-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

មន្រ្តីការពារអ្នកប្រើប្រាស់កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ

ចំនួនអ្នកទស្សនា: Views


ប៉ៃលិន ៖ ដើម្បីទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព និងដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ នៅព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម (Test Kit) លើម្ហូបអាហារ ព្រមទាំងណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញផ្សេងៗទៀត នៅផ្សារសាមគ្គី ហៅប៉ាហ៊ីស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

លោក ឈឹម វាសនា  ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយមានការណែនាំពីឯកឧត្តមប្រតិភូ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខនេះ បានធ្វើការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅតាមផ្ទះជុំវិញផ្សារ និងនៅក្នុងផ្សារពិនិត្យរក សារធាតុគីមី គឺធ្វើឡើងដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

លោកប្រធានសាខាបានបន្តថា៖ ទំនិញដែលមន្រ្តីរបស់លោកតែងតែធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវេចខ្ចប់ រួមទាំងធ្វើតេស្តបឋម (Test Kit) 

 ពិនិត្យរកសារជាតិគីមីនៅលើគ្រឿងសមុទ្រ ប្រហិតសរសៃមី គុយទាវ បន្លែ ត្រីសាច់ ជាដើម ដើម្បីចូលរួមចំណែកទប់ស្កាត់ការចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋ និងអាជីវករទាំងអស់ ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

លោកប្រធានសាខា បានបញ្ជាក់ទៀតថា៖ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូច បានក្លែងបន្លំចរាចរណ៍លក់នៅលើទីផ្សារ និងម្ហូបអាហារដែលខូចគុណភាពមានសារធាតុគីមី ហើយយើងក៏បានអប់រំផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ។ ដូច្នេះហើយ សូមអោយ បងប្អូនអាជីវករ លក់ដូរនៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែពីផលចំណេញជាធំ និងសុំអោយទាំងអស់គ្នា រួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារ។

សូមបញ្ជាក់ថា៖ ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រី (ក.ប.ប)ខេត្ត បានធ្វើតេស្តឃីត ត្រួតពិនិត្យលើចំណីអាហារសំខាន់ៗរួមមាន៖ គ្រឿងសមុទ្រ ពពុះសណ្តែក បាញ់កាញ់ គុយទាវ ប្រហិត គ្រឿងទេស ជាលទ្ធផលអវិជ្ជមាន គឺមិនមានផ្ទុកសារធាតុគីមីធ្វើអោយប៉ះពាល់សុខភាពនោះទេ៕ ដោយ ៖ នាក់ ង៉យ




0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593