើធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែលមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ ព្រមទាំងមេដឹកនាំ នៃប្រទេសជាសម្ព័ន្ធមិត្តជាច្រើនរូបទៀត។

លើសពីនេះទៅទៀត បើតាមប្រភពជាច្រើនពីក្រុមមន្ត្រីអាមេរិក, លោក ចូ បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងប្រកាសនៅប៉ុន្មានថ្ងៃ ខាងមុខនេះ ពីការផ្ដល់ជំនួយយោធាបន្ថែម ដែលមានទំហំទឹកប្រាក់ប្រហែលនឹងជំនួយយោធា ៨០០លានដុល្លារដែលរដ្ឋបាលរបស់ លោកប្រកាសផ្ដល់ឱ្យអ៊ុយក្រែនកាលពីសប្ដាហ៍មុន។ ប្រសិនបើជំនួយយោធាថ្មីនេះត្រូវបានប្រកាសមែន នោះវានឹងធ្វើឱ្យកញ្ចប់ ជំនួយយោធាដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែនកើនដល់ជាង ៣ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

គួរបញ្ជាក់ថា រុស្ស៉ីក៏ធ្លាប់បានផ្ញើកំណត់ទូតផ្លូវការទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីបង្ហាញការជំទាស់ទៅនឹងការផ្ដល់អាវុធឱ្យ អ៊ុយក្រែន ជាមួយការព្រមានពីផលវិបាកធ្ងន់ធ្ងរមិនអាចស្មានបាន បើវ៉ាស៊ីនតោន និង NATO នៅតែបន្តបញ្ជូនអាវុធឱ្យទីក្រុងកៀវ៕






 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593