ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១,២៥០ម៉ែត្រ ទទឹង១០ ម៉ែត្រ

កែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ខេត្តកែបនៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ

បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១,២៥០ម៉ែត្រ ទទឹង១០ ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៣៣ កាត់ខាងក្រោយវត្តកែវក្រសាំងឆ្ពោះទៅផ្លូវជាតិលេខ៣៣អា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុង កែប ខេត្តកែប ។

មានមតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននាឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ មានប្រសាសន៍ថា ការបើកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែនេះ គឺអនុវត្តន៍តាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួម ចំណែកសម្រាល និងបំពេញតម្រូវការរបស់បងប្អូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការ ចូលរួមចំណែក កែលម្អ សោភ័ណភាព ក្នុងក្រុងកែប ផងដែរ។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោ បាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេល វេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារសំខាន់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះទៅកាន់ឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងឆាប់រហ័ស និងងាយស្រួល។

ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការគ្នា ថែរក្សា និងដាំដើមឈើ នៅតាមបណ្ដោយផ្លូវនេះ ដើម្បីបង្កើតនូវសោភ័ណ ភាព និងជាប្រយោជន៍សាធារ ណៈបានយូរអង្វែង។

ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ឪពុកម្ដាយ ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមនាំកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគា្ន និងត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ទើបមិនមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

(ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប)


0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593