ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត បន្តផ្ដល់អំណោយ ជូនដល់គ្រួសារ ដែលសម្រាលបានកូនភ្លោះ៣នាក់ នៅក្នុងស្រុកប្រាសាទបាគង !

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តផ្ដល់អំណោយសប្បុរសធម៌ដល់គ្រួសារប្រជាពលរដ្ឋ ដែលទើបសម្រាលបានកូនភ្លោះបីនាក់ ។អំណោយដ៏ថ្លៃថ្លានោះត្រូវបានឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ បាននាំយកទៅប្រគល់ជូនដល់លំនៅឋានកូនភ្លោះទាំងបី(ប្រុសទាំង៣) នៅព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សូរ ប្លាតុងអភិបាលស្រុកប្រាសាទបាគង ចូលរួមផងដែរ ។ កូនភ្លោះទាំង០៣នាក់នេះគឺ បានសំរាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០នាទីព្រឹក នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយមានឪពុក ឈ្មោះ ចិន ទ្រា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ សុខ សៅ អាយុ៣៣ឆ្នាំ ។

អំណោយរបស់ សម្តេចតេជោ ទាំងទ្វេ ដែលបានឧបត្ថម្ភដល់គ្រួសារកូនភ្លោះ៣នាក់នាពេលនោះរួមមានអង្ករចំនួន ៥០គ.ក្រ, ទឹកដោះគោ ២កេស, ស្ករស ៥គ.ក្រ, ក្រម៉ា២ , សារ៉ុង ២ និងថវិកាចំនួន៥លានរៀល ។ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ ៣នាក់ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នាក់នេះ ជាចៅសម្តេចថែមទៀតផង។ ឯកឧត្តម បន្តទៀតថា ជំនួយឧបត្ថម្ភទាំងអស់នេះ គឺជាអំណោយទាន ដែលបានកើតចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឆ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលបានប្រសូត្រទារកភ្លោះបីពិតប្រាកដ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការយកអំណោយ មកផ្តល់ជូនក្រុមគ្រួសារកូនភ្លោះទាំង៣នាពេលនេះ គឹសម្តេចមិនបានប្រកាន់ពូជសាសន៍នោះទេ ហើយក៏មិនប្រកាន់និន្នាការនយោបាយដែរ ឲ្យតែបងប្អូនប្រសូតបាន កូនភ្លោះ៣ គឹកូនទាំងនោះជាចៅៗរបស់សម្តេចទាំងពីរ ហើយនឹងទទួលបានអំណោយដូចៗគ្នាផងដែរ។ ឯកឧត្តម គុជ លីណា ក៏បានធ្វើការក្រើនរំលឹកដល់ក្រុមគ្រួសារកូនភ្លោះបីនាក់ត្រូវចូលរួមទប់ស្កាត់ជម្ងឺដ៏កាចសាហាវកូវីដ-១៩នេះ គឺយើងទាំងអស់គ្នាត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ។ ក្នុងនោះផងដែរ ក្រុមគ្រួសារកូនភ្លោះបីនាក់ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេចុះជួយអន្តរាគមន៍គ្រប់ពេលវេលាផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593