ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែរអ្វីខ្លះ?

 (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនានេះ គឺ

ជាទិវាគម្រប់ខួប៧០ឆ្នំារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញអំពីសកម្មភាពនយោបាយ និងសមិទ្ធិផលធំៗជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋទូទំាងព្រះនគរ ក្នុងការដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ដ្រខ្មែរ។

តើថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែរអ្វីខ្លះ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ថាចំពោះថ្ងៃទី២៨ ខែមិថុនានៃទិវាគម្រប់ខួប៧០ឆ្នំា របស់គណបក្សប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានាពេលនេះ បើនិយាយពីសាវតារគឺជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមគណបក្សនយោបាយនានាក្នុងព្រះនគរយើង ក៏ដូចជាក្នុងតំបន់ផងដែរ។

តាមរយ:សាវតារនេះ គណបក្សបានឆ្លងកាត់ពុះពារឧបសគ្គច្រើនរាប់មិនអស់ ក្នុងដំណាក់កាលប្រវត្ដិសាស្រ្ដខ្មែររហូតឈានដល់ប្រទេសមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយមោទនភាពដូចយើងឃើញបច្ចុប្បន្ននេះ។

បើហេតុនេះបើឈរលើសាវតារនេះ គណបក្សដែលបានឆ្លងកាត់ដំណាក់កាលប្រវត្ដិសាស្រ្ដនោះគឺ៖
១៖ ចំពោះគណប្រជាជនកម្ពុជាដែលបានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នំា១៩៥១ កាលពី៧០ឆ្នំាមុនមកនេះ គឺមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខែ្មរ -khmer People's Revolutionnary Party» ជាចលនាតស៊ូបណ្ដេញពួកអាណានិគមនិយមបារំាងចេញពីកម្ពុជា ដោយស្របទៅតាមរាជតម្រិះសម្ដេចឪ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរជាទីគោរពសក្ការ:ដ៌ខ្ពង់ខ្ពស់បំផុតនៃយើង ដែលបានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នំា១៩៥៣ នាសម័យនោះផងដែរ។

បានសេចក្ដីថាចំពោះចលនាតស៊ូនេះយើងអាចហៅថា «ពហុចលនា» ពីព្រោះមាននិន្នាការមនោគមន៍វិជ្ជាផ្សេងៗគ្នា ប៉ុន្ដែមានទិសដៅតែមួយគឺការរំដោះប្រទេសចេញ ពីពួកអាណានិគមនិយមបារំាង។ ដោយហេតុថាចលនាតស៊ូនេះបានសហការណ៍ជាមួយបណ្ដាលចលនាតស៊ូនៃប្រទេសវៀតណាម និងលាវ ដែលមានគោលនយោបាយ បណ្ដេញពួកអាណានិគមនិយមបារំាងចេញពីប្រទេសរៀងៗខ្លួនដូចគ្នាផងដែរ។

បានន័យថានៅគ្រានោះចលនាតស៊ូនេះគឺស្របទៅតាមស្ថានភាពភូមិសាស្រ្ដនយោបាយ និងកាល:ទេសស្រុកទេស។ ម្យ៉ាងទៀតជាអ្នកភូមិផង របងជាមួយគ្នាហើយមានសត្រូវរួមនោះកិច្ចសហប្រតិបត្ដិការគឺជាការចំាបាច់ផងដែរ។

ដោយឈរលើជំហរចលនាតស៊ូនេះ បក្សប្រជាជនបដិវត្ដន៍ខ្មែរបានបង្កើតចលនាតស៊ូកងទ័ពមានឈ្មោះថា"កងកម្លំាងប្រដាប់អាវុធបដិវត្ដន៍ឯកភាពរបស់កម្ពុជា" ដែលបង្កើតទ្បើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នំា១៩៥១ នៅស្រុកស្រែអំបិល ខេត្ដកំពត ដែលមានលោក ទូ សាមុតជាមេបញ្ជាការ ។ រហូតមានកិច្ចព្រមព្រៀងទីក្រុងហ្ស៊ីណែវនាខែមិថុនា ឆ្នំា១៩៥៤ ពោល៨ខែបន្ទាប់ពីឯករាជ្យគឺចលនាតស៊ូត្រូវបានរំសាយដើម្បីឲ្យស្របតាមប្រទេសឯករាជ្យ ហើយបានប្រែទិសដៅពីការតស៊ូប្រដាប់អាវុធមកជានយោបាយវិញ។

២៖ ក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមដោយការទម្លាក់គ្រប់បែកពីបរទេសឈ្លានពានពីឆ្នាំ ១៩៧០-១៩៧៥ ពិសេសប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ របបប្រល័យពូជសាសន៍ពីឆ្នំា១៩៧៥-១៩៧៩ គណបក្សបានដឹកនាំការតស៊ូ ដើម្បីវាយផ្តួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយបានរំដោះប្រទេសជាតិនិងសង្រ្គោះអាយុជីវិតប្រជាជនបានទាន់ពេលវេលា ដោយនាំមកនូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងសេចក្តីថ្លៃថ្នូរជូនប្រជាជនវិញ។

៣៖ អ្វីដែលសាធារណ:មតិជាតិនិងអន្ដរជាតិ ចងចំាមិនអាចបំភ្លេចបាននោះ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នំា១៩៩១ ដើម្បីដោះស្រាយបញ្ចាប់ជម្លោះរវាងខ្មែរនិងខ្មែរ ដែលជាសមិទ្ធផលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរដ៏កំពូលពីររូបគឺ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាព្រះប្រមុខតំណាងឲ្យក្រុមខ្មែរត្រីភាគីជាយដែន និងសម្ដេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលក្នុងប្រទេស។ ហើយជាពិសេសនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ បាននំាកម្ពុជាស្គាល់នូវសន្តិភាពពេញលេញទូទំាងព្រះនគរ បន្ទាប់ពីការធ្លាក់ចុះនូវអារ្យធម៌អង្គរប្រមាណ៥០០ឆ្នំាមកនេះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះចំពោះថ្ងៃទី២៨ មិថុនា នៃទិវាគម្រប់ខួប៧០ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានេះយើងជាប្រជាពលរដ្ឋ គួរតែចងចាំទុកជាសាវតារជាតិ ពីព្រោះបាននំាសន្ដិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងជូនព្រះនគរ។

ដោយឈរលើគុណតម្លៃទំាងនេះគណបក្សប្រជាជនកម្ពុជា គឺជាខ្នងបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ របបរាជានិយម និង ស្ថិរភាពនយោបាយ ដោយទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌គ្រប់បែបយ៉ាងដែលរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។

បើដូច្នេះខេមរជនខ្មែរត្រូវសិក្សាស្វែងយល់ប្រវត្ដិសាស្រ្ដរបស់ខ្លូនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងកុំឲ្យធ្លាក់ក្នុងសេចក្ដីវិនាសដូចអតីតកាលមុនៗទៀត ពិសេសត្រូវជៀសវាងដាច់ខាតនូវការផ្លាស់ប្ដូររបបនយោបាយ៕







0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593