-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ជនរងគ្រោះដែលរងការវ៉ៃដំដូចសត្វ និងបើកឡានដេញបុកសម្លាប់ កំពុងទន្ទឹងរង់ចាំយុត្តិធម៌ និងសំណូមពរចៅក្រមស៊ើបសួរ ហុក ពៅ និង ឯកឧត្តមប្រធានតុលាការក្រុងភ្នំពេញ ជួយផ្តល់យុត្តិធម៌ និងចាត់ការជនត្រូវចោទដ៏កាចសាហាវឈ្មោះ កែវ ចាន្នី តាមច្បាប់

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ផ្អែកតាមសំណុំរឿងព្រហ្មទណ្ឌឌលេខ២៧៨៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ និងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ លោកព្រះរាជអាជ្ញារង ហេង ផេង បានសម្រេចដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន និងការត្រួតពិនិត្យលើ ឈ្មោះ កែវ ចាន្នី ភេទប្រុស អាយុ៣៨ឆ្នាំ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅបរិវេណផ្ទះ និងតាមផ្លូវក្បែរផ្ទះ ស្ថិតនៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ 

ប៉ុន្តែមកដល់បច្ចុប្បន្ននេះ

ជនត្រូវចោទ អាងអំណាចទឹកប្រាក់ ឈ្មោះ កែវ ចាន្នី នៅតែមានសេរីភាព និងបង្កការភ័យខ្លាចឱ្យជនរងគ្រោះនិងគ្រួសារគាត់រាល់ថ្ងៃ គ្មានស្រាកស្រាន្តឡើយ ព្រោះខ្លាចជនកំណាចឃោរឃៅនេះ មកធ្វើបាបតាមមធ្យោបាយផ្សេងៗ ម្តងទៀតដល់អាយុជីវិត។

ជនរងគ្រោះ ឈ្មោះ ធី ដាយសំបូរ មុខរបរជាអ្នកសារព័ត៌មានអំណាចទាំង៤ និងជាសមាជិកសមាគមអ្នកកាសែត បានទម្លាយការឈឺចុកចាប់ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រូបខ្លួនបានជិះម៉ូតូម៉ាកTODAY ឌុបប្រពន្ធនិងកូនតូចម្នាក់អាយុទើប៣ឆ្នាំ  ចេញពីផ្ទះជួលក្នុងបំណងយកខោអាវទៅបោកគក់ ស្រាប់តែបានឃើញជនត្រូវចោទឈ្មោះ កែវ ចាន្នី កំពុងអង្គុយផឹកស៊ីនៅក្រោយផ្ទះខ្លួនក្នុងបុរីឈូកវ៉ា២ ជាមួយបក្ខពួក៤-៥នាក់ទៀត ។ 

ជនរងគ្រោះបន្ថែមថា ដោយធ្លាប់ស្គាល់ ទំនាក់ទំនងរកស៊ីជាមួយគ្នា ពេលឃើញក៏ឈប់ម៉ូតូចុះទៅជម្រាបសួរ សួរនាំបញ្ហាសេសសល់ផ្សេងៗ ស្រាប់តែឈ្មោះ កែវ ចាន្នី ដែលបានផឹកទឹកប្តូរនិស្ស័យ ប្រែជាខឹង ហើយបានយកកែវស្រានិងចានជាច្រើនដែលកំពុងផឹកស៊ីនោះគប់ស្រោចលើខ្លួន បន្ថែមលើសនេះបានយកដុំឥដ្ឋការ៉ូឡា គប់ បណ្តាលឱ្យរបួសខ្នងធ្ងន់ធ្ងរ រួចយកដុំនោះ វ៉ៃក្បាល ប៉ុន្តែសំណាងជនរងគ្រោះបានយកដៃរងជាប់ បណ្តាលឱ្យរបួសដៃ។ រួចជនល្មើស ថែមទាំងស្រែកបញ្ជាឱ្យបក្ខពួករបស់ខ្លួន ចាប់វ៉ៃសម្លាប់ចោលតែម្តង (ផ្ទះជនល្មើសមានកាំរ៉ាសុវត្ថិភាព)។ 

ឃើញស្ថានភាពបែបនេះ ជនរងគ្រោះបានរត់គេចពីកន្លែងកើតហេតុ និងប្រាប់ប្រពន្ធអោយឌុបកូនតូចអាយុ៣ខួចចេញទៅ ស្រាប់តែឈ្មោះ កែវ ចាន្នី បានរត់ទៅបើករថយន្តម៉ាកFord Rapter ពាក់ស្លាកលេខ ភ្នំពេញ 2BQ-5566 ដេញបុកសម្លាប់ និងបានទៅស្ទាក់ផ្លូវ រួចយកដំបងឈើប្រវែងប្រហែល១ម៉ែត្រ វាយដំ បណ្តើដូចសត្វធាតុ បង្ខំឱ្យជនរងគ្រោះដើរទៅផ្ទះរបស់គេ ដើម្បីសុំទោសនៅចំពោះមុខប្រពន្ធរបស់គេ (កែវ ចាន្នី) បណ្តាលរបួសគ្រាំគ្រាពកឆ្អឹង កែងដៃ ខ្នង ចង្កេះ កសង្ខាង កំប៉េះគូថ និងភ្លៅ បែកទូរស័ព្ទដៃខូចអស់ចំនួន០២គ្រឿង និងដាច់ខ្សែកបន្តោងព្រះពុទ្ធ ។ បន្ទាប់ពីវ៉ៃបាក់ដំបង ឈ្មោះ កែវ ចាន្នី បានច្របាច់កជនរងគ្រោះ ស្ទើដាច់ដង្ហើមទៀតផង។ 

ជនរងគ្រោះបន្ថែមថា នៅពេលវ៉ៃដំនោះ បក្ខពួកកំពុងផឹកស៊ី ប្រពន្ធនិងប្អូនរបស់ជនល្មើស បានត្រឹមឈរមើល មិនមានអ្នកជួយឃាត់ឡើយ បណ្តោយឱ្យជនត្រូវចោទវ៉ៃដំច្រំធាក់ជនរងគ្រោះតាមអំពើចិត្ត។

បន្ទាប់រងអំពើហិង្សាយ៉ាងព្រៃផ្សៃ ជនរងគ្រោះ ធី ដាយសំបូរ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទបង្អែករាជធានីភ្នំពេញ និងបានដាក់ពាក្យប្តឹងនៅ មូលដ្ឋានអាវុធហត្ថខណ្ឌពោរធិ៍សែនជ័យ និងប្តឹងផ្ទាល់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើប លោកព្រះរាជអាជ្ញារង ហេង ផេង ចោទប្រកាន់ជនត្រូវចោទ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត។

តាមរយៈសារព័ត៌មាន ជនរងគ្រោះ ឈ្មោះ ធី ដាយសំបូរ សូមលើកដៃម្រាម១០ គោរពស្នើសុំ ចៅក្រមស៊ើបសួរ ហុក ពៅ និង ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយផ្តល់យុត្តិធម៌ឱ្យខ្លួន  និងសូមចាត់ការជនល្មើសច្បាប់ដែលអាងអំណាចទឹកប្រាក់ ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានកុំបីខានឡើយ៕








0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593