-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ឆ្មក់ចូលឆែកឆេរក្នុងផ្ទះល្វែងមួយកន្លែង ខណ:មន្រ្តីនគរបាលសង្ស័យម្ចាស់បើកល្បែងអនឡាញ និងឆែកឆេរផ្ទះក្បែរគ្នារកឃើញកុំព្យូទ័រគេចពន្ធជាច្រើនគ្រឿង

ចំនួនអ្នកទស្សនា: Views

 




ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ សហការជាមួយនឹងកម្លាំងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីលោកមេភូមិផ្សារព្រំជើង និងប្រជាការពារមួយចំនួន បានឆ្មក់ចូលឆែកឆេរក្នុងផ្ទះល្វែងមួយកន្លែង ខណ:គេសង្ស័យថាម្ចាស់ផ្ទះនេះលួចបើកល្បែងអនឡាញ ដោយរឹបអូសបានកុំព្យូទ័រ និងសម្ភារ:ផ្សេងៗមួយចំនួនផងដែរ។ 

ហេតុការណ៍កម្លាំងសមត្ថកិច្ចនគរបាល ចុះឆ្មក់ចូលឆែកឆេរផ្ទះល្វែងមួយកន្លែងនេះ បានធ្វើឡើងនៅវេលាម៉ោង ០៥និង០៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ម្ចាស់ផ្ទះមាន ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិខាងលើ ដោយគេសង្ស័យថា លួចបើកល្បែងអនឡាញ។ ចំពោះការចុះឆ្មក់ចូលឆែកឆេរផ្ទះខាងលើនេះដែរ គឺធ្វើឡើងក្រោមការដឹកនាំដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូនីទ័រ ចំនួន5គ្រឿង តុសំរាប់តាំងកុំព្យូទ័រចំនួន០២ឈុត ស៊ីភីយូ (CPU) 10គ្រឿង គ្រាប់កាំភ្លើងចំនួន3គ្រាប់ ម៉ាកលុ០៩ មីលីម៉ែត្រ ម៉ាស៊ីនព្រីនចំនួន 2គ្រឿង ខ្សែអ៊ីនធើណេត network ពណ៌ខៀវចំនួនមួយកេះធំ និងពណ៌ខ្មៅចំនួន 6ដុំតូច ឃីបត (keyboard) ចំនួន11ដើម ដុំហាដឌីស(Hard Disk) ចំនួន០២ដុំ និងមិនស្គាល់ម៉ាកចំនួន០១ដុំតូច ម៉ាស៊ីនផ្ទុកភ្លើង ចំនួន០៦គ្រឿង ស្លាកលេខនគរបាលចំនួនពីរសន្លឹក នគរបាល 2-7115 វ៉ាយលេស(wireless  WiFi) ចំនួន ០១ គ្រឿង។ 

ប្រភពដដែលបញ្ជាក់ថា រហូតដល់វេលាម៉ោង ៥ និង៥០នាទីល្ងាចថ្ងៃដដែល ក៏បានឈានទៅដល់ការឆែកឆេរផ្ទះល្វែង១កន្លែងទៀតនៅខាងមុខផ្ទះសង្ស័យបើកអនឡាញ ក៏បានរកឃើញ កុំព្យូទ័រ ដែលគេចពន្ធក្នុងផ្ទះចំនួនពីរល្វែង ដែលកំពុងធ្វើការឆែកឆេរបន្ត និងរាប់ចំនួនកុំព្យូទ័រទាំងនោះ។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៕ ដោយ ៖ នាក់ ង៉យ












0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593