ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

 


 កណ្ដាល: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅថ្ងៃ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ស្រុកស្អាងនៅពាក់កណ្ដាលឆ្នាំ២០២២ ខាងមុខនេះ នឹងទទួលបានមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដំបូងបំផុតនៅក្នុងភូមិសាស្រ្តស្រុក ក៏ដូចជាក្នុងខេត្តកណ្ដាលផងដែរ។ មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ។

ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដី ១០ហិកតា មាន ២១អគារ រួមមាន៖ អគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង អគារស្នាក់នៅសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អគារអប់រំផ្លូវចិត្ត រោងបាយ និង កន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាង ៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។

អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការសាងសង់រួចមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ អាចទទួលព្យាបាល អ្នកញៀនគ្រឿងញៀនបានប្រមាណជាជាង ២ ០០០នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ពិសេសត្រូវពន្លឿននូវការសាងសង់ ឱ្យបានរួចរាល់តាមការគ្រោងទុកផងដែរ៕

 (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593