ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


អភិបាលខេត្តកំពង់ធំ ជំរុញដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមបង្ការជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន និងទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត

 



កំពង់ធំ: ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ និងសហការី កាលពីថ្ងៃសុក្រ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១បាន អញ្ជើញបន្ដចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងនិងដោយស្ម័គ្រចិត្តរស់នៅក្នុង ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និង ស្រុកប្រាសាទបល្ល័ង្កដែលជាស្រកចុងក្រោយក្នុងក្រុង ស្រុកទាំង៩របស់ខេត្តកំពង់ធំ ។

ឯកឧត្តមសុខ លូ បានជំរុញដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមបង្ការជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាលកម្ពុជា និងទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត។ ឯកឧត្តម សុខ លូ បញ្ជាក់ថា យើងពិតជាមានភ័ព្វសំណាងណាស់ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃបំផុតតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា នឹងដោយឥតគិតថ្លៃ ។

ឯកឧត្តមសុខ លូ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណ និងអរគុណចំពោះសម្តេចតេជោហ៊ុន សែន ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលានិបានផ្ដល់វ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចាក់វ៉ាក់សាំង សូមចូលរួមអនុវត្តរក្សាគម្លាតសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ មិនត្រូវប្រជ្រៀតដណ្តើមគ្នា ជៀសវាងមានការកកស្ទះ ដើម្បីចាក់វ៉ាក់សាំងមុននោះឡើយ ព្រោះវាអាចនឹងមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មកដល់ខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋានក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តស.ស.យ.ក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំជួយសម្របសម្រួលចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធនិងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តកាន់ខ្ជាប់នូវវិធានការសុខាភិបាលព្រមទាំងអនុវត្តន៏វិធានការ៣កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យឆ្លង និងដើម្បីសុវត្ថិភាពសុខភាពដូចជាសុខុមាលភាពរបស់យើងទាំងអស់គ្នា ៕

0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593