-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បើកសិក្ខាសាលាស្តីពីបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់

ចំនួនអ្នកទស្សនា: Views



ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា រៀបចំធ្វើសិក្ខាសាលាស្តីពីបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយាណា។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាគណៈអធិបតី បើកសិក្ខាសាលាស្តីពីបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។


មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សិក្ខាសាលានេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំឡើងក្នងគោលបំណង ដើម្បីចែករំលែកផ្លាស់ប្តូរបទពិសោធន៍ និងជំនាញប្រឆាំងការសម្អាតប្រាក់ ព្រមទាំងការរៀបចំផែនការស៊ើបអង្កេត ក៏ដូចជាបច្ចេកទេសជនល្មើសប្រើប្រើប្រាស់ក្នុងការសម្អាតប្រាក់។ ក្នុងនោះមានការចូលរួមចំនួន២៥នាក់ មកពីស្ថាប័នអង្គភាពពាក់ព័ន្ធប្រឆាំងការសម្អាតប្រាក់៕



0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593