ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ២០២១


កណ្តាល៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅរសៀលថ្ងៃ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីលោក លោកស្រីអភិបារងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និង អភិបាល អភិបាលរងក្រុង ស្រុកទាំង១១ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២នេះ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត។ ត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងធ្វើការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចក្នុងខេត្តកណ្តាល សំដៅខិតខំបម្រើជូនប្រជាជននៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ចេញជាលទ្ធផលជូនពួកគាត់ កុំឱ្យមានការយឺតយ៉ាវឱ្យសោះ។ ពោលគឺយើងមិនត្រូវទុកឱ្យរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូរបានឡើយ ត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ស្ដាប់រាល់សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសិក្សារៀនសូត្រ និងអនុវត្តន៍តាមឱ្យស្របទៅនឹងទិសដៅការងាររបស់ខ្លួន ដើម្បីទទួលបានវឌ្ឍនភាពការងារ កាន់តែល្អប្រសើរឡើងផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងកម្មវិធី ODF ការប្រើប្រាស់បង្គន់អនាម័យក្នុងខេត្តកណ្ដាល គឺមានស្រុកចំនួន៧ហើយ ដែលអនុវត្តកម្មវិធីនេះបានជោគជ័យ នៅសល់ក្រុង-ស្រុកចំនួន ៤ទៀតប៉ុណ្ណោះដែលត្រៀមនឹងបញ្ចប់កម្មវិធីODF នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ។ ដែលអាចបញ្ជាក់បានថា ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលនឹងមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះទាំងអស់ អាចឈានទៅបញ្ឈប់ទាំង ស្រុងនូវការបន្ទោបង់ពាសវាលពាសកាលតទៅទៀត៕ ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល ) សម្រួលផ្សាយដោយ៖ ដារ៉ា





0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593