ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


ម្ចាស់រថយន្តដឹកផ្លែស្វាយស្អុយរលួយទៅបោះចោលនៅតាមចិញ្ចើមផ្លូវ ត្រូវមេភូមិភ្នំស្ពុងឱ្យកើបដាក់រថយន្តយកទៅចោលកន្លែងផ្សេង ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន

 

ខេត្តប៉ៃលិន ៖ បុរសមិនស្គាល់អត្តសណ្ណាណម្នាក់ បានបើកបរថយន្តយីឌុប១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A- 7406 ពណ៌ក្រហមលាយស ដឹកផ្លែស្វាយស្អុយខូច ក្នុងទិសដៅពីជើងទៅត្បូង លុះឱកាសស្ងាត់មនុស្ស ក៏បានចតរថយន្តនៅក្បែរចិញ្ចើមផ្លូវ រួចទម្លាក់ផ្លែស្វាយទាំងនោះក្បែរ ផ្លូវ ស្រាប់តែមេភូមិឃើញទាន់ បញ្ជាឱ្យកើបដាក់រថយន្តវិញ យកទៅបោះចោលនៅកន្លែងផ្សេង ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង វេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

ប្រភពព័ត៌មានពីលោក ស្រី សាមី មេភូមិភ្នំស្ពុង បានឱ្យដឹងថា ៖ ពេលកំពុងជិះម៉ូតូតាមដងផ្លូ វ ស្រាប់តែឃើញបុរសម្នាក់ បើកបររថយន្តយីឌុបមួយគ្រឿង ឆ្លងមកពីទឹកដីខេត្តបាត់ដំបង ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង បម្រុងចូលទៅក្នុងក្រុងប៉ៃលិន ដោយមានដឹកផ្លែស្វាយស្អុយរលួយខូចជាច្រើន ខណ:ដែលគេលក់ផ្លែស្វាយល្អៗ អស់នៅប្រទេសថៃ ។ លោកបន្តទៀតថា ពេលឃើញសភាពស្ងប់ស្ងាត់មនុស្សបើកបរតាមដឹងផ្លូវ ម្ចាស់រថយន្តខាងលើ បានចតឈប់រថយន្តនៅក្បែរចិញ្ចើមផ្លូវ ក៏បានកៀរទម្លាក់ចោលផ្លែស្វាយទាំងនោះ ស្របពេលលោកឃើញ ក៏ចុះទៅត្រួតពិនិត្យ និងណែនាំឱ្យម្ចាស់កើបដាក់លើរថយន្តឡើងវិញ ព្រោះការចោលបែបអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជះក្លិនស្អុយ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។ លោកបញ្ជាក់ទៀតថា បានឃើញទាន់ម្ដង មានចិត្តអាណិតម្ចាស់រថយន្តពេក មិនចង់ផាកពិន័យអ្វីនោះទេ គឺឱ្យកើបផ្លែស្វាយឡើងលើឡានវិញ រួចណែនាំឱ្យយល់ដឹងពីផលប៉ះពាល់សុខភាពផ្លូវដង្ហើម គឺមិនត្រូវចោលសម្រាមពាសវាលធ្វើឱ្យបាត់បង់ សោភ័ណភាពផ្លូវថ្នល់នោះទេ ។ 

ម្យ៉ាងវិញទៀត បើសិនជាចង់បោះចោលផ្លែស្វាយខូចបែបនេះ ត្រូវរកកន្លែងដី ដែលនៅឆ្ងា យពីថ្នល់ អាចរកគុម្ពោតព្រៃណាមួយ ដែលមិនប៉ះពាល់ដល់បរិស្ថាន ឬបោះចោលនៅតាមវាលណា ដែលគ្មានមនុស្សរស់នៅ ដើម្បីឱ្យក្លាយទៅជាជីជាតិដំណាំប្រជាពលរដ្ឋផងដែរ ៕ ដោយ ៖ប៉ៃ លិន








0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593