ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះជាង ១ម៉ឺនដើមទៀត ដល់សាធារណជន ដើម្បីដាំដុះនៅតាមវត្ត និងទីតាំងរបស់ពួកគាត់ !

 

សៀមរាប៖ កូនឈើចម្រុះសរុបចំនួន ១០,៤៣៨ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បានចែកចាយដល់ព្រះសង្ឃ និងសាធារណជន ដើម្បីយកទៅដាំនៅតាមដីចម្ការ តាមផ្ទះ សាលារៀន និងវត្តអារាម។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋាន គ្រប់គ្រងព្រៃឈើ ទេសភាព និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានអោយដឹងតាមប្រព័ន្ធទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះថា កូនឈើដែលចែកជូននេះ បានចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកក្កដា រួមមានប្រគេនដល់ភិក្ខុ ទេវបណ្ឌិតតោ សន ស៊ាន ព្រះចៅអធិការវត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវ: ចំនួន ៧៥០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ និងក្នុងបរិវេណទីធ្លាវត្ត ស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ផ្ដល់ជូនលោក ម៉ៅ ហាត់ អាជីវករនៅក្រុងសៀមរាប ចំនួន ៣០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិខ្ទីង និងភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។


 ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៩០០ដើម ដើម្បីយកទៅដាំនៅបរិវេណដីអតីតទីបញ្ជាការយោធភូមិភាគទី៤ មុខប្រាសាទអង្គរវត្ត និងរមណីយដ្ឋានប្រាសាទបេងមាលា ផ្តល់កូនឈើជូនអ្នកស្រី សរ ធារី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ១០០ដើម ដើម្បីយកទៅដាំនៅបរិវេណសាលារៀន និងវត្តអារាម ក្នុងភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ផ្ដល់ជូនលោក ដឿម រ៉ង ប្រធានយុវជនប្រចាំឃុំអំពិល ចំនួន ៧៥០ដើម ដើម្បីយកទៅដាំលំអនៅតាមសាលារៀន សាលាឆទាន វត្តអារាម និងទីតាំងផ្សេងៗក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ផ្តល់ជូននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ចំនួន១,១០០ដើម ដើម្បីយកទៅដាំនៅតាមខ្នងទំនប់ទំនប់បារាយណ៍ខាងលិចក្រោយពីជួសជុលរួច ។ ផ្តល់ជូនលោក ស្វាយ ហុង មេឃុំដូនកែវ ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសាលាឃុំដូនកែវ និងទីធ្លាវត្តនាមរូប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ។ ប្រគេនព្រះគ្រូពោធិសិរីវង្ស សុខ ពន្លឺ ព្រះចៅអធិការវត្តពោធិអង្គសិរីវ័នអូរវាយ ចំនួន ៥២៥ដើម ដើម្បីយកទៅដាំក្នុងបរិវេណបឋមសិក្សាអូរវាយ និងក្នុងទីធ្លាវត្ត ស្ថិតក្នុងភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ផ្តល់ជូនលោក ឈួន ឯម មេឃុំស្វាយចេក ចំនួន ៣៥០ដើម ដើម្បីយកទៅដាំលំអនៅទំនប់តាសេង ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ ផ្តល់ឈើជូនលោក រ័ត្ន ភារម្យ មន្ត្រីរាជការនៅខេត្តសៀមរាប ចំនួន ៦០ដើម ដើម្បីយកទៅដាំនៅខេត្តឧត្តរមានជ័យ។ ផ្តល់ជូនលោក ធិ ណារ៉េន តំណាងធនាគារជាតិ នៃកម្ពុជាសាខាខេត្តសៀមរាប ចំនួន២,០០០ដើម ដើម្បីយកទៅដាំនៅស្រុកសន្ទុក ខេត្តកំពង់ធំ និងនៅលើដីទំនេររបស់ធនាគារជាតិ ស្ថិតនៅភ្នំរាប ខេត្តកណ្តាល។

 ផ្តល់ជូនលោក ស៊ន់ កាន់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ៥០០ដើម ដើម្បីយកទៅដាំតាមជើងភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជូនលោក ស៊ុន រ៉ាពីដ បំរើការងារនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន ៥០០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតក្នុងប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ផ្តល់កូនឈើជូនលោក ប៉ាន់ ប៉ូច តំណាងរដ្ឋបាលឃុំសំរាងយា ចំនួន ៨០០ដើម ដើម្បីយកទៅដាំតាមវត្តអារាម សាលារៀន និងដាំការពារដីសហគមន៍ ស្ថិតក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ផ្តល់កូនឈើជូនលោក សុស ប្រាហ៊ីម បុគ្គលិកក្រុមហ៊ុនឯកជន ចំនួន ៣០០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកជូ រ៉ាឌីណា បានបន្ដថា ប្រភេទកូនឈើទាំងនោះរួមមាន គ្រញូង ធ្នង់ បេង ច្រេស កកោះ មៀន រំដួល ក្ងោក ចាមរី ផ្ញៀវ ត្របែកព្រៃ សូដាម ថ្កូវ ត្រចៀកដំរី ខ្នារ។ លោក ជូ រ៉ាឌីណា លើកឡើងថា សាធារណ:ដែលយកកូនឈើដាំភាគច្រើនអ្នកនៅខេត្ដឆ្ងាយ ដូចជាខេត្ដកណ្ដាល កំពង់ចាម រាជធានីភ្នំពេញ ដោយពួកគាត់យកទៅដាំលើដីផ្ទាល់ខ្លួន។

សូមជម្រាបថា កន្លងមកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ស្ថាប័ននេះ បានត្រៀមកូនឈើ២០ម៉ឺនដើម ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សាធារណជន ក៏ដូចជាស្ថាប័នកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ដើម្បីយកទៅដាំបំពេញបន្ថែមនៅកន្លែងដែលខ្លួនចង់ដាំនៅតំបន់ព្រៃឈើ ដែលរិចរិល ខណ: ដែលកូនឈើរាប់ម៉ឺនដើមទៀតសម្រាប់ដំាបំពេញបន្ថែមនៅក្នុងរមណីយដ្ឋានអង្គរ។ ការដាំកូនឈើចម្រុះនាពេលនេះ ក៏ជាការជួយលើកតម្កើងនូវទេសភាពវប្បធម៌ និងបង្កើនបរិយាកាសបរិស្ថាននៅក្នុតំបន់ប្រាសាទបុរាណផងដែរ។ ឯកឧមត្ដម ក៏បានអំពាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចចូរដាំ និងជួយការពារព្រៃឈើអោយបានគង់វង្ស ព្រោះព្រៃឈើជាអាយុជីវិតរបស់មនុស្សជាតិ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ​ធូ កុសល

0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593