ពិតជាខ្លាំងមែនទីតាំងមួយកន្លែង នៅតែបន្តបើកលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធយ៉ាងរំភើយ ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ពិតជាខ្លាំងមែនទីតាំងមួយកន្លែង នៅតែបន្តបើកលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធយ៉ាងរំភើយ ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។



ភ្នំពេញ:យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពសារព័ត៌មានយើងមកថា÷មានទីតាំងមួយកន្លែងលួចបង្កប់ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ បើកលេងយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរក្នុងមូលដ្ឋាន  ទីតាំងគឺស្ថិតនៅក្នុងភូមិត្រពាំងពរ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ !! 


សូមរំលឹកថា÷កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ ២០២៤ សម្ដេចបវរធិបតី ហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បិទមិនឱ្យមានល្បែងស៊ីសងទូទាំងប្រទេស បញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទទូទាំងព្រះរាជាណាចក្រកម្ពុជា ។ 


សូមបញ្ជាក់ថាក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ជូនអង្គភាពយើង ភ្លាមនោះអង្គភាពក៏បានចាត់ក្រុមការងារចុះទៅធ្វើព័ត៌មានស៊ើបអង្កេតឃើញថាពិតជាមានទីតាំងលួចបង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ ពិតប្រាកដមែន។ 

ក្រោយពីបានពិនិត្យឃើញទីតាំងជាក់ស្ដែងរួចហើយ ក្រុមការងារអង្គភាពរបស់យើងក៏បានរាយការណ៍ជូនលោកមេប៉ុស្តិ៍សង្កាត់ចោមចៅទី៣ តាមរយៈតេឡេក្រាម ភ្លាមនោះលោកបានត្រឹមតែចូលមើលហើយមិនឆ្លើយតប។ អង្គភាពសារព័ត៌មានយើងរង់ចាំការអនុវត្តច្បាប់ពីមន្ត្រីក្នុងមូលដ្ឋានសង្កាត់ចោមចៅ 3 ទៅលើល្បែងស៊ីសងខុសច្បាប់ខាងលើ។ ហើយសូមបញ្ជាក់ថាអង្គភាពយើងខ្ញុំមិនមែនជាអ្នកអនុវត្តច្បាប់នោះទេ តែជាអ្នកផ្ដល់ព័ត៌មានបង្ហាញព័ត៌មាជូនមន្ត្រីពាក់ព័ន្ធជាពិសេស អាជ្ញាធរក្នងមូលដ្ឋាន ដើម្បីត្រួតពិនិត្យមើលនិងបង្ក្រាបឲ្យទាន់ពេលវេលា។ដើម្បីរក្សាឲ្យបានភូមិ/ឃុំ/ស្រុកមានសុវត្ថិភាពទាំង 7 ចំណុច។


ពាក់ព័ន្ធនឹងទីតាំងខាងលើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសំណូមពរទៅដល់លោក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ  អគ្គស្នងការរងនគបាលជាតិនិងជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះពិនិត្យទីតាំងជាក់ស្ដែងខាងលើដើម្បីធ្វើការបង្ក្រាបផង។


ដើម្បីការរស់នៅសុខដុមរមនាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងមូលនិងរក្សាឲ្យបាន ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង 7 ចំណុច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដាក់ចេញដោយក្រសួងមហាផ្ទៃ គឺត្រូវលុបបំបាត់រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានទូទាំងប្រទេស។


អង្គភាពយើងរង់ចាំការស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធជុំវិញករណីខាងលើ រៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន 


លេខទូរសព្ទទំនាក់ទំនង 012 743661/088 4789663 សូមអរគុណ!!

Post a Comment

Previous Post Next Post

Technology