ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


ភ្ញៀវទេសចរ នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ មានការធ្លាក់ចុះរហូតដល់៨៣.៩៦% ខណ:អ្នកដើរលេងកម្សាន្តកំពុងអនុវត្តតាមវិធានការសុខាភិបាល


  ខេត្តប៉ៃលិន ៖ គេសង្កេតឃើញភ្ញៀវទេសចរ នៅក្នុងខេត្តប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងរយ:ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ ខណ:រាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យវិស័យទេសចរណ៍ មានដំណើរការឡើងវិញ ពោលគឺអនុ ញ្ញាតឱ្យមានការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ។ តែភ្ញៀវត្រូវអនុវត្តតាមវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងធ្វើតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃនឹងអាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពបុគ្គលផងដែរ ។ 


  ស្រ្តីម្នាក់ ឈ្មោះ ចែ នាង អាយុ៤០ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ពួកគាត់បាននាំក្រុមគ្រួសារ ដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានជាច្រើន ដូចជា រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ និងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវជាដើម ដោយម្នាក់ៗ មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ខណ:អ្នកខ្លះនាំគ្នាហូបអាហារនៅតាមខ្យុស ហើយក្រោយមកក៏នាំគ្នាចុះទៅងូតទឹកលេង ធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ។ 


  ប្រភពដដែលបន្តទៀតថា តែនៅតាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន នាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានការស្ងាត់ភ្ញៀវទេសចរខ្លាំង ជាងឆ្នាំមុនៗ ខណ:ដែលម្នាក់ៗ មានការព្រួយបារម្ភពីការឆ្លងជំងឹកូវីដ ១៩ ព្រោះនៅក្នុងគ្រួសារមួយ បើមាននរណាម្នាក់កើតជំងឺនេះ គឺអ្នកផ្សេងទៀតក៏ត្រូវជាប់ធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃផងដែរ ជាហេតុធ្វើឱ្យខាតបង់ពេលវេលាធ្វើការងារ ឬលក់ដូរជាដើម ទើបម្នាក់ៗ មិនសូវហ៊ានចេញដើរលេងនោះឡើយ ក្រែងឆ្លងជំងឺមកពីអ្នកដទៃ ។  

 

បើតាមប្រភពព័ត៌មានពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងកាលពីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះថា ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១នេះ ភ្ញៀវទេសចរជាតិ ដែលបានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន សរុបមានចំនួន ២,៥២៩ នាក់ បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរ សរុបកាលពីឆ្នាំ២០២០ ដែលមានចំនួន ១៥,៧៦៩នាក់ សង្កេតឃើញថា មានការថយចុះចំនួន ៨៣.៩៦% ។ 


លោកបន្តទៀតថា ភ្ញៀវទេសចរអន្តរជាតិមាន០០នាក់ ព្រោះតែបញ្ហាជំងឺកូវីដ ១៩ មិនទាន់ថយចុះទៅវិញ ដូច្នេះភ្ញៀវអន្តរជាតិ មិនហ៊ានចូលមកលេងនៅក្នុងខេត្តប៉ៃលិននោះទេ ។ លោកបញ្ជាក់ទៀតថា ចំពោះមូលដ្ឋានអាជីវកម្មរមណីយដ្ឋាន មានការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានយ៉ាងល្អប្រសើរ ៕ដោ ៖នាក់ ង៉យ








0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593