ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនឹត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថប្រចាំខែតុលា



   

សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី កាតព្វ កិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះបញ្ជីសកម្មភាពអាជីវកម្ម ដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល


ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សាខាពន្ធដារខេត្តប៉ៃលិន បានបើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីកាតព្វកិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះ បញ្ជីសកម្មភាពអាជីវកម្មដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយនាយ កដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្ត និងលោក លោកស្រី តំណាងអង្គការ សមាគមនៅក្នុងខេត្តប៉ៃលិនផងដែរ។

លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា ការបើកសិក្ខាសាលារបស់អគ្គនាយកដ្ឋានពន្ធដារ នៅពេលនេះ មានសារសំខាន់ណាស់ សម្រាប់អង្គការ ឬ សមាគម និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ បានត្រឹម ត្រូវតាមច្បាប់។

លោកប្រធានសាខា បានមានប្រសាសន៍បញ្ជាក់ថា៖ គោលដៅរបស់អគ្គនាយកដ្ឋានពន្ធដារក៏ដូចជាសាខាពន្ធដារខេត្ត គឺខិតខំយកចិត្តទុកដាក់ពីលទ្ធភាពក្នុងការប្រមូលចំណូលធ្វើយ៉ាងណាឱ្យបានលើស ផែនការកំណត់ តាមរយៈការអនុវត្តធ្វើជាប្រចាំជារៀងរាល់ខែ ឆ្នាំ ដើម្បីពង្រឹង និងបង្កើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនឡើង ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ កែទម្រង់ហិរញ្ញវត្ថុសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គិសនី ប្រឡាយទឹក វត្តអារាម និងកសាងសមិទ្ធផលនានាជា ច្រើនទៀត សម្រាប់បម្រើឱ្យជីវភាពរស់នៅរបស់ប្រជាពល រដ្ឋឱ្យកាន់តែប្រសើរឡើង។

នៅក្នុងឱកាសនោះផងដែរ លោក ផាវឌី ណូរិន ក៏បានមានប្រសាសន៍សំណូមពរដល់តំណាងអង្គការ សមាគម និងម្ចាស់អាជីវកម្មនានាក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវខិត ខំយកចិត្តទុកដាក់ស្តាប់ការ ណែនាំរបស់នាយកដ្ឋានអ្នក ជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងលើកឡើងជាសំណួរឱ្យបានផុលផុស ដើម្បីយកទៅអនុវត្តជាក់ស្តែងទទួលបានជោគ ជ័យ។

សូមបញ្ជាក់ថា៖ សិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Zoom Meeting) ស្តីពី កាតព្វកិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះបញ្ជីសកម្មភាពអាជីវកម្ម ដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយនាយកដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺមានសាខាពន្ធដារខេត្ត ចំនួន ៧ បានចូលរួម ដូចជា៖ ប៉ៃលិន បន្ទាយមានជ័យ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពត និង កែប៕

 ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន  


រថយន្តបុកជាមួយម៉ូតូឆ្លងផ្លូវពេញទំហឹងត្រង់ផ្លូវបែកជា៣ បណ្តាលឱ្យកិនស្លាប់បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ

 

ខេត្តប៉ៃលិន ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណ:ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តយីឌុបបើកបរក្នុងល្បឿនលឿន បុកចំពាក់កណ្តាលពេញទំហឹង និងកិនពីលើ ខណ:ជនរងគ្រោះជិះម៉ូតូឆ្លងផ្លូវបែកជា៣ មិនមើលឆ្វេងស្តាំ ។ 

ហេតុការណ៍រថយន្តបុកជាមួយម៉ូតូស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកជាបី ស្ថិតក្នុងភូមិសួនអំពៅកើត  សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ភាគីជនរងគ្រោះបើកបរម៉ូតូ


មិនស្គាល់អត្តសញ្ញាណ បានបាត់ បង់ជីវិតនៅនឹងកន្លែង ដោយបើកបរម៉ូតូម៉ាក zoomer ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង 1Y -1537 រងការខូចខាតធ្ងន់។ ចំណែកភាគីអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណដែរ ដោយបើកបររថយន្តម៉ាក HYUNDAI ចម្រុះពណ៌ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7122 គ្មានការខូចខាត។ បើតាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជនត្រង់ និងឆ្លងផ្លូវមក(ផ្លូវបំបែក) ។

បច្បុប្បន្ននគរបាលកំពុងស្វែងរកសាញ់ញ្ញាត ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្តប៉ៃលិន រង់ចាំធ្វើ ការដោះស្រាយតាមនីតិវិធី ៕ ដោយ ៖ប៉ៃលិន



អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំង ត្រៀមសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

 

 ភ្នំពេញ: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកម្លាំង និងអាជ្ញាធរ ដែលឈរជើងនៅទីបញ្ជាការស្រាល ដែលមានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

រូបថត៖ អុក សុខខឿន


គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប សម្រេចបានប្រមាណ ៨៦ភាគរយ !


សៀមរាប៖ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ការអនុវត្តគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានប្រមាណជា ៨៦%ហើយ ដែលគ្រោងការនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយឯកឧត្តម យិត ប៊ុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តម យិត ប៊ុណ្ណា បានបន្តថា ក្រៅពីការងារសាងសង់ផ្លូវនេះ ការងាររៀបចំបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ក៏សម្រេចបានប្រមាណជា ៩០%ហើយដែរ ដែលការងារនៅសេសសល់បន្តិចបន្តួចនេះ គឺការភ្ជាប់បណ្តាញជាមួយអ្នកប្រើប្រាស់តែប៉ុណ្ណោះ។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ ក្នុង រយ:ពេលជាង ១១ខែកន្លងមកនេះ គ្រោងបញ្ចប់ការស្ថាបនានៅចុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ ជាមួយគ្នានោះ ក៏មានការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បី សម្រួលកុំឱ្យជន់លិចទឹក និងអាចឱ្យបងប្អូនប្រជាពលរដ្ឋ អាចអាស្រ័យប្រើប្រាស់បាន។

ឯកឧត្តមបន្តថា ជាមួយគ្នានេះ ការចុះពិនិត្យ នៅតាមការដ្ឋានស្ថាបនាផ្លូវនានា ក្នុងគោលបំណងដើម្បី ពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណ:បច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។ ឯកឧត្ដម បានបន្ដថា ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹងការរាំស្ទះដោយសាវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យកម្មករ ក៏ដូចអ្នកអនុវត្តមានលំបាកក្នុងការងារប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ពេលវេលា សម្រាប់ការសាងសង់មានរយ:ពេលខ្លីក្រុមការត្រូវពុះពារធ្វើការងារ ទាំងក្នុងរដូវវស្សាភ្លៀងធ្លាក់ មានការលំបាក់ក្នុងការងារសាងសង់។

តែទោះជាយ៉ាងនេះក្តី ដោយមានការតាំងចិត្តខ្ពស់ពីក្រុមការងារជំនាញ និងការជំរុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ផ្លូវទាំង ៣៨ខ្សែ កំពុងត្រូវបានបន្តការស្ថាបនា សម្រេចបានយ៉ាងលឿនជាងផែនការកំណត់បន្តិច និងសង្ឃឹមថាក្រុងសៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មី នៅក្នុងចុងឆ្នាំនេះ ជាមួយ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រណិតសក្តិសមជាទីក្រុងទេសចរាចណ៍វប្បធម៌របស់កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៀតថា ខណ:ពេលដែលក្រសួងមានសម្ភារ:ត្រួតពិនិត្យបច្ចេកទេសបច្ចេកវិទ្យាទំនើបមួយចំនួនហើយនោះ ក្រសួងក៏បានបញ្ជាទិញ សម្ភារ:ត្រួតពិនិត្យ មួយចំនួនទៀត យកមកប្រើប្រាស់ដើម្បីធានាថា ផ្លូវទាំង ៣៨ខ្សែត្រូវបានសាងសង់ស្របតាម លក្ខណ:បច្ចេកទេស ជាប់គង់វង្សយូអង្វែង។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩,២១៦,៥៩៥ដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែនេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ខ្មែរម្ចាស់ស្រុក


ប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះដែលលិចបាត់ក្នុងទឹកស្ទឹងអូរដំបង ខណ:លោតទៅចាប់ឈើអណ្តែតទឹក ពេលកំពុងមានករណីជំនន់ទឹកភ្លៀង

 

ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១  នេះ សពជនរងគ្រោះដែលលិចបាត់ក្នុងស្ទឹងអូរដំបង ខណ:លោតចាប់ឈើអណ្តែតទឹក នៅចំណុចភ្នំដំបង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ  នៅត្រង់ចំណុចខាងក្រោមទីតាំងកើតហេតុចម្ងាយប្រហែល៥០ម៉ែត្រ ដោយសារតែឃើញឈើអណ្តែតទឹក ស្ទឹង ពេលជំនន់ទឹកភ្លៀងកំពុងឡើងខ្លាំង ក៏លិចបាត់រហូតមកដល់ពេលនេះ ទើបប្រជាពលរដ្ឋឃើញជាប់នៅនឹងព្រៃរបោះក្បែរមាត់ស្ទឹងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង ១០ និង៤៧នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីប្រជាពលរដ្ឋម្នាក់លង់ទឹកស្ទឹងកើតឡើងនៅស្ទឹងក្បែរខ្ចុះលោក ជួប វុទ្ធី បណ្តាលឱ្យលិចបាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ណាង ស៊ីណាល់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅស្ថិតនៅភូមិ/សង្កាត់ខាងលើ ។

ប្រភពបញ្ជាក់ថា មូលហេតុជនរងគ្រោះចុះក្នុងស្ទឹង ខណ:ពេលទឹកកំពុងឡើងខ្លាំង ដើម្បីចាប់ឈើងាប់កំពុងអណ្តែតតាមទឹកស្ទឹង ហើយក៏លិចទៅតាមឈើហ៊ុបបាត់តែម្តងទៅ ។ 

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ដោយសារស្ថានភាពសពជនរងគ្រោះ មានការស្អុយរលួយលំបា កលើកយកទៅធ្វើបុណ្យ ទើបក្រុមគ្រួសារបានរៀបចំបូជានៅនឹងកន្លែងកើតហេតុ រួចយកធាតុទៅរៀបចំធ្វើបុណ្យនៅឯផ្ទះតាមប្រពៃណីខ្មែរ ៕







ម្ចាស់រថយន្តដឹកផ្លែស្វាយស្អុយរលួយទៅបោះចោលនៅតាមចិញ្ចើមផ្លូវ ត្រូវមេភូមិភ្នំស្ពុងឱ្យកើបដាក់រថយន្តយកទៅចោលកន្លែងផ្សេង ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន

 

ខេត្តប៉ៃលិន ៖ បុរសមិនស្គាល់អត្តសណ្ណាណម្នាក់ បានបើកបរថយន្តយីឌុប១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A- 7406 ពណ៌ក្រហមលាយស ដឹកផ្លែស្វាយស្អុយខូច ក្នុងទិសដៅពីជើងទៅត្បូង លុះឱកាសស្ងាត់មនុស្ស ក៏បានចតរថយន្តនៅក្បែរចិញ្ចើមផ្លូវ រួចទម្លាក់ផ្លែស្វាយទាំងនោះក្បែរ ផ្លូវ ស្រាប់តែមេភូមិឃើញទាន់ បញ្ជាឱ្យកើបដាក់រថយន្តវិញ យកទៅបោះចោលនៅកន្លែងផ្សេង ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង វេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

ប្រភពព័ត៌មានពីលោក ស្រី សាមី មេភូមិភ្នំស្ពុង បានឱ្យដឹងថា ៖ ពេលកំពុងជិះម៉ូតូតាមដងផ្លូ វ ស្រាប់តែឃើញបុរសម្នាក់ បើកបររថយន្តយីឌុបមួយគ្រឿង ឆ្លងមកពីទឹកដីខេត្តបាត់ដំបង ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង បម្រុងចូលទៅក្នុងក្រុងប៉ៃលិន ដោយមានដឹកផ្លែស្វាយស្អុយរលួយខូចជាច្រើន ខណ:ដែលគេលក់ផ្លែស្វាយល្អៗ អស់នៅប្រទេសថៃ ។ លោកបន្តទៀតថា ពេលឃើញសភាពស្ងប់ស្ងាត់មនុស្សបើកបរតាមដឹងផ្លូវ ម្ចាស់រថយន្តខាងលើ បានចតឈប់រថយន្តនៅក្បែរចិញ្ចើមផ្លូវ ក៏បានកៀរទម្លាក់ចោលផ្លែស្វាយទាំងនោះ ស្របពេលលោកឃើញ ក៏ចុះទៅត្រួតពិនិត្យ និងណែនាំឱ្យម្ចាស់កើបដាក់លើរថយន្តឡើងវិញ ព្រោះការចោលបែបអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជះក្លិនស្អុយ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។ លោកបញ្ជាក់ទៀតថា បានឃើញទាន់ម្ដង មានចិត្តអាណិតម្ចាស់រថយន្តពេក មិនចង់ផាកពិន័យអ្វីនោះទេ គឺឱ្យកើបផ្លែស្វាយឡើងលើឡានវិញ រួចណែនាំឱ្យយល់ដឹងពីផលប៉ះពាល់សុខភាពផ្លូវដង្ហើម គឺមិនត្រូវចោលសម្រាមពាសវាលធ្វើឱ្យបាត់បង់ សោភ័ណភាពផ្លូវថ្នល់នោះទេ ។ 

ម្យ៉ាងវិញទៀត បើសិនជាចង់បោះចោលផ្លែស្វាយខូចបែបនេះ ត្រូវរកកន្លែងដី ដែលនៅឆ្ងា យពីថ្នល់ អាចរកគុម្ពោតព្រៃណាមួយ ដែលមិនប៉ះពាល់ដល់បរិស្ថាន ឬបោះចោលនៅតាមវាលណា ដែលគ្មានមនុស្សរស់នៅ ដើម្បីឱ្យក្លាយទៅជាជីជាតិដំណាំប្រជាពលរដ្ឋផងដែរ ៕ ដោយ ៖ប៉ៃ លិន








នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានដឹកនាំក្រុមយុវជនសាខាចុះមូលដ្ឋានណែនាំពីការទប់ស្កាត់ជំងឺកូវីដ ១៩ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង

 

ប៉ៃលិន ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១  ដោយមានការចង្អុលដឹកនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មា ធិការសាខា ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក  ចំនួន ៤នាក់ ស្រី ២ នាក់ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ ចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីជំងឺកូវីដ-១៩ នៅផ្សារអូរដូនតា  ឃុំស្ទឹងត្រង់  ចុះបន្តនៅសាលាបឋមសិក្សាព្រៃសន្រ្ទះ និងជួបបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ ដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  សរុបចំនួនអ្នកទទួលផលដោយជំនន់ទឹកភ្លៀងចំនួន១៩ ខ្នងផ្ទះ ស្មើ២៧៨នាក់ ស្រី ១៣២នាក់ ចែកបណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ចំនួន ៤១ សន្លឹក ផ្ទាំងរូបភាព ៣កុំ ៣ការពារ ចំនួន ១០ សន្លឹក បណ្ណការយល់ដឹងនូវការពិតអំពីជំងឺកូវីដ១៩ ចំនួន ៣១ សន្លឹក  និង ម៉ាស់ ចំនួន ១០៦ បន្ទះ  ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ  ប្អូនៗសិស្សានុសិស្សមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនេះ ដោយត្រូវមានអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចែល  និងម៉ាស់ជាប់ជាប្រចាំ  ដើម្បីចូលរួមការពារមេរោគកូវីដ19 បម្លែងថ្មី ( ដែលតា )ដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ  សិស្សានុសិស្សទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បាន ៕











អភិបាលរាជធានីណែនាំអាជ្ញាធរខណ្ឌទាំងអស់ជួយការពារឲ្យបាន នូវការវាយកម្ទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋាន


ភ្នំពេញ៖ ឯកឧត្តម  ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង អស់ការពារឲ្យបាន នូវការវាយកម្ទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលសំណង់អគារបេតិកភណ្ឌទាំងនេះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិ បាលកម្ពុជា តាមរយៈការទប់ ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ។

   ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះនៅសាលារាជធានីភ្នំពេញ ។

  ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាអាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបាន នូវសារាចរណែនាំរបស់រាជរដ្ឋាភិ បាល ស្តីពីការទប់ស្កាត់ការវាយកម្ទេចនឹងការបំផ្លិចបំផ្លាញសំណង់អគារបេតិក ភណ្ឌ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។

  ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយកិច្ច ប្រជុំនេះ អាជ្ញាធរនឹងបង្កើតឲ្យមានក្រុមការងារមួយ ចុះពិនិត្យនិងស្រង់ស្ថិតិ អគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់ ។ក្រោយមកទៀតត្រូវប្រគល់អគារបេតិកភណ្ឌទាំងនោះ ទៅឲ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់ គ្រងបន្ត។ ការធ្វើបែបនេះ ទើបអាចរក្សាអគារបេតិក ភណ្ឌទាំងនេះបានគង់វង្ស។

   បើយោងតាមសារាចរលេខ ០៨ សរ ចុះថ្ងៃទី១២ខែតុលា របស់រាជរដ្ឋាភិបាលស្តីពីការ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ មានន័យថា៖ ដើម្បីឲ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែល ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិ បាលបានហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាង ក្រៅ ឬធ្វើឲ្យខូចខាតសោភ័ណ ភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឲ្យបានគង់វង្ស។ បញ្ឈប់ជាបន្ទាន់ចំពោះការបំ ផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារដោយផ្ដោតលើយុទ្ធ សាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការ អភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕


ខេត្តកំពតរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង



កំពត៖ ថ្ងៃព្រហស្បតិ៍ត ១៥កើត ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២១ ខែតុលា ឆ្នាំ ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះសាលាខេត្ត បានចូលរួមពិធីពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

តាមរបាយការណ៍របស់ ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសទី១ សម្រេចបានដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ចាក់វាក់សាំបានចំនួន ៣៤៤,៧៦៣នាក់ ស្មើ ៨៩.០៩ភាគរយ នៃ ផែនការសរុប៣៨៦,៩៤៨នាក់ ។ ក្នុងនោះពុំទាន់បានចាក់ចំនួន ៤២,១៨៥នាក់ ស្មើ ១០.៩១ភាគរយ ។

-កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន៦៦,១០៩នាក់ ស្មើ ៨៤.០០ភាគរយ នៃផែនការសរុប៧៨,៧០០នាក់ ។ ក្នុងនោះអ្នកមិនទាន់បានចាក់ ចំនួន១២,៥៩១នាក់ ស្មើ ១៦.០០ភាគរយ ។

-កុមារ អាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់បាន ចំនួន៧៧,២០៥នាក់ ស្មើ ១១០.៨២ភាគរយ នៃផែនការ សរុប៦៩៦៦៨នាក់ ។ លើសផែនការ ចំនួន ៧៥៣៧ នាក់ ស្មើ ១០.៨២ភាគរយ ។

-ជារួមប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១រួច ចំនួន៤១០,៨៧២នាក់ ស្មើ៨៨.២៤ភាគ រយ នៃផែនការសរុប៤៦៥,៦៤៨ នាក់ ក្នុងនោះអ្នកពុំទាន់ បានចាក់ចំនួន៥៤,៧៧៦នាក់ ស្មើ១១.៧៦ភាគរយ (ស្ត្រីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗ ក្នុងពេលយុទ្ធនាការ និងអ្នកជំងឺដែលមិនអាចចាក់បាន) ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតក្លាយជាប្រទេសឈានមុខ លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ។ ជាមួយលទ្ធផលចាក់វ៉ាក់សាំងគួរជាទីមោទននេះ យើងក៏មិនត្រូវភ្លេចអំពីការអនុវត្តតាមវិធានសុខាភិបាលនានា ព្រោះថាវ៉ាក់សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសំរាកមន្ទីរពេទ្យ និងអត្រាមរណៈភាព ប៉ុន្តែមេរោគកូវីដ ១៩ ដ៏កាចសាហាវនេះ នៅតែមានឱកាសឆ្លងចូលមកក្នុងខ្លួនយើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងមេរោគនេះទៅអ្នកដទៃ និងមនុស្សជុំវិញខ្លួន ។

ក្នុងឱកាសនោះលោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ជាកិច្ចបញ្ចប់លោកជំទាវបានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងប្រកាសបិទការផ្តល់ថវិកាជូនដល់ប្រជាពលរដ្ឋដែលមានអាយុពី១០០ឆ្នាំឡើងទៅក្នុងខេត្តកំពតចាប់ពីថ្ងៃនេះតទៅដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ dara


 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593