-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជាហើយ

ចំនួនអ្នកទស្សនា: Views



នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជាយើងហើយដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។


វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដែលបានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។  វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីក្រុមហ៊ុនរបស់ប្រទេសចិន។


តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើង សរុបជាង ១០លាននាក់ហើយ។ ទន្ទឹមនឹងការចាក់វ៉ាក់សាំងជុំទី១ជូនប្រជាពលរដ្ឋប្រមាណ ១២លាននាក់ ជិតរួចរាល់ហើយនោះ កម្ពុជាក៏កំពុងដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅផងដែរ៕







លោកជំទាវ មិថុនា ភូថង អញ្ជើញទទួលមៀនប៉ៃលិនចំនួន ០៥តោន ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ

ចំនួនអ្នកទស្សនា: Views

 កោះកុង :ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញទទួលផ្លែមៀនប៉ៃលិន ឬផ្លែតាង៉ែន ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលខេត្ត ដើម្បីបែងចែកបន្ត ដល់គ្រប់មន្ទីរ អង្គភាព ពិសេសគឺក្រុមការងារគ្រូពេទ្យស្ម័គចិត្តដែលកំពុងបំពេញភារកិច្ចក្នុងយុទ្ធនាការប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមគោលដៅនានាក្នុងទូទាំងខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។


រូបថត៖ AKP-កោះកុង

#សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបង្ហាញនូវកង្វល់ពីការកេីនឡេីងចំពោះបណ្តឹងព្រហ្មទណ្ឌទៅលេីអ្នកកាសែត!

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្នាក់ដឹកនាំសមាគមសេរីភាព អ្នកសារព័ត៌មានកម្ពុជា កំពុងឆ្លងមតិយោប់ល់គ្នាតាមតេឡេហ្គ្រាមដោយបង្ហាញពីក្តី

កង្វល់ចំពោះការកេីនឡេីងនូវបណ្តឹងព្រហ្មទ័ណ្ឌទៅលេីអ្នកសារព័ត៌មាន ដោយមិនបានយកច្បាប់សារព័ត៌មានមកប្រេីឡេីយ។



លទ្ធផលនែការឆ្លងមតិយោបល់នេះនឹងធេី្វជាព័ត៌មានលម្អិត

ដោយខ្ញុំបាទហង្ស ចក្រា ចាងហ្វាងការផ្សាយសារព័ត៌មានខ្មែរម្ចាស់ស្រុក សំុការអនុញ្ញាតពីឯកឧត្តមយ៉ែម ណយ ប្រធាន

នាយកដ្ឋានមណ្ឌលព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មាន

ដេីម្បីសម្ភាសន៍ជុំវិញបព្ហាានេះថែមទៀតផង។


យេីងសង្ឃឹមថា អី្វនឹងល្អប្រសេីរុឡេីងវិញជាមិនខាន សម្រាប់់

ស្ថាប័នយុត្តិធម៌ និងអ្នកសារព័ត៌មានកម្ពុជា។


អរគុណលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារ

ព័ត៌មានកម្ពុជាដែលបានគាំទ្រគំនិតនេះជាអាទិភាពសម្រាប់

អ្នកសារព័ត៌មានយកទៅពិចារណា៕ហង្ស ចក្រា

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី

ចំនួនអ្នកទស្សនា: Views

 


នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

សូមកុំអស់សង្ឃឹម «យុត្តិធម៌ត្រូវតែមានសម្រាប់ជនស្លូតត្រង់»






រដ្ឋបាលព្រៃឈើខណ្ឌឧត្តរមានជ័យពិតជាសហការជាមួយក្រុមហ៊ុនបានល្អណាស់!

ចំនួនអ្នកទស្សនា: Views


ខេត្តឧត្តរមានជ័យ: យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈេីសហការជាមួយតំណាងក្រុម

ហ៊្ននសាន់ហ៊ាងព្រមទាំងកម្លាំងសន្តិសុខក្រុមហ៊ុននិងយោធាប្រមាណ១០នាក់ប្រេីកម្លាំងបាយចាប់ពួកគាត់ទាំងបង្ខំនាំយក ទៅកាន់ទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើដីដោយមិនមានដីកា

របស់តុលាការឡេីយ។


យោងតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះកែវ ហ៊ុនអាយុ

៥៣ឆ្នាំភេទប្រុសបានឲ្យដឹងថា កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ

២០២១វេលាម៉ោងប្រមាណជា៨ព្រឹកមានកម្លាំងមន្ត្រីនិងក្រុម

ហ៊ុនសាន់ ហ៊ាងប្រមាណ១០នាក់ប្រដាប់ដោយកាំភ្លេីងនិងខ្នោះ បានមកដល់កនលែងគាត់កំព្ងបោះបង្គោលធេី្វខ្ទមជ្រក

កម្តៅថ្ងៃហេីយភូតក្ហកគាត់ថាឲ្យគាត់ទៅជួបព្រះរាជអាជ្ញា។


ប៉ុនែ ពេលគាត់ចេញទៅជួបមិនមានព្រះរាជអាជ្ញាស្អីទេ គឺកម្លាំងទាំងនោះបានភ្ជង់កាំភ្លេីងកាច់មួលដៃហេីសង្កត់កវាយខ្នោះដោយចោទថាគាត់ជាអ្នកបំផ្លិចបំផ្លាញព្រៃឈេី ក្នុងពេល

ដែដីនេះត្រូវប្តឹងតវ៉ាតាំងពីខេត្តរហូតដល់ខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រីផងដែរ។


នៅពេលដែលប្រជាពលរដ្ឋ ដឹងរឿងចាប់ខ្លួនលោកកែវ ហ៊ុន

និងមនុស្ស៣នាក់ទៀតយកទៅខណ្ឌរដ្ឋបាលព្រៃឈេី ទេីប

ផ្អេីលឆោឡោលេីកគ្នាទៅដល់ស្នាក់ការខណ្ឌទាមទារឲ្យដោះលែងមនុស្សវិញ។


ទោះជាដូច្នេះក្តី មន្ត្រីរដ្ឋបាលព្រៃឈើដីនៅតែមិនព្រមដោះលែងទៀត ហេីយបន្តឃុំខ្លួនអ្នកទាំង៤រហូតដល់យប់

ទេីបប្រជាពលរដ្ឋសម្រុកចូលក្នុងស្នាក់ការខណ្ឌនាំលោក កែវហ៊ុនចេញមកបានទាំដៃជាប់ខ្នោះ។


ការចាប់ខ្លួនលោកកែវ ហ៊ុននិងមនុស្ស៣នាក់ទៀតនៅចំណុចថ្នល់សំពូជ ភូមិពុល សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមាន

ជ័យ។

រហូតមកដល់ពេលនេះ លោក កែវ ហ៊ិន កំពុងពិនិត្យសុខភាព

ព្រោះដៃម្ខាងដែលត្រូវគេមួលនោះនៅឈឺនៅឡេីយ។

តេីងមិនទាន់អាចទាក់ទងរកការពន្យល់ពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើដីនិងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋប្រមាណ៦៥៤គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសាន់ហ៊ាង ដែលមានផ្ទៃដី១១៤៩ហិកតាបានអះអាងថា គឺជាដីដែលពួកគាត់បានដាំដុះអាស្រ័យផលជាយូរណាស់មកហេីយ មិនមែនជាដីក្រុមហ៊ុនទេ។

លោក កែវ ហ៊ុន បានទទូចសំុឲ្យសម្តេចនាយករដ្ឋមន្ត្រីមេត្តាជួយដោះស្រាយដោយយុត្តិធម៌ដល់ពួគាត់ទាំង៦៥៤គ្រួសារ

នេះផង។

ការផ្សាយលេីកក្រោយ យេីងនឹងដាក់ឯសារទំនាស់ដីធ្លីនេះដេីម្បីអោយថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធពីនិត្យពិចារណា ដោយអនុគ្រោះ៕















រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺកូវីដ -១៩ ពីសប្បុរសជន

ចំនួនអ្នកទស្សនា: Views

កំពង់ចាម៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណៈកម្មការ ខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញទទួលអំណោយជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពីឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ដែលផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

រូបថត៖ ឆាយ ម៉ុត

អ្នក​ល្មើ​សនឹង​បម្រាម វិធានការ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ចាប់​ផាក​ពី ១​លាន ដល់ ៥​លាន​រៀល​

ចំនួនអ្នកទស្សនា: Views

 



ស្ទឹងត្រែង​: អាជ្ញាធរខេត្ត​ស្ទឹងត្រែង បានដាក់​ចេញ នូវ​វិធានការ ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​បន្ត​បិទ​ខ្ទប់ ក្រុង​ស្ទឹងត្រែង​ទាំងមូល ក្នុង​រយៈពេល​មួយ​សប្តាហ៍ បន្ថែមទៀត បន្ទាប់ពី​ស្ថានភាព ឆ្លង​រាលដាល​ជំងឺ ដ៏​កាច​សាហាវ​មួយ​នេះ មិនទាន់មាន​ការថយចុះ​។​

​ភូមិ​មួយចំនួន និង​ផ្សារ​ក្រុង​ស្ទឹងត្រែង ត្រូវបាន​បិទ​ខ្ទប់ មិន​ឱ្យមាន​សកម្មភាព​លក់ដូរ ហើយ​ប្រជាពលរដ្ឋ អាជ្ញាធរ តម្រូវ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​មួយរយៈ បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី បាន​ឆ្លង​រាលដាល កាន់តែ​អាក្រក់​ឡើង​។​

​ដើម្បី​អនុវត្ត​ទៅតាម​វិធានការ របស់​ក្រសួងសុខាភិបាល អាជ្ញាធរ​បានដាក់​កង​កម្លាំង សមត្ថកិច្ច និង​រនាំង​ការពារ នៅ​តំបន់​មួយចំនួន ក្លាយជា​តំបន់​រាំងខ្ទប់ ធ្លាប់​តែមាន ភាព​អ៊ូអរ បានក្លាយ​ទៅជា ស្ងាត់ជ្រងំ​។​

​ចំពោះ​អ្នក​មិន​អនុវត្ត ទៅតាម​ការណែនាំ ឬ​ល្មើ​សនឹង​បំរាម​នៃ​ច្បាប់ ស្ដីពី​វិធានការ ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ឃាត់ខ្លួន ផាកពិន័យ​អន្តរការណ៍​។​

​យោងតាម​មាត្រា ១០ បទ​មិន​គោរព​វិធាន​រដ្ឋបាល ដែល​បាន​ដាក់ចេញ ដោយ សមត្ថកិច្ច ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ផ្ដន្ទាទោស ពិន័យ​អន្តរការណ៍ ពី ១ លាន ដល់ ៥ លាន​រៀល​។​

​ក្នុង​រយៈពេល​បិទ​ខ្ទប់​នេះ ក៏មាន​អ្នក​ល្មើស​បម្រាម តំបន់​បិទ​ខ្ទប់ ត្រូវបាន​ផាកពិន័យ អន្តរការណ៍ ជាច្រើន​ករណី​មកហើយ​។​

​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្តស្ទឹងត្រែង រហូតមក​ទល់នឹង​ពេលនេះ មាន​អ្នក​ឆ្លង​សរុប ចំនួន ៩២០ នាក់ ក្នុងនោះ មាន​ប្រភេទ​ដែល​តា (Delta) កើន​ដល់ ៥៨ នាក់ អ្នកជា​សះស្បើយ ៥៦៥ នាក់ កំពុង​សម្រាក​ព្យាបាល ៣៤៦ នាក់ និង​មាន​អ្នកស្លាប់ ចំនួន ៩ នាក់​។​

​លោក អ៊ុង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តស្ទឹងត្រែង បានបញ្ជាក់​ថាៈ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា គឺជា​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល ក្នុង​មណ្ឌល​ព្យាបាល ស្ទឹងត្រែង​។ ចំពោះ​ការចាក់​វ៉ាក់សាំង នឹង​បន្ត​ទៅតាម​ផែនការ ដដែល​។​

​លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បាន​និយាយ​នៅក្នុង​សន្និសីទ សារព័ត៌មាន​ថាៈ អ្នក​ដែល​ល្មើស​នឹង​បម្រាម ត្រូវតែ​ផាកពិន័យ​។ ករណី​មិន​អនុវត្ត ឬ​ប្រឆាំង​ទៅនឹង​វិធានការ ដែល​សមត្ថកិច្ច កំពុង​អនុវត្ត អាច​នឹង​បញ្ជូន​សំណុំរឿង ទៅ​តុលាការ​៕








 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593