-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍

ចំនួនអ្នកទស្សនា: Views

   

 កណ្តាល: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីការសិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ក្នុងប្រទេសកម្ពុជាឆ្នាំ២០២០ សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពលោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល ។

ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណង សិក្សាពីស្ថានភាពសិទ្ធិមនុស្សរបស់សហគមន៍ ដែលរស់នៅកន្លែងតាំងទីលំនៅថ្មី ដើម្បីជួយគាំទ្រ និងផ្តល់ឱ្យនូវសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ រួមទាំងសិទ្ធិទទួលបានស្បៀងអាហារ ទឹកស្អាត និង អនាម័យ ព្រមទាំងសិទ្ធិទទួលបានមជ្ឈដ្ឋានដែលមានសុខភាពល្អ ការអប់រំ និងការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងកិច្ចប្រជុំនោះក៏បាន ធានានូវលិទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ និងគោលនយោ បាយជាតិ ជាពិសេសការគោរពសិទ្ធិមនុស្ស ដោយអនុវត្តស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ រួមទាំងនិយាម និងបទដ្ឋានស្តីពីសិទ្ធិមានលំនៅឋានសមរម្យ និងកម្រិតជីវភាពរស់នៅសមរម្យ ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ Dara


ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ»

ចំនួនអ្នកទស្សនា: Views

   



 ភ្នំពេញ:ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២  នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លតែមួយ អនាគតតែមួយ» ដែលកម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត និងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួម មាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និងវៀតណាមជាដើម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងទម្រង់កូនកាត់ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន៥០នាក់ និងមួយចំនួនទៀតចូលរួមពីចម្ងាយតាមប្រព័ន្ធ Zoom។

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang-Mekong Cooperation) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាក្របខណ្ឌភូមិសាស្រ្តយុទ្ធសាស្ត្រថ្មីមួយទៀត ដែលមានលក្ខណៈពិសេសប្លែក ជំរុញដោយកម្លាំងផ្ទៃក្នុង នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ ដែលមានប្រជាជនសរុបប្រមាណ ១.៦ពាន់លាននាក់។ ទន្លេដែលមានប្រភពនៅតំបន់ទីបេ ដែលចិនហៅថាទន្លេឡានឆាង បានហូរកាត់ប្រទេសចំនួន៥ រួមមាន៖ មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មានប្រវែងរហូតដល់ ៤,៨៨០គីឡូម៉ែត្រ ហៅថាទន្លេមេគង្គ។

ប្រទេសទាំង៦ បានតភ្ជាប់ភូមិសាស្ត្រដោយភ្នំ ខ្ពង់រាប វាលរាប និងទន្លេ គឺមានមរតកវប្បធម៌ ទំនៀមទំលាប់ ប្រហាក់ប្រហែលគ្នា ចំណងមិត្តភាពដ៏រឹងមាំ និងជាអ្នកជិតខាងល្អ។

កិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ គឺបានចូលរួមចំណែកជាគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសអនុតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ ក៏ដូចជាជំរុញការអនុវត្តរបៀបវារៈ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ផងដែរ៕ 

ពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងគ្រូបង្រៀនជាស្ត្រី

ចំនួនអ្នកទស្សនា: Views





ព្រះវិហារ ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងគ្រូបង្រៀនជាស្ត្រីក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្ត លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្ត លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាប្រធានសាខាសមគមនារីខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត គ្រូពេទ្យ និងគ្រូបង្រៀនជាច្រើនរូប ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

  បន្ទាប់ពីលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត មានមតិស្វាគមន៍រួចមក លោកជំទាវខួយ ប៊ុនថាន បានឱ្យដឹងថា ពិធីសំណេះសំណាលនៅថ្ងៃនេះ គឺដើម្បីលើកទឹកចិត្តស្ត្រីដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររយៈពេលកន្លងមក។លោកជំទាវបាន បន្តថា មកដល់ពេលនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានរយ:ពេលច្រើនឆ្នាំហើយ ដែលជាអង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនោះ សមាគមមានឈ្មោះថា « សមាគមនារី សង្គ្រោះជាតិ » ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និង កែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ ។

  មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ចឹក ហេង បានថ្លែងកោតសរសើរដល់គ្រូពេទ្យ និងគ្រូបង្រៀនទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកបានយ៉ាងល្អប្រសើរ បើទោះបីប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ក្តី តែវិស័យអប់រំ និងវិស័យសុខាភិបាលក៏ដូចជាវិស័យផ្សេងៗទៀត នៅតែខិតខំប្រឹងប្រែ

ផ្សេងៗទៀត នៅតែខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អប្រសើរ ។  លោកជំទាវក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តក្រុមគ្រូពេទ្យ និងគ្រូបង្រៀនដែលជាស្ត្រីដែលបានចូលរួមក្នុងកម្មវិធីនេះ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគុណធម៌ និងចរិក លក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីចូលរួម

អភិវឌ្ឍប្រទេសយើងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងត្រូវបំផុសចលនាអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ខ្លឹមសារ សេច ក្តីសម្រេចនានារបស់រាជរដ្ឋាភិ បាល ៕


ចំនួនអ្នកទស្សនា: Views

  លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធវិមាននៃការចង់ចាំ អតីតទំនប់អាភាព នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ទីតាំងនេះហើយជាទីដែលបនប្រល័យពូជសាសន៍ ប៉ុល
ពល បានយកមកធ្វើជាមន្ទីរឃុំឃាំង និងសម្លាប់ប្រជាជនស្លូតត្រង់អស់ប្រមាណជាង២ម៉ឺននាក់ ហើយដែលជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែឧសភា មានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តកំពង់ស្ពឺ កំពង់ចាម កណ្តាល តាកែវ និងកំពង់ឆ្នាំង តែងតែមកប្រារព្ធពិធីរំលឹកដល់វិញ្ញាណក្ខន្ធរបស់សាច់ញាតិរបស់ពួកគាត់ដែលបានស្លាប់បាត់បង់ជីវិតនៅទីនេះ។

ក្នុងគោលដៅដើម្បីសម្រួលដល់ការគោរពវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីរក្សាទីតាំងនេះ ឲ្យក្លាយជាទីតាំងប្រវត្តិសាស្រ្តសម្រាប់ការចងចាំ និងរំលឹកដល់ការឈឺចាប់មិនអាចបំភ្លេចបានទៅលើបនប្រល័យពូជសាសន៍ និងសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយគ្រប់រូបបានចងចាំ ដឹងលឺ និងឃើញផ្ទាល់ភ្នែក លោក ហ៊ុន ម៉ានី និងលោកស្រី បានផ្តួចផ្តើមគំនិតកសាងនូវវិមាន នៃការចងចាំនេះឡើង ដែលរំលេចដោយក្បាច់
ក្បូររចនាបទខ្មែរស្ទើរតែដូចគ្នាទាំងស្រុង ទៅនឹងស្តូបនៃវាលពិឃាតបឹងជើងឯក នៅរាជធានីភ្នំពេញ និងលំអដោយសួនច្បារផ្កាដ៏ស្រស់ស្អាត និងដើមត្នោត៧ដើម ជានិមិត្តរូបនៃថ្ងៃរំដោះ៧មករា ជាថ្ងៃកំណើតទី២របស់យើង។

លោក ឈឿន សុធន អភិបាលស្រុកបសេដ្ឋ បានឲ្យដឹងថា អតីតមន្ទីរ៤០១ ឬគុកទំនប់អាភាព ឬមន្ទីរអាភាព មានទីតាំងស្ថិតក្នុងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្តី។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចសីហនុ ខ្មែរក្រហមកាន់កាប់តំបន់នេះរួមទាំងតំបន់និរតីស្ទើរទាំងអស់ ដ្បិតមូលដ្ឋានតំបន់ភ្នំក្បែរៗនេះ ដែលខ្មែរក្រហមគ្រប់គ្រងជាច្រើនឆ្នាំមកហើយ។ ពេលកាន់កាប់ទីតាំងនេះពេញលេញ ខ្មែរក្រហមបានបង្កើតមន្ទីរ៤០១ នៅក្នុងឆ្នាំ១៩៧២ ដោយមានអ្នកគ្រប់គ្រងម្នាក់ឈ្មោះ ដាំ ភាព និងអនុ
ប្រធាន ឈ្មោះ មាស ឆាន់។

សូមគូសបញ្ជាក់ថា នៅក្នុងភូមិភាគនិរតីនេះ មានមន្ទីរឃុំឃាំងរបស់ខ្មែរក្រហមជាច្រើនដែលបង្កើតឡើងតាំងពីដើមទសវត្ស១៩៧០ ដូចជាមន្ទីរសន្តិសុខក្រាំងតាចាន់ នៅស្រុកត្រាំកក់ ខេត្តតាកែវ និងមន្ទីរម-១៥ ក្នុងតំបន់៣២ មន្ទីរ១៣ ក្នុងស្រុកអមលាំង និងមន្ទីរម-៩៩ ខេត្តកំពង់ស្ពឺ។

យោងតាមបទសម្ភាសន៍ លោក សុខ ម៉ៅ ដែលជាអតីតជនរងគ្រោះនៅមានជីវិតពីមន្ទីរ៤០១ បានឲ្យដឹងថា នៅពេលខ្មែរក្រហមចាប់មកដល់ដំបូង លោកឃើញបរិវេណគុកនេះ មានដើមឈើធំៗព័ទ្ធជុំវិញ ក្រៅពីនេះមានព័ទ្ធបន្លាលួសជុំវិញទីតាំងគុក។

ក្នុងបរិវេណគុក មានរោងកម្ពស់ប្រហែល ២ ទៅ ៣ម៉ែត្រ ជញ្ជាំងធ្វើពីឫស្ស ដំបូលប្រក់ដែកសង្ក័សី ខាងក្នុងមានគ្រែរនាឫស្សដែលមានកំពស់ជិតមួយម៉ែត្រ។ ខ្មែរក្រហមបញ្ជូនអ្នកជាប់ឃុំមកពីសមរភូមិមុខ ដោយភាគច្រើនចាប់មកពីខេត្តតាកែវ កណ្តាល និងកំពង់ស្ពឺ ហើយច្រើនចោទថា អ្នកស៊ើបការ ឬ «គិញ» អ្នកបើកយន្តហោះ គ្រូបង្រៀន ទាហានរបប លន់ នល់ ព្រះសង្ឃ អ្នកភូមិដែលមិនព្រមដើរតាមមាគ៌ារបស់ខ្មែរក្រហម និងអ្នកទាំងឡាយណាដែលចាត់ទុកថា បានប្រឆាំងនឹងការដឹកនាំ។

ជាក់ស្តែង សុខ ម៉ៅ ដែលមានឪពុកជាមេឃុំ ក្នុងសម័យសម្តេចសីហនុនិងសម័យលន់ នល់ ត្រូវខ្មែរក្រហមចាប់ខ្លួនពីស្រុកស្អាង ខេត្តកណ្តាល រួចបញ្ជូនជាមួយម្តាយនិងក្មួយប្រុសស្រីពីរនាក់មកមន្ទីរ ៤០១។ ក្រៅពីអ្នកជាប់ឃុំជាជនជាតិខ្មែរ ក៏មានជនជាតិវៀតណាម ដែលនៅពេលនោះជាកងទ័ពវៀតកុង។

អ្នកទោសចុងក្រោយនេះ ត្រូវសម្លាប់ចោលនៅពេលនាំមកដល់ ដោយមិនបានយកទៅសួរចម្លើយនោះទេ។ ការសម្លាប់អ្នកជាប់ឃុំជនជាតិវៀតណាម នាពេលនោះកើតឡើងស្របពេលនឹងមានការបណ្តេញកងទ័ពវៀតណាមពីសំណាក់ខ្មែរក្រហម ព្រមទាំងការបោសសម្អាតជាទូទៅចំពោះប្រជាជនខ្មែរ ដែលមានទំនាក់ទំនងនឹងវៀតណាម នៅអំឡុងឆ្នាំពិសេសកនៅពេលទ័ពវៀតណាមដកចេញពីកម្ពុជាក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស រវាងវៀតណាមខាងជើង និងអាមេរិកកាំង។

នៅមន្ទីរ៤០១ ខ្មែរក្រហមបែងចែក អ្នកទោស» ជាបីប្រភេទ អ្នកជាប់ខ្នោះឈើ (ទោសធ្ងន់) ត្រូវសម្លាប់ទាំងអស់ អ្នកជាប់ខ្នោះដែក និងអ្នកទោសអត់មានដាក់ខ្ចោះ (ទោសស្រាល)។ ខ្មែរក្រហម អនុញ្ញាតឲ្យអ្នកទោសស្រាលទៅដាំបន្លែ ធ្វើស្រវ ចិញ្ចឹមសត្វ លើកទំនប់ រែកដី ជីកប្រឡាយ ជីករណ្តៅដាក់សាកសព និងកាប់គាស់ដើមឈើ។ អ្នកទោសទាំងនោះក៏ដាក់ឃុំឃាំង នៅតាមបរិវេណរោងឃុំឃាំងខុសៗគ្នាដែរ៕

បរិវេណរោងឃុំឃាំងខុសៗគ្នាដែរ៕

សមត្ថកិច្ចចម្រុះបើកយុទ្ធនាការទ្រង់ទ្រាយធំចុះបង្ក្រាបបទល្មើសនេសាទតាមដងទន្លនៅក្នុងស្រុក៣ក្នុងទឹកដីខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views

 


ខេត្តកំពង់ឆ្នាំង :អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២២ម្សិលមិញនេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់តាំងក្រុម ការងា រចម្រុះរបស់ថ្នាក់ខេត្ត សហការគ្នាជាមួយគណៈបញ្ជាការឯកភាពស្រុកចំនួន៣ ដែលមានកម្លាំងសរុបចំនួន ១០០ នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំដែលមិនធ្លាប់មាននៅក្នុងស្រុ ក៣ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

ប្រធានមន្ទីរកសិក ម្មនិងរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន បានឲ្យដឹងថា អនុវត្តតាមផែនការរបស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទចំនួន ៣ គោលដៅគឺ ១ស្រុកជលគីរី ២ស្រុកកំពង់លែង និង៣ ស្រុកបរិបូណ៌ ។

ក្នុងយុទ្ធនាការនេះបានប្រើប្រាស់កម្លាំងសរុប ចំនួន ១០០ នាក់ក្នុងនោះមាន មន្ត្រីជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចំនួន២០ នាក់ ស្នងការនគបាលខេត្តចំនួន ២៧នាក់ គណៈបញ្ជាការឯកភាពស្រុកទាំង៣ ចំនួនសរុប ៥៣នាក់ កម្លាំងសរុប១០០នាក់ ។  

ដោយប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពកាណូតតូចធំចំនួនសរុប១៨គ្រឿង   ជាលទ្ធផលសម្រេចបាន ដោយធ្វើការរុះរើរបាំងសាច់អួនចំនួន២៧ កន្លែង ស្មើ ២២០០ម បង្គោលចំនួន ៨៥០ដើម , លូសាច់អួនចំនួន៣៤ លូ ។

 រុះរើសម្រាស់ចំនួន ៧ កន្លែងស្មើនិង ៥៦០ ម៉ែត្រការ៉េ,បង្គោលចំនួន ១៣០ដើម, មែកសម្រាស់ចំនួន ៣៤០០មែក ។ 

ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ម្សិលមិញនេះថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចចំរុះនិងបន្តធ្វើរហូត លុះអស់បទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេសគឺកបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោងប្រព្រឹត្តបទល្មើសនេសាទផងដែរ៕ សុខា ស្វ័យរិន













សម្ដេចក្រឡាហោម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាមត្តេយ្យសិក្សា អេឌី នៅ ស្រុកបាណន់

ចំនួនអ្នកទស្សនា: Views




បាត់ដំបង: ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅព្រឹកថ្ងៃ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា វិទ្យាល័យ ស ខេង កន្ទឺ២ ចំនួន១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីសមិទ្ធផលមួយចំនួនក្នុងមូលដ្ឋានស្រុកបាណន់ ក្នុងនោះសម្ដេចបានរម្លឹកអំពីការរួមចំណែករបស់អាណិកជនខ្មែរ២នាក់ រស់នៅប្រទេសស្វីស ដែលមានស្រុកកំណើតនៅទីនេះ បានជួយសាងសង់សាលាមត្តេយ្យសិក្សាដ៏ល្អ សម្រាប់ការរៀនសូត្ររបស់កុមារតូចៗ ហើយសម្ដេចពិតជារំភើបពេលបានឃើញភាពឆ្លាតវ័យរបស់កុមារតូចដែលកំពុងសិក្សា។

 សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលខិតខំប្រឹងប្រែងចុះមកកាន់មូលដ្ឋានជារៀងរាល់សប្ដាហ៍ ដើម្បីផ្សាភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋ និងរដ្ឋបាលស្រុកបាណន់ ដែលខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ រួមទាំងលោកគ្រូអ្នកគ្រូដែលបានខិតខំអប់រំ បណ្ដុះបណ្ដាល

សិស្សានុសិស្សដែលជាអ្នកបន្តវេនសម្រាប់ជាតិនាពេលអនាគត។ សម្ដេចក្រឡាហោម ស ខេង ក៏បានរម្លឹកអំពីអតីកាលក្រោយសម័យខ្មែរក្រហម ដែលបើទោះបីជាកម្ពុជាកាលនោះ ត្រូវបានសហគមន៍អន្តរជាតិហំព័ទ្ធសេដ្ឋកិច្ច ដោយអយុត្តិធម៌ ក៏ប៉ុន្តែថ្នាក់ដឹកនាំប្រទេសដ៏កំសត់មួយនេះ បានខិតខំតស៊ូដឹកនាំ និងគ្រប់គ្រងប្រទេសចាប់ផ្ដើមពីចំណុចសូន្យរហូតកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។

 ធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ និងការគាំទ្រពីសហគមន៍អន្តរជាតិ។ ក្នុងពិធីនោះដែរ សម្ដេចក៏រម្លឹកជាថ្មីទៀត អំពីការបែងចែកតួនាទី ភារកិច្ចទទួលខុសត្រូវក្នុងភាពជាមន្រ្តីមុខងារសាធារណៈ និងភាពជាអ្នកនយោបាយ ដើម្បីពង្រឹងនីតិរដ្ឋនិងបញ្ចៀសការប្រកាន់និន្នាការ។

 សម្ដេចបន្តថា សមិទ្ធផលសាធារណៈ មានសាលារៀនជាដើម ទោះបីដាក់ឈ្មោះសម្ដេច ឬសម្តេចតេជោ ជាអនុប្រធាន និងប្រធានគណបក្សប្រជាជនកម្ពុជាក្ដី ប៉ុន្តែទីនេះជាកន្លែងផ្ដល់សេវាអប់រំជូនកូនចៅប្រជាពលរដ្ឋទូទៅ និងបម្រើឱ្យប្រយោជន៍សាធារណៈ ។ 

 សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនប្រជាពលរដ្ឋផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុង និងស្រុកជាដើម កាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាសាធារណៈ និងការសម្រេចចិត្តទាំងឡាយ ដែលឆ្លើយតបតាមសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

 សម្ដេចក៏លើកឡើងអំពីគុណតម្លៃ នៃការបោះឆ្នោតឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសមេដឹកនាំឃុំ-សង្កាត់របស់ខ្លួន៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara






ឯកឧត្តម ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលត្រូវការវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយជ្រោមជ្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

      


ភ្នំពេញ :ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនអាចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់ប្រទេសតែម្នាក់ឯងបានទេ ពោលគឺរាជរដ្ឋាភិបាលត្រូវការវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជួយជ្រោមជ្រែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា ។

ការថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក នៅកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែកុងតឺន័រ LM១៧) កាលពីថ្ងៃ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃប្រព័ន្ធភ័ស្តុភារកម្ម និងឃ្លាំងស្តុកទំនិញត្រជាក់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយបានគូសបញ្ជាក់បន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារពិភពលោក(WB) បង្កើតផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម ដើម្បីធ្វើឱ្យហេ ដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភ័ស្តុភារកម្មកម្ពុជាមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងអនុញ្ញាតឱ្យកម្ពុជាអាចទាក់ទាញវិនិយោគិន បង្កើតការងារធ្វើបន្ថែមទៀត ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា ផែនការមេភ័ស្តុភារកម្មនេះ ត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៥០ពាន់លានដុល្លារអាម៉េរិកសម្រាប់ រយៈពេល១០ឆ្នាំ លើគម្រោងវិនិយោគប្រមាណ៣០០គម្រោង នៅក្នុងប្រទេសកម្ពុជា។ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា កាន់តែមានប្រសិទ្ធភាព និងផលិតភាពនៅកម្ពុជា ហើយរាជរដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើន លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន កំពង់ផែ បណ្ដាញផ្លូវថ្នល់ ជាមួយនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីកម្ពុជាបានទទួលសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ នៅទូទាំងប្រទេសនៅឆ្នាំ១៩៩៨ ។ ក្នុងនោះរាជរដ្ឋាភិបាល បានបញ្ចប់ការកសាងប្រព័ន្ធផ្លូវថ្នល់ប្រមាណ ១៨ ០០០គីឡូម៉ែត្រ និងបានធ្វើឱ្យប្រសើរឡើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ និងបានតភ្ជាប់ផ្លូវដែកឡើងវិញ រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងបានពង្រីកសមត្ថភាពកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) សាងសង់ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ នៅក្នុងបរិវេណចំណតផែកុងតឺន័រ LM៧ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលស្ថិតនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយ ខេត្តកណ្ដាល អាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការចូលរួមចំណែកលើកកម្ពស់ខ្សែសង្វាក់ វិស័យភ័ស្តុភារកម្មក្នុងប្រទេសកម្ពុជា។ កំណើនចរាចរណ៍ទំនិញឆ្លងកាត់នឹងមានសន្ទុះតាមរយៈការផ្ដល់សេវាកម្មស្តុក រក្សាទុកទំនិញត្រជាក់ ទាំងសម្រាប់នាំចេញ និងនាំចូលដែលមានដូចជា ត្រី សាច់ កសិផល ឱសថ គ្រឿងសម្អាង និងទំនិញច្រើនប្រភេទទៀត។ គម្រោងខាងលើនេះនឹងជួយបង្កើតការងារធ្វើបន្ថែម និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរជន និង សាធារណជនទូទៅ ដែលមានបំណងមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ដើម្បីសម្រួលដល់ដំណើរការនាំចេញ នាំចូលទំនិញ រវាងកម្ពុជា និងសកលលោក៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា ផ្តល់អំណោយជូនគ្រួសារកងទ័ព ជួបការលំបាក ១០គ្រួសារ

ចំនួនអ្នកទស្សនា: Views

     



(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក និង លោកស្រី ពេជ ចន្ទមុន្នី បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារកងទ័ព ១០គ្រួសារ ដែលជួបការលំបាកក្នុងជីវភាព។

អំណោយទាំងនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ យកទៅចែកជូនដល់គ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ស្នាក់នៅក្នុងបន្ទាយ វរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក។ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ជានិច្ចកាលបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោក និងថវិកា ជួយសម្រួលរាល់ការលំបាករបស់គ្រួសារកងទ័ព។


ជាកស្តែងនៅថ្ងៃនេះគ្រួសារកងទ័ពចំនួន១០គ្រួសារ ទទួលបានអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគចំនួន៦មុខ និងថវិកាមួយចំនួន។

ក្នុងឱកាសនោះដែរ គ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា មានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន។

គ្រួសារកងទ័ពក៏បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅទៀត៕


 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593