ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


សមាគមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តសៀមរាប ផ្តល់អំណោយជាសម្ភារ: គ្រឿងឧបភោគបរិភោគ និងថវិកា ដល់រដ្ឋបាលស្រុកស្រីស្នំ និងប្រជាពលរដ្ឋក្រីក្រ ចំនួន ៨គ្រួសារ ក្នុងស្រុកនេះ !

សៀមរាប៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលម៉ិញ លោក ទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា និងសប្បុរសជន សហការជាមួយរដ្ឋបាលស្រុកស្រីស្នំ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក នាំយកអំណោយជាសំភារ:ប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភដល់រដ្ឋបាលស្រុកស្រីស្នំ ខេត្តសៀមរាប និងផ្តល់អំណោយ ជូនដល់គ្រួសារក្រីក្រចំនួន ៨គ្រួសារ នៅឃុំជ្រោយនាងងួន និងឃុំក្លាំងហាយ។ អំណោយដែលត្រូវប្រគល់ជូនរដ្ឋបាលបាលស្រុករួមមាន: អាកុលចំនួន ១០លីត្រ, ម៉ាស់ចំនួន ១០ប្រអប់, ទឹកបរិសុទ្ធវីតាល់ចំនួន ៥កេស និងមីចំនួន ៥កេស។ សម្រាប់អំណោយជូនដល់គ្រួសារក្រីក្រចំនួន ៨គ្រួសារ ក្នុង១គ្រួសារៗរួមមាន: អង្ករចំនួន ២០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ប្រេងឆា ១ដប, ស្ករស ១គីឡូក្រាម, អំបិល ១គីឡូក្រាម, ប៊ីចេង ១គីឡូក្រាម និងថវិកាចំនួន២០,០០០រៀល។

ក្នុងឱកាសនោះ លោក ហ៊ុន ប្ញទ្ធិ អភិបាលស្រុកស្រីស្នំ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលស្រុក និងក្នុងនាមប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ទេព ពិទូរ្យ ប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧សាខាខេត្តសៀមរាប និងសហការី ដែលបាននាំយកអំណោយដ៏សប្បុរស មកឧបត្ថម្ភដល់រដ្ឋបាលស្រុកស្រីស្នំ និងបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៨គ្រួសារ នៅក្នុងស្រុកនេះ ដើម្បីជួយសម្រួលដល់ការលំបាករបស់រដ្ឋបាលស្រុក ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ននេះជំងឺកូវីដ-១៩ ឆ្លងនៅមានចំនួនច្រើនជារៀងរាល់ថ្ងៃ សម្រាប់ខេត្តសៀមរាបយើង។ លោកអភិបាលស្រុក បានបន្តថាការផ្ដល់អំណោយទាំងនេះ គឺបានផ្ដល់ការលើកទឹក និងចូលរួមជាចលករ ក្នុងការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។

លោក ទេព ពិទូរ្យ ប្រធានសមាគម មានប្រសាសន៍ថា ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ នេះ សមាគមចាំបាច់លះបង់កំលាំងកាយកំលាំងចិត្ត និងធនធានជាសម្ភារ: និងថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយសម្រួលទុក្ខលំបាករបស់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ បានមួយចំណែកផងដែរ។ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ ៣ការពារ ៣កុំ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ការចម្លងមេរោគដ៏កំណាចនេះ ឲ្យផុតរលត់ពីសហគមន៍យើង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593