ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅថ្ងៃ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី Carole IDCZAK អនុប្រធានកម្មវិធីវប្បធម៌ នៃអង្គការយូណេស្កូ ភ្នំពេញ បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ និង ទស្សនកិច្ចសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Carole IDCZAK អនុប្រធានកម្មវិធីវប្បធម៌នៃអង្គការយូណេស្កូភ្នំពេញ គឺដើម្បីទស្សនាសិក្សាឈ្វេងយល់អំពីកិច្ចការងារអភិរក្ស ការងារបោះបង្គោលព្រំ ការងារគ្រប់គ្រងរមណីយដ្ឋាន និងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ។
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Carole IDCZAK ក៏មានការចូលរួមអមដំណើរដោយលោក ផេង សំអឿន និង លោក ឃូ អៀងហួត អគ្គនាយករង នៃអាជ្ញាធរជាតិព្រះវិហារ និង មន្រ្តីជំនាញ នៃអាជ្ញាធរជាតិព្រះវិហារជាច្រើនរូបទៀត ៕

.j.jpg)

(ប្រភពៈអាជ្ញាធរជាតិព្រះវិហារ)
0 comments: