ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


រដ្ឋលេខាធិការក្រសួងសុខាភិបាលប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅក្នុងក្របខណ្ឌខេត្តប៉ៃលិន(មានវីដឺអូខាងក្រោម)

 


ខេត្តប៉ៃលិន ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ របស់ក្រសួងសុខាភិបាល លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានអង្គភាពពាក់ព័ន្ធ ក្រុមគ្រូពេទ្យជួរមុខ លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងប្រជាពលរដ្ឋ បានអញ្ជើញប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

 លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ៖ ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៤១,៩៧៧ ស្មើនឹង ១០២,៣៩%, ដូសទី២ ចំនួន ៣៩,៥៦៦នាក់ ស្មើនឹង ៩៦,៥១% % ដោយបានប្រើប្រាស់គ្រូពេទ្យចំនួន៧ក្រុម គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្ត ។ ដោយឡែកកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៨,៥២៨នាក់ ស្មើនឹង ៨៥,២០%  និងដូសទី២ កំពុងដំណើរការចាក់ជារៀងរាល់ថ្ងៃ ។ សម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិក សុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកម្លាំងជួរមុខ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន ២,៣៧៣នាក់ និងកំពុងដំណើរការចាក់។

លោកជំទាវ អភិបាលខេត្ត ក៏បានបញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមានអ្នកជំងឺសរុប ២,០៥៧នាក់ បានព្យាបាលជាសះស្បើយចំនួន១,៧៨២នាក់ ,ស្លាប់ចំនួន ០៥នាក់ និងកំពុងសម្រាកព្យាបាល២៧០នាក់ ។ ចំណែកអ្នកប៉ះពាល់ដែលដាក់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន២៥០នាក់។

 មានប្រសាសន៍ ក្នុងពិធីប្រកាសបិទយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ឡើងទៅក្នុងខេត្តកែបនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រក្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០% ហើយនៅទូទាំងប្រទេស ដែលនេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

  លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តប៉ៃលិន លើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំង ដែលឈានដល់ការបិទបញ្ចប់ជុំទី១ ដោយជោគជ័យ។លោកជំទាវបន្តថា ការបិទយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ។ ដោយឡែកកុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺនៅបន្តចាក់ជាធម្មតា ។ លោកជំទាវ សុំឱ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយចំនួនសម្រាប់បងប្អូនដែលជាប់ធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ពិសេសពលករដែលមកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សាំងសម្រាប់ជាកងការពារខ្លួន ក្នុងនោះដែរ លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់នៅតែបន្តអនុវត្តវិធានការសុខាភិបាល បើទោះបីបានទទួលវ៉ាក់សាំងរួចហើយក្តី ៕ ដោយ ៖ នាក់ ង៉យ













0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593